បានឃើញអំពីការផ្សព្វផ្សាយកម្មវិធី Time of fashion show មួយរយៈមកហើយ តែពុំទាន់បានដឹងថាធ្វើតើយ៉ាងណាទើបអាចចូលរួមក្នុងកម្មវិធីនេះបានមែនទេ?
នេះជាលើកទីមួយដែលក្រុមហ៊ុននាឡិកាដៃដែលល្បីល្បាញផ្នែកហ្វេសសិនលើពិភពលោក ice-watch រូមនឹងដៃគូសហការដូចជា ក្រុមហ៊ុនឌីជីអ៊ីនធឺណិត ក្រុមហ៊ុន Sabay សណ្ឋាគារ Sun&Moon ដែលជាដៃគូសហការក្នុងការផ្ដល់ទីតាំងរៀបចំ និងមានការគាំទ្រពី Yves Rocher និង Alex buntha creative studio ក្នុងការរៀបចំកម្មវិធីអោយអ្នកឆ្នៃម៉ូតកម្ពុជាបានបញ្ចេញស្នាដៃជាមួយផលិតផលមកពីក្រៅស្រុក។ សម្រាប់អ្នកដែលចូលចិត្តលេងខ្លួនទាន់សម័យនិងអ្នកគាំទ្រ ទៅលើភាពឆ្នៃប្រឌិតខាងផ្នែកសម្លៀកបំពាក់ ប្រាកដជាមិនគួររំលងកម្មវិធីមួយនេះទេ។ អ្នកទាំងអស់គ្នាពិតជាបានឃើញព័ត៌មានជាច្រើនពីដំណាក់ការក្នុងការរៀបចំកម្មវិធី តែអ្នកទាំងអស់គ្នាពុំទាន់បានដឹងថា តើធ្វើយ៉ោងណាទើបអាចចូលរួមក្នុងកម្មវិធីនេះបាន? តាមការបញ្ជាក់ពីខាងក្រុមហ៊ុន ice-watch ជាអ្នកដែលរៀបចំកម្មវិធីបានអោយដឹងថា កម្មវិធីនេះមិនមានការលក់សំបុត្រនោះទេ ប៉ុន្តែសំបុត្រត្រូវបានផ្ដល់ជូនដោយឥតគិតថ្លៃ សម្រាប់ភ្ញៀវកិត្តិយសទាំងអស់ដែលជាអតិថិជន ice-watch និង ដៃគូរសហការ។
ចំពោះអតិថិជន ice-watch អាចទទួលសំបុត្រចូលរួមកម្មវិធីបានដោយគ្រាន់តែធ្វើការបង្ហាញបណ្ណ័ធានាទៅបុគ្គលិកផ្នែកលក់នៅហាងនាឡិកាដៃ ice-watch នឹងទទួលបានសំបុត្រមួយសន្លឹក ប៉ុន្តែប្រសិនបើមានកាត V.I.P របស់ ice-watch វិញនឹងទទួលបានសំបុត្រពីរសន្លឹក។ ចំពោះសំបុត្រមួយផ្នែកទៀតគឺបានទៅលើសិល្បះករនិងដៃគូសហការក្នុងកម្មវិធី។
ទោះយ៉ាងណាក្ដីចំពោះអ្នកដែលចាប់អារម្មណ៍ចង់ចូលរួមក្នុងកម្មវិធីអាច Follow នៅលើគេហទំព័រ Facebook របស់ ice-watch, គេហទំព័រ Facebook របស់ក្រុមហ៊ុន Digi Internet គេហទំព័រ Facebook របស់ sabay គេហទំព័រសណ្ឋាគារ SUN&MOON Urban Hotel ដើម្បីចូលរួមលេង game ឈ្នះសំបុត្រចូលរួមក្នុងកម្មវិធី។
សូមបញ្ជាក់ផងដែរថាចំពោះអតិថិជន Ice-watch អាចទៅបើកយកសំបុត្រចូលរួមកម្មវិធីបានចាប់ពីថ្ងៃទី29 ដល់ ថ្ងៃទី31 ខែតុលា នៅសាខា ice-watch ផ្លូវមុន្នីវង្ស 077 75 1000 និង ផ្សារសូរិយាជាន់ទីពីរទល់មុខ lotteria bugur 078 851000 ។ ឬអាចទទួលបានសំបុត្រដោយឈ្នះការលេងហ្គេម ពីដៃគូសហការដូចដែលបានរៀបរាប់ខាងលើផ្ទាល់តែម្ដង។
សូមប្រញាប់រួសរាន់ឡើងណា៎ព្រោះចំនួនមានកំណត់!