ភ្នំពេញ៖ នៅថ្ងៃ 04 ខែធ្នូ ឆ្នាំ 2017 នៅសណ្ឋាគារ សូហ្វីតែល ស្រាបៀរថៃហ្គ័របានរៀបចំកម្មវិធីប្រគល់រង្វាន់ផ្តាច់ព្រ័ត្រជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរថៃហ្គ័រ សម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ គូស្វាមីភរិយាថ្មីដែលបានឈ្នះរង្វាន់ចំនួន 10 គូ ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។
ការប្រគល់រង្វាន់ផ្តាច់ព្រ័ត្រនេះក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឆ្នាំ 2017 របស់ស្រាបៀរថៃហ្គ័រ រួមមានរង្វាន់ធំ រថយន្តស៊េរីទំនើប AUDI Q5 ឆ្នាំ 2016 ដ៏ថ្មីសន្លាងចំនួន1 រង្វាន់ទូរសព្ទ័ iPhone7 ចំនួន2រង្វាន់ ទូរទស្សន៍ Smart TV ចំនួន2 រង្វាន់ និងទូរទឹកកក ចំនួន 5រង្វាន់ ដែលបានធ្វើការចាប់រង្វាន់ទាំងនេះនៅស្ថានីយទូរទស្សន៍ PNN កាលពីថ្ងៃទី 29 ខែតុលា ឆ្នាំ 2017 កន្លងមកនេះ។
លោក ឈឹម រិទ្ធី និងអ្នកស្រី អ៊ុន ណៃ ដែលគូស្វាមីភរិយាមហាសំណាង ដែលបានឈ្នះរង្វាន់ធំរថយន្តស៊េរីទំនើប AUDI Q5 ឆ្នាំ 2016 ដ៏ថ្មីសន្លាងមួយគ្រឿងពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័របានមានប្រសាសន៍ថា ពួកគាត់ទាំងពីរមានអារម្មណ៍រំភើបយ៉ាងខ្លាំងនៅពេលដឹងថាខ្លូនត្រូវរង្វាន់ធំពីស្រាបៀរថៃហ្គ័រ ហើយពួកគាត់បានបញ្ជាក់ថា ស្រាបៀរ ថៃហ្គ័រ ពិតជាបានប្រគល់រង្វាន់ជូនពួកគេ និងគូស្វាមីភរិយាថ្មីទាំងអស់ដែលបានឈ្នះរង្វាន់ពីកម្មវិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរថៃហ្គ័រពិតប្រាកដមែន។
គួររម្លឹកផងដែរថា ស្រាបៀរថៃហ្គ័រ គឺជាស្រាបៀរដែលមានគុណភាពខ្ពស់លំដាប់ថ្នាក់អន្តរជាតិមានលក់ច្រើនជាង៧០ ប្រទេសដែលកំពុងទទួល បានការគាំទ្រកាន់តែខ្លាំងឡើងជារៀងរាល់ថ្ងៃពីអតិថិជនទាំងនៅលើទីផ្សារកម្ពុជា និងពិភពលោកហើយជាពិសេស Tiger ជាស្រាបៀរដែលសក្តិសម បំផុតសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍ និងកម្មវិធីផ្សេង។
សម្រាប់ឆ្នាំ 2017-2018 នេះ អតិថិជនដែលជាវស្រាបៀរ Tiger និង Tiger Crystal សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍លោកអ្នកនឹងទទួលបានការ ផ្ដល់ជូនរង្វាន់ភ្លាមៗជាច្រើនដូចជា សៀវភៅកត់ចំណងដៃ និងប៊ិច ដ៏ស្រស់ស្អាត អាវរងាគូសេ្នហ៍ កាបូបធ្វើដំណើរ និងសន្លឹកឆ្នោតផ្សងសំណាង ដើម្បីមានឱកាសឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅប្រទេសជប៉ុន។
ឆ្លុះបញ្ចាំងភាពអស្ចារ្យនៃអាពាហ៍ពិពាហ៍របស់អ្នកជាមួយស្រាបៀរ Tiger និងមានឱកាសឈ្នះដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅប្រទេសជប៉ុន ជាមួយបទពិសោធន៍ដ៏រំភើបរីករាយនៃការជិះស្គីទឹកកក រួមជាមួយទឹកប្រាក់ 1500ដុល្លារ ចំនួន15 រង្វាន់។ កម្មវិធីនេះចាប់ផ្តើមពីថ្ងៃនេះរហូតដល់ថ្ងៃទី 30 ខែ កញ្ញា ឆ្នាំ2018។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង៖ 011 222 400 ឬ011 333 500៕
ពិសាដោយការទទួលខុសត្រូវ!