HUAWEI ដែលគឺជាក្រុមហ៊ុនស្មាតហ្វូនលំដាប់ពិភពលោក ដែលកំពុងឡើងកូដ និងទទួលបានការពេញនិយមនៅទូទាំងពិភពលោក ក៏ដូចជានៅកម្ពុជាដែលទទួលបានចំណាត់ទី 2 ក្នុងបរិមាណលក់នាពេលថ្មីៗនេះ បានសហការណ៍ឧបត្ថម្ភជាមួយក្រុមហ៊ុន Smart ដែលជាក្រុមហ៊ុនទូរសព្ទ័ចល័តឈានមុខ និង តែងតែផ្តល់នូវបច្ចេកវិទ្យាឈានមុខគេនៅកម្ពុជា ក្នុងការប្រគំតន្ត្រីប្រចាំឆ្នាំដ៏កក្រើក នៅតាមបណ្តាខេត្តក្រុងធំៗ ចំនួន 5 ដូចជា កំពង់ចាម បាត់ដំបង បន្ទាយមានជ័យ ស្វាយរៀង និងកំពង់ស្ពឺ ។ គួរកត់សំគាល់ថា HUAWEI បានធ្វីឲ្យកក្រើក រញ្ផួយទីផ្សារស្មាតហ្វូន តាមរយៈការចេញ លក់ HUAWEI nova 2i ស៊េរីថ្មី ដែលមានរហ័សនាម «អាភ្នែក4» ពោល គឺអតិថិជន អ្នកលក់ ម្ចាស់ហាងទូរស័ព្ទ ពេញចិត្តគ្រប់បែបយ៉ាងនូវអ្វីដែល HUAWEI Nova 2i មាន និងពេលស្តុកមក ដល់អស់ ដល់អស់ 4 ដងមកហើយ រហូតបំបែកកំណត់ត្រាមិនដែលធ្លាប់មានពីមុនលើតួរលេខលក់ ភាពពុះកព្រោលពីអ្នកលក់ និងម្ចាស់ហាង ស្ទើរគ្រប់ៗ គ្នា គ្រប់ 25 ខេត្តក្រុងនៅកម្ពុជា ។
Huawei nova 2i គឺជាស្មាតហ្វូនថ្មីកាមេរ៉ា4 ដំបូងគេបង្អស់លើពិភពលោក ក្រោមរបកគំហើញថ្មីចុងក្រោយ របស់ក្រុមហ៊ុន Huawei ។ HUAWEI nova 2i បំពាក់អេក្រង់ធំ 5.9 អ៊ីញ ពេញចិត្ត ពេញភ្នែក ពេញគែម ច្បាស់ថ្លាឆ្វង់កម្រិត 2K (1080×2160) ងាយស្រួលក្នុងការទស្សនាភាពយន្ត តន្ត្រី យូធូប បណ្តាញសង្គម ពិសេស Live Facebook រឺ Video Calls រាងស្អាត ស្តើង ស្រាល ធន់ មាំ ងាយស្រួលកាន់ដោយដៃម្ខាង ជាពិសេសមានកាមេរ៉ាភ្លោះមុខក្រោយ អាចថតរូបភាពច្បាស់ស្រស់ស្អាត Pro Mode បែបសិល្បៈ Portrait, Wide Aperture, ថតរូបកំប្លែងៗបន្ថែម Effect, Bokeh ប្រហាក់ប្រហែលនឹងកាមេរ៉ាអាជីព ។
លោក អែម យុទ្ធូ នាយកជាន់ខ្ពស់ផ្នែកទីផ្សារបានឲ្យដឹងថា ក្រោយពីបើកការកម្ម៉ងទុកមុន រយៈពេល 4 សប្តាហ៍មក ក្រុមហ៊ុនទទួលបានស្តុកពីការកម្ម៉ង កើនលើស 4 ដងលើសការព្យាករណ៍ និង ក្រោយពីពិធីសម្ពោធផ្លូវការ នាថ្ងៃ 25 និង 26 ដ៏កក្រើកថ្មីៗនេះជាមួយប្រ៉ូម៉ូសិនយក្ស Huawei nova 2i លើសពីនេះក្រុមហ៊ុនក៏នឹងបន្ត សកម្មភាពទីផ្សារ ប្រ៉ូម៉ូសិនយក្ស និង ការឧបត្ថម្តដៃគូរសហការណ៍ ដើម្បីជំរុញ Huawei nova2i និងនាមសញ្ញា Huawei អោយកាន់តែទទួលបាននូវការពេញនិយមចូលចិត្តពីគ្រប់អតិថិជនគ្រប់ស្រទាប់វណ្ណៈ គ្រប់ទីកន្លែង គ្រង់ខេត្តក្រុង ដូចជា ទី1 ចូលរួមឧបត្ថម្ភ ជាមួយក្រុមហ៊ុនស្មាតក្នុងការប្រគំតន្ត្រីដ៏អស្ចារ្យប្រចាំឆ្នាំដ៏កក្រើក ទី 2 កម្មវិធីប្រកួតថតរូបដើម្បី អបអរស្វាគមន៍ឆ្នា៎ថ្មីឆ្នាំ 2018 ដែលមានឈ្មោះថា Huawei Photo Contest កាមេរ៉ា4 ពោលគឺ ថត 4ពេល 4ប៉ុស្តិ៍ រយៈពេលប្រកួត4សប្តាហ៏ 4ជ័យលាភី ទី 3 ចូលរួមឧបត្ថម្ភជាមួយក្រុមហ៊ុនស្មាតក្នុងការប្រគំតន្ត្រីដ៏អស្ចារ្យលំដាប់អន្តរជាតិដោយមានតារា Lee Chae-rin ដែលមហាជនស្គាល់ថា CL នៅថ្ងៃទី 09 ខែ ធ្នូ ឆ្នាំ 2017 នេះនាទីក្រុងភ្នំពេញផងដែរ។
ក្នុងការប្រគំតន្ត្រីដ៍កក្រើក Smart (Smart Mega Concert) នេះដែរ ក៏មានកម្មវិធីចាប់រង្វាន់ដ៏ច្រើនសន្ធឹក សន្ធាប់ ដោយគ្រាន់តែជាវកាតកោសស្មាត ទិញលេខស្មាតបញ្ចូលលុយ និងមានឱកាសឈ្នះរង្វាន់ធំ Huawei P10 Plus 1 រង្វាន់ Huawei nova2i 5រង្វាន់ Huawei Power Bank (13000 mAh) 5រង្វាន់ Huawei Bluetooth Speaker 5 រង្វាន់ និងរង្វាន់ច្រើនសន្ធឹកសន្ធាប់ទៀត ក្នុងមួយកន្លែង៕