ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុជា (CBL) ដាក់​ឲ្យ​ដំណើរការ​កម្មវិធី “GET YOUR SHAPE BACK”

យុទ្ធនាការ “Get Your Shape Back” តាមរយៈ​កម្មវិធី​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​កាលពី​ថ្ងៃទី 26 ខែតុលា ឆ្នាំ 2017 នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ដោយ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL) ដែលជា​ក្រុមហ៊ុនផលិតស្រាបៀរ Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout ក្នុង​កិច្ចសហការ​ជាមួយ​ក្រសួង​ព័ត៌មាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ដៃគូ​ដទៃទៀត​ដើម្បី​លើកកម្ពស់​ការទទួល​ទាន​គ្រឿង​ស្រវឹង​ដោយមាន​ទំនួល​ខុសត្រូវ​ខ្ពស់​នៅក្នុង​ប្រទេស​កម្ពុជា។ កម្មវិធី​នេះ​មានការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​ឯកឧត្តម ខៀវ កា​ញ៉ា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ឯកឧត្តម គឹម រឹទ្ធី អនុប្រធាន​សហភាព​ស​ហ​ព័ន្ធ​យុវជន​កម្ពុជា ដែល​លោក​ទាំង​ពីរបាន​ថ្លែង​សុន្ទរកថា​បញ្ជាក់​ពី​សារសំខាន់​នៃ​ការទទួល​ទាន​គ្រឿង​ស្រវឹង​ប្រកបដោយ​ការទទួលខុសត្រូវ។

លោក Roland Bala នាយក​គ្រប់គ្រង​នៃ​ក្រុមហ៊ុន CBL បាន​លើកឡើងថា «នេះ​គឺជា​ឆ្នាំ​ទី6ហើយ ដែល​ក្រុមហ៊ុន CBL បាន​សហការ​ជា​ដៃគូ​ជាមួយ​ក្រសួង​ព័ត៌មាន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ដើម្បី​បណ្តុះ​ឱ្យមាន​ឥរិយាបថ​ទទួលខុសត្រូវ​ចំពោះ​ការទទួល​ទាន​គ្រឿង​ស្រវឹង។យុទ្ធនាការ​របស់​យើង​បានចាប់ផ្តើម​កាