នៅថ្ងៃទី 02 ខែធ្នូខាងមុខនេះ ក្រុមអ្នកជំនាញខាងរចនាម៉ូដ The Phnom Penh Designers Week (PPDW) នឹងរៀបចំព្រឹត្តិការណ៍ PPDW លើកទី9 នៅឯ Audi Showroom រាជធានីភ្នំពេញ។
ព្រឹត្តិការណ៍នេះ ត្រូវបានធ្វើឡើងដោយមានការរៀបរៀងដោយ Fashion Lab និងសហការណ៌ចូលជាដៃគួរដោយក្រុមហ៊ុន Audi Phnom Penh, Singha , Secret Garden, Sovrin, Sabay, La Riene, Phnom Penh Post និង Yves Rocher។ ក្នុងរដូវកាលនេះផងដែរ PPDW បានធ្វើការជ្រើសរើសនិងប្រមូលម៉ូដថ្មីៗពីអ្នករចនាម៉ូដ និងម៉ាកចំនួន 7 ក្នុងប្រទេសកម្ពុជា ហើយក៏នឹងត្រូវបានបង្ហាញ ចំនួនពីរដងគឺនៅម៉ោង 1រសៀល និង ម៉ោង7ល្ងាច។
ម៉ូដថ្មីៗពីយីហោឈ្មោះ Don Protasio, Ambre Men និង Armada Asia ចូលរួមការបង្ហាញសម្រាប់សម្លៀកបំពាក់បុរស ចំពោះសម្រាប់នារី សម្លៀកបំពាក់បែបកំប្លុកកំប្លែងដោយ A.N.D accesories, កាបូបស្រស់ស្អាតពី Cromia of Unique Fashion និង Lee & Taylor urban បែបសិចស៊ី និង បរិស្ថានកែឆ្នៃបែបងាយស្រួល ដោយ Christine Gauthier នឹងបង្ហាញជូននូវការបង្កើតថ្មីបំផុតរបស់ពួកគេដែលមានចំណងជើងថា «ការប៉ះទង្គិចនៃភាពទ្វេរដង»។
ប្រធានបទដែលមានការប្រកួតនឹងប្រជែងនេះអនុញ្ញាតឱ្យអ្នកច្នៃប្រឌិតស្វែងយល់ពីទិសដៅថ្មីដោយការខិតខំបន្តរដំណើរទៅមុខ ក្នុងការកំណត់រចនាសម្ពន្ធ័នៃអត្តសញ្ញាណរបស់ពួកគេ។ ភាពភ្ញាក់ផ្អើលដោយការទន្ទឹងរងចាំក្នុងព្រឹត្តិការណ៍នេះ បានកើតឡើងដោយកិច្ចសហការ រវាង Audi និងអ្នកច្នៃម៉ូដខាងលើនេះ ។ ព្រឹត្តិការណ៍តែមួយថ្ងៃនេះ ធ្វើការអញ្ជើញទៅភ្ញៀវទាំងអស់ដោយការសន្យានឹងប្រែក្លាយជារដូវកាលដ៏គួរឱ្យរំភើបមួយទៀនៅក្នុងទីក្រុងភ្នំពេញ៕