ថ្មីៗនេះ Huawei ដែលជាក្រុមហ៊ុនឈានមុនផ្នែកបច្ចេកវិទ្យា ទូរគមនាគមន៍ ព័ត៌មានវិទ្យាលើពិភពលោក រៀបចំពិធីសម្ភោធដាឲ្យប្រើប្រាស់ “អណ្តូងទឹកសម្តេចតេជោ” ចំនួន 50 អណ្តូងប្រគល់ជូនពលរដ្ឋរស់នៅខេត្តចំនួន 5 បានប្រើប្រាស់។
ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួអភិវឌ្ឍន៍ជនបទ ឯកឧត្តម លី អាន អគ្គកុងសុលផ្នែកសេដ្ឌកិច្ច និងពាណិជ្ជកម្មនៃស្ថានទូតសាធារណរដ្ធប្រជាមានិតចិន ឯកឧត្តមអភិបាលខេត្តកំពង់ឆ្នាំង រួមទាំង ភ្ញៀវ កិត្តិយស លោក លោកស្រី អ្នកសារព័ត៌មាន និងប្រជាជនកម្ពុជាប្រមាណ 300នាក់ ។
អណ្តូងសរុបចំនួន 50 ត្រូវបានបែងចែកដល់ 5 ខេត្តដែលខ្សត់ប្រភពទឹក ឆ្ងាយៗ បានសាងសង់នៅក្នុងខេត្តចំនួនប្រាំ មាន ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តព្រៃវែង និងខេត្តបន្ទាយមានជ័យ ក្នុងមួយខេត្តទទួលបាន 10 អណ្តូង ដោយប្រសិទ្ធិនាម អណ្តូងទឹកសម្តេចតេជោរ ។
លោក ដាវិត លី (David Lixiongwei) អគ្គនាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុន Huawei តិចណូឡូជី ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ “កាលពីខែកញ្ញ ឆ្នាំ 2016 កន្លងទៅនេះ សម្តេចអគ្គមហាសេនាធិបតីតេជោរ ហ៊ុន សែន នាយករដ្ផមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានជួបសន្ទនាជាផ្លវូការជាមួយ នាយកប្រតិបត្តិជាន់ខ្ពស់ក្រុមហ៊ុន Huawei ប្រចាំពិភពលោកទាំងមូល លោក លី ជីញជី (Li Jinge) ក្នុងជំនូបទ្វេរភាគីនិងផ្លូវការ ក្នុងឱកាសពិព័រណ៌ដ៍ធំប្រចាំឆ្នាំ រវាង ចិន និងអាស៊ាន នាទីក្រុងណាន់ណីង ក្រុមហ៊ុន Huawei ក្នុងនាមក្រុមហ៊ុនដែលមានទំនួលខុសត្រូវនៅកម្ពុជា បានបញ្ចក់និងបង្ហាញជំហរគាំទ្រនិងផ្តល់អំណោយ អណ្តូងទឹកចំនួន 50 អណ្តូង ដើម្បលើកកំពស់សុភាព អនាម័យ ទឹកស្អាត រស់នៅស្អាត ដល់ប្រជាជន នៅទីជនបទជូនដល់សម្តេច ក៍ដូចជារាជរដ្នាភិបាលកម្ពុជា ។ ថ្ងៃនេះ គឺជាថ្ងៃដ៍ឧឡារឹក ដែលយើងបានជួបជុំគ្នា នៅទីនេះ ប្រកបដោយមោទនភាពដើម្បីបំពេញនូវ ការតាំងចិត្តការសន្យា និងមានក្តីរីករាយដែលបានឃើញលទ្ធផលជាផ្លែផ្ការគឺអណ្តូងទឹកដែលផ្តល់ 50 អណ្តូង ដើម្ប លើក កំពស់សុខភាព អនាម័យ ទឹកស្អាត រស់នៅស្អាត ដល់ប្រជាជននៅតាម ទីជនបទដាច់ស្រយ៉ាល។
ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួអភិវឌ្ឍន៍ជនបទ មានប្រសាសន៍ថា “ក្នុងនាមសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅ និង សូមវាយតម្លៃខ្ពស់ចំពោះកាយវិការដ៏សប្បុរស និងថ្លៃថ្លារបស់ក្រុមហ៊ុន Huawei ដែលបានឧបត្ថម្ភថវិកាដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់រួមចំណែកក្នុងការស្តារ និងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ពិសេស គឺការសាងសង់ “អណ្តូងទឹកសម្តេចតេជោ។ ជាការពិត ក្រុមហ៊ុន Huawei បានផ្តល់នូវហិរញ្ញប្បទានសម្បទានដ៏ច្រើនទាន់ពេលវេលា នៃតម្រូវការជាក់ស្តែង ក្នុងន័យរួមចំណែកក្នុងការស្តារ និង អភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេសលើ វិស័យហេដ្ឋាចរនាសម្ព័ន្ធជនបទនៅពេលនេះ។ ការជួយឧបត្ថម្ភគាំទ្រនេះ គឺជាការរួមចំណែកដ៏សំខាន់ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គម ក្នុងខណៈ កំពុងមានតម្រូវការចាំបាច់ក្នុងការស្តារនិងអភិវឌ្ឍន៍ប្រទេសជាតិរបស់ខ្លួននោះ។ ជាការពិតការកសាងហេដ្ឋារចនាសម្ព័ន្ធ ជាកិច្ចការចាំបាច់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងគោលដៅបង្កើនសមត្ថភាពសហគមន៍សម្រាប់សកម្មភាព នៃសុខភាព សាធារណៈ ដើម្បីបម្រើឲ្យបានជាអតិបរមាដល់ប្រយោជន៍របស់សង្គម។
Huawei គឺក្រុមហ៊ុនដែលមានទំនួលខុសត្រូវនៅកម្ពុជាបានចូលរួមនិងផ្តល់ជាអំណោយដល់រដ្ធាភិបាល ក៍ដូចជាប្រជាជនកម្ពុជាជារៀងរាល់ឆ្នាំ តួរយ៉ាងដូចជាការប្រគល់អំណោយដល់កាកបាទក្រហម ការបង្កើតកម្មវិធី បណ្តុះគ្រាប់ពូជ កម្មវិធីទស្សនៈវិស័យនៃកម្ពុជា ។ Huawei បានចាប់ផ្តើមប្រតិបត្តិការនៅកម្ពុជាតាំងពីឆ្នាំ 1999 បានសហការណ៍ ជាមួយក្រុមហ៊ុន ទូរគមនាគមន៍ ទូរសព្ទ័ បច្ចេកវិទ្យាព័ត៌មានទូរគមនាគមន៍ ក្រសួងមន្ទីរ ក៍ដូចជាតាមបណ្តារក្រុមហ៊ុន សហគ្រាសធំៗ ថ្មីៗនេះសោតក៍លេចធ្លោរខ្លាំង ផ្នែកទូរសព្ទ័ស្មាតហ្វូន ទទួលបានការពេញនិយមនៅកម្ពុជា នៅទូទាំង 25 ខេត្តក្រុង ផងដែរ ។ ក្រុមហ៊ុនបានផ្គត់ផ្គង់សំភារៈបច្ចេកវិទ្យា បណ្តាញបច្ចេកវិទ្យា សេវាកម្ម ប្រមាណ 70% ដល់ប្រជាជនកម្ពុជាទាំងអស់ ក្រុមហ៊ុនក៍បានបណ្តុះបណ្តាល ហ្វឹកហ្វើន ដល់វិស្វករ អ្នកជំនាញផ្នែក បច្ចេកវិទ្យា ព័ត៌មានវិទ្យាប្រមាណ 1,000 នាក់ ដោយផ្ទាល់ និងដោយប្រយោលនៅ កម្ពុជា ហើយភាគច្រើន នៃបុគ្គលិកគឺជាជនជាតិខ្មែរ ពោលគឺប្រមាណ 80%៕