Skip to content

ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!

នៅថ្ងៃទី6-8 ខែមិថុនា ឆ្នាំ2025 ក្រុមហ៊ុន អ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូល ផលិត និងចែកចាយរថយន្ត Ford ផ្តាច់មុខ​នៅទីផ្សារប្រទេសកម្ពុជា បានរៀបចំ “ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford” ដែលប្រព្រឹត្តទៅនៅថ្ងៃទី6 រហូតដល់ថ្ងៃទី8 ខែមិថុនា ឆ្នាំ2025 នៅក្នុងបរិវេណ បុរី អ័រគីដេ ដឹប៊ូតានឹចស៊ីធី (ផ្លូវជាតិលេខ 6) ដោយមានការចូលរួមពីអតិថិជន ភ្ញៀវកិត្តិយស និងប្រិយមិត្ត​បណ្តាញអ្នកសារព័ត៌មាន​យ៉ាងច្រើនកុះករក្នុងកម្មវិធីដ៏ពិសេស​នេះ។

ក្រុមហ៊ុន Ford បានរៀបចំព្រឹត្តិការណ៍ដ៏ធំនេះឡើង ដើម្បីអោយអតិថិជនទទួលបានបទពិសោធន៍ថ្មី ដែលអាចបើកបរ​សាក​ល្បងរថយន្ត Ford គ្រប់ម៉ូដែលទាំងអស់ដូចជារថយន្ត Ford Ranger XL, Ford Ranger XLT, Ford Ranger Wildtrak, Ford Ranger Raptor, Ford Everest, និងរថយន្ត Ford Territory ដែលមានការតុបតែងលំអ និងថែមទាំងមានរៀបចំសកម្មភាពផ្សេងៗជាច្រើនសម្រាប់អតិថិជនធ្វើការកម្សាន្តនៅក្នុងកម្មវិធីនេះ។ ហើយអ្វីដែលពិសេសនោះគឺ ការបើកបរសាកល្បងរថយន្ត Ford ដើម្បីទទួលយកបទពិសោធន៍ថ្មីទៅលើគ្រប់ស្ថានភាពផ្លូវទាំងអស់ដែលមានដូចជា៖ ការបើកបរលើផ្លូវរាបស្មើ (On-Road Highway) ការបើកបរលើផ្លូវឧបសគ្គល្បឿនយឺត (Low-Speed Off-Road) ដែលមានឧបសគ្គដូចជា ការបើកបរឡើង/​ចុះ​ភ្នំ ផ្លូវទួល ផ្លូវខ្សាច់ ផ្លូវរអិល ផ្លូវថ្មគ្រួស និងចុះទឹកជម្រៅរហូតដល់ 800mm ដោយធ្វើការបង្ហាញ និងពន្យល់លម្អិតអំពីរបៀបប្រើប្រាស់ប្រព័ន្ធសុវត្ថិភាព និងមុខងារបច្ចេកវិទ្យាទំនើបៗចុងក្រោយដែលបំពាក់ក្នុងរថយន្ត Ford ផងដែរ។ ហើយអតិថិជនទាំងអស់នឹងជួបជាមួយអ្នកជំនាញមកពីបរទេសដូចជា៖

  • លោក Michael Freeman អ្នកជំនាញបើកបរ Off-Road លើរថយន្ត Ranger Raptor របស់ក្រុមអ្នកឯកទេស Ford Performance
  • លោក Mana អ្នកជំនាញបើកបរ និងប្រណាំងរថយន្តលំដាប់អន្តរជាតិ
  • លោក Bailey Cole អ្នកជំនាញបើកបរ Off-Road និងប្រណាំងរថយន្តលំដាប់អន្តរជាតិ

និងរួមទាំងអ្នកឯកទេសបើកបរលំដាប់អន្តរជាតិរបស់ក្រុមហ៊ុន ហ្វដ ផ្សេងៗទៀត ដែលមានបទពិសោធន៍​បើកបរយូរឆ្នាំ ដើម្បីធ្វើការយល់ដឹងអំពីរបៀបប្រើប្រាស់ប្រព័ន្ធបើកបរលើផ្លូវឧបសគ្គ និងទទួល​បាន​​បទពិសោធន៍ថ្មីជាមួយការធ្វើតេស្តសមត្ថភាពរថយន្ត Ranger Raptor ដោយការបើកបរសាកល្បងលើផ្លូវឧបសគ្គល្បឿនលឿន (High-Speed Off-Road Performance) ដោយប្រើប្រាស់មុខងារ ​Baja Mode និងការបើកបរ Drift Freestyle ដ៍អស្ចារ្យ។

ក្រៅពីការបើកបរសាកល្បង យើងក៏មានកម្មវិធីសប្បាយៗជាច្រើនដូចជាៈ ស្តង់លក់ម្ហូបអាហារ ភេសជ្ជៈ វត្ថុអនុស្សាវរីយ៍ រួមទាំង​មានការប្រគំតន្ត្រី​ និងល្បែងកម្សាន្តផ្សេងៗផងដែរ សូមធ្វើការទំនាក់ទំនងចុះឈ្មោះចូលរួមឥឡូវនេះតាមរយៈទូរស័ព្ទ​​លេខ​ 078 333 748 | 016 333 785

