ភ្នំពេញ៖ កាលពីថ្ងៃទី 19 ខែវិច្ឆិកា ឆ្នាំ2017 ស្រាបៀរ Heineken ដែលជាស្រាបៀរគុណភាពលំដាប់ថ្នាក់អន្ដរជាតិដែលឈានមុខគេលើពិភពលោក បានរៀបចំកម្មវិធីចាប់ឆ្នោតរដូវកាលថ្មីនៅស្ថានីយ ទូរទស្សន៍ PNN ក្នុងកម្មវិធីតន្ត្រី Heineken ដើម្បីផ្តល់រង្វាន់ ជូនដល់គូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរ Heineken ក្នុងកម្មពិធីអាពាហ៍ពិពាហ៍ក្នុងឆ្នាំ 2016-2017 ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុនស្រាបៀរ Heineken ក្រុមការងារស្រាបៀរ Heineken ភ្ញៀវកិត្តិយស តារាចម្រៀងជាតិជាច្រើន។
កម្មវិធីចាប់ឆ្នោតរដូវកាលថ្មីនេះរួមមានរង្វាន់ដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅ ទីក្រុងញូវយ៉ក រួមជាមួយនិងការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ 5 ចំនួន 2 រង្វាន់។
ការចាប់ឆ្នោតក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ស្រាបៀរ Heineken នេះសរបញ្ជាក់ថា ស្រាបៀរ Heineken បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះអតិថិជនដែលតែងតែគាំទ្រ និងនិយមជាវស្រាបៀរ Heineken ក្នុងកម្មពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។
ជាក់ស្តែងក្នុងកម្មវិធីចាប់ឆ្នោតរដូវកាលនេះ គូស្វាមីភរិយាថ្មីចំនួន 2 គូដែលមានសំណាងបានឈ្នះរង្វាន់ ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅ ទីក្រុងញូវយ៉ក រួមជាមួយនឹងការស្នាក់នៅក្នុងសណ្ឋាគារលំដាប់ផ្កាយ 5គឺ៖
ចំពោះគូស្វាមីដែលមានភ័ព្វសំណាងឈ្នះរង្វាន់ ក្រុមហ៊ុននឹងទាក់ទងទៅដោយផ្ទាល់។ ដើម្បីបើករង្វាន់ សូមភ្ជាប់មកជាមួយនូវសំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណ សន្លឹកឆ្នោតឈ្នះរង្វាន់ វិក្កយបត្រទិញផលិតផល លិខិតអញ្ជើញអាពាហ៍ពិពាហ៍ និងរូបថតអាពាហ៍ពិពាហ៍ចំនួន 1សន្លឹក។
សម្រាប់រដូវកាលអាពាហ៍ពិពាហ៍ ឆ្នាំ 2017 – 2018 ខាងមុខនេះ ស្រាបៀរ Heineken នឹងផ្តល់ជូនរង្វាន់កាន់អស្ចារ្យជាមុនគឺ ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំទៅកាន់ទីក្រុង Amsterdam និងរង្វាន់ជាច្រើនទៀត។
ប្រសិនបើអ្នកត្រូវការព័ត៌មានបន្ថែមសូមទូរស័ព្ទមកលេខ 011 222 400/011 333 500។
រីករាយជាមួយស្រាបៀរ Heineken ក្នុងថ្ងៃដ៏វិសេសវិសាលរបស់អ្នកនឹងឈ្នះរង្វាន់ ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅទីក្រុង Amsterdam ទទួលយកបទពិសោធន៍ដំណើរកម្សាន្តដ៏ល្អឯក។
Heineken – Open Your World
ពិសាដោយការទទួលខុសត្រូវ៕