កាលពីថ្ងៃទី 07 ខែវិច្ឆិកា ឆ្នាំ2017 នៅរោងចក្រក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ស្រាបៀរអាន់ឆ័របានរៀបចំកម្មវិធីប្រគល់រង្វាន់វគ្គផ្តាច់ព្រ័តសម្រាប់គូស្វាមីភរិយាថ្មីទាំងអស់ដែលដែលបានឈ្នះរង្វាន់ពីកម្មវិធីចាប់រង្វាន់វគ្គផ្តាច់ព្រ័តកាលពីថ្ងៃទី 22 ខែតុលា ឆ្នាំ2017 នៅស្ថានីយទូរទស្សន៍ PNN ក្នុងកម្មវិធីតន្ត្រី Anchor Fun Zone Concert ។ កម្មវិធីពិសេសនេះមានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រងក្រុមហ៊ុន ភ្ញៀវកិត្តិយស ស្វាមីភរិយាថ្មីចំនួន 39 គូ និងអ្នកសារព័ត៌មានជាច្រើន។
លោក Roland Bala នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានសម្តែងនូវក្តីសោមនស្សរីករាយដោយមានប្រសាសន៍ថា កម្មវិធីប្រគល់រង្វាន់វគ្គផ្តាច់ព្រ័ត្រនេះបានរៀបចំឡើងក្នុងគោលបំណងថ្លែងអំណរគុណជាពិសេស និងជ្រាលជ្រៅ ព្រមទាំងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះគូស្វាមីភរិយាថ្មីទាំងអស់ដែលបានជាវស្រាបៀរអាន់ឆ័រសម្រាប់ពិធីអាពាហ៍ពិពាហ៍របស់ខ្លួន។ លោកបានបញ្ជាក់ថា ៖ « ជាសក្ខីភាព នៅថ្ងៃនេះយើងបានប្រគល់រង្វាន់ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំនៅ ឆ្នេរឋានសួគ៍ Krabi ជូនគូស្វាមីភរិយាថ្មីចំនួន 15 គូ ទូរទស្សន៍ Smart TV 55 អ៊ីញ ជូនគូស្វាមីភរិយាថ្មីចំនួន 11 គូ និងកាម៉េរា Sony Alpha ជូនគូស្វាមីភរិយាថ្មីចំនួន 13 គូ ។
គួរបញ្ជាក់ថា ស្រាបៀរ អាន់ឆ័រ ពិតជាស្រាបៀរលំដាប់ថ្នាក់អន្តរជាតិដែលឈ្នះពាន់រង្វាន់ផ្នែកគុណភាពជាបន្តបន្ទាប់សរុបជាង 30 មេដាយ ជាពិសេសជាស្រាបៀរពេញនិយមបំផុតសម្រាប់យុវវ័យសម័យថ្មី មានរសជាតិស្រទន់លើសគេ ផ្តល់នូវអារម្មណ៍ រីករាយ ដែលស័ក្តិសមបំផុតសម្រាប់ទទួលភ្ញៀវកិត្តិយស ក្នុងពិធីអាពាហ៍ពិពាហ៍ ថែមទាំងមានកម្មវិធីផ្តល់ជូនរង្វាន់ដ៏សន្ធឹកសន្ធាប់សម្រាប់អតិថិជនរបស់ខ្លួន។
សម្រាប់រដូវកាលអាពាហ៍ពិពាហ៍ ឆ្នាំ 2017 – 2018 ខាងមុខនេះ ស្រាបៀរអាន់ឆ័រនឹងផ្តល់ជូនរង្វាន់កាន់អស្ចារ្យជាមុនគឺ ដំណើរកម្សាន្តក្រេបច័ន្ទទឹកឃ្មុំទៅកាន់កោះសាម៉ុយ រហូតដល់ 45 រង្វាន់ និងរង្វាន់ឈ្នះភ្លាមៗជាច្រើនទៀតដូចជា សៀរភៅកត់ចំណងដៃ ប៊ិក ធុងទឹកកក ដំណើរកម្សាន្ត និងសន្លឹកឆ្នោតផ្សងសំណាងដើម្បីមានឱកាសទៅក្រេបចន្ទទឹកឃ្មុំនៅកោះសាម៉ុយ ចំនួន 45គូ ។ ប្រសិនបើសាច់ញាតិ ឬមិត្តភ័ក្តិរបស់លោកអ្នកមានបំណងចង់រៀបអាពាហ៍ពិពាហ៍ សូមជួយផ្សព្វផ្សាយព័ត៌មាននេះទៅកាន់សាច់ញាតិ និងមិត្តភ័ក្តិរបស់លោកអ្នក។ សូមគាំទ្រជាវស្រាបៀរអាន់ឆ័រសម្រាប់ទទួលភ្ញៀវក្នុងពិធីអាពាហ៍ពិពាហ៍។
សូមទទួលយកភាពសប្បាយរីករាយពិតប្រាកដក្នុងថ្ងៃអាពាហ៍ពិពាហ៍ជាមួយរសជាតិស្រទន់នៃស្របៀរអាន់ឆ័រ ព្រមទាំងឈ្នះដំណើរកម្សាន្តក្រេបចន្ទទឹកឃ្មុំនៅកោះសាម៉ុយ រហូតដល់ 45 គូ។ រីករាយស្រស់ថ្លា ចាប់ផ្តើមជាមួយស្រាបៀរ អាន់ឆ័រ! សូមពិសាដោយការទទួលខុសត្រូវ…