លោក សេង​​ វឹង នាយកគ្រប់គ្រងទូទៅផ្នែករថយន្ត Ford នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា “រោងចក្រផលិតរថយន្ត ហ្វដ របស់យើង គឺជាក្រុមហ៊ុនដំបូងគេបង្អស់ដែលទទួលស្គាល់ដោយ សមាគមន៍វិស្វករយានយន្តអន្តរជាតិ​ (Society​​ of Automotive Engineers) ទៅលើលេខតួរថយន្ត (VIN Number) ដែលមាន ​អត្តសញ្ញាណ​ផលិតនៅប្រទេស​កម្ពុជា​ (Made-In-Cambodia) ហើយសម្រាប់​រថយន្ត​ Ford គឺមិនថារថយន្តផលិតក្នុងប្រទេសណានោះទេ ក្រុមហ៊ុន Ford តែងតែរក្សាកម្រិតស្តង់ដារដូចគ្នា​តែមួយ ទាំងគុណភាព និងសុវត្ថិភាព ដែលអនុលោមតាមបទដ្ឋានកម្រិតស្តង់ដារពិភពលោក​។ រថយន្ត Ford គឺ ផលិតនៅកម្ពុជា ដោយ​ប្រជាជនកម្ពុជា ជាមួយកម្រិតស្តង់ដារពិភពលោក! រាល់​អតិថិជន​ទាំងអស់ដែលបានធ្វើការទិញរថយន្ត Ford នោះ ក្រុមហ៊ុន Ford នឹងផ្តល់ជូនអត្ថប្រយោជន៍​ជា​ច្រើន​ដល់អតិថិជនដូចជា សេវាកម្មជំនួយចល័តដល់ទីកន្លែង 24 ម៉ោង (24hr Roadside Assistance) ទទួលបានអត្ថប្រយោជន៌ និងព័ត៌មានតាមរយៈ Ford Cambodia Mobile App មានកន្លែងជួសជុលរថយន្តហ្វដ និងយានដ្នានដៃគូសហការគ្រប់ខេត្តក្រុង ​ចំណេញពេលវេលា និងថវិការក្នុងការប្តូរប្រេងម៉ាស៊ីន (រៀងរាល់10,000 km ម្តង) មានឱកាសចូលរួមដំណើរកម្សាន្តគ្រួសារហ្វដជារៀងរាល់ឆ្នាំ និងមានទទួលយករថយន្តចាស់ផ្លាស់ប្តូរយករថយន្តថ្មី”

លោក គ្រួច សុភត្រ្តា នាយកចាត់ការទូទៅនៃក្រុមហ៊ុន Orkide Development បានមានប្រសាសន៍ថា “ការសហការនេះបង្ហាញពីគោលបំណងរបស់យើងក្នុងការបង្កើតអោយមានបទពិសោធន៍ថ្មីមួយសម្រាប់បងប្អូនដែលមានបំណងចងសាកល្បងបើករថយន្ដ Ford ហើយក៏ងាយស្រួលសម្រាប់បងប្អូនដែលរស់នៅក្នុងបុរីផ្ទាល់មិនបាច់ទៅណាឆ្ងាយអាចអញ្ជើញចូលរួមលេងកម្សាន្តទាំងអស់នាចុងសប្តាហ៍នេះផ្ទាល់តែម្តង។ ររៀបចំកម្មវិធីនេះឡើង យើងធ្វើការបង្ហាញនូវបរិយាកាសនៃការរស់នៅដ៏សុខុដុមរមនាដែលមាននៅក្នុងបុរី អ័រគីដេ ជាមួយទីធ្លាដ៏ធំ បរិយាកាសល្អ មានបឹងសិប្បនិមិត្ត សួនបៃតង។ នៅទីនេះយើងមិនត្រឹមតែសាងសង់បុរីសម្រាប់ការរស់នៅតែមួយមុខនោះទេ ប៉ុន្តែជាទីកន្លែងដែលពោរពេញទៅដោយធម្មជាតិ ផាសុកភាព និងសុវត្ថិភាពខ្ពស់។ រួមជាមួយហេដ្ឋារចនាសម្ព័ន្ធមានរួចជាស្រេច និងបឹងសិប្បនិម្មិតយ៉ាងស្រស់ស្អាត ដែលគម្រោងមានចំនុចពិសេសផ្សេងទៀត មានស្ថានីយរំដោះទឹកជំនន់ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនទៀតផងដែរ។”

អតិថិជននឹងស្វែងយល់អំពីរបៀបប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវទាំង 6 Modes សម្រាប់រថយន្តFord Ranger Wildtrak, រថយន្តFord Everest ដែលសម្រួលដល់ការបើកបរក្នុងឧបសគ្គផ្សេងៗ និងប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវរហូតដល់ 7 Modes របស់រថយន្តFord Ranger Raptor ដែលអាចពុះពារគ្រប់ឧបសគ្គទាំងអស់តែម្តង និងថែមទាំងធ្វើការសាកល្បងបច្ចេកវិទ្យាទំនើបៗ​របស់​រថយន្ត Ford Territory ដូចជា៖
⦁ ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តបែបអក្សរ (P) និងបែបអក្សរ(T)
⦁ ប្រព័ន្ធជំនួយចាកចេញពីចំណតដោយស្វ័យប្រវត្ត
⦁ ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តនៅពេលថយក្រោយ
⦁ ដំណើរការនៃចង្កឹះលេខអេឡិចត្រូនិច E-Shifter

 

Leave a Reply

Your email address will not be published. Required fields are marked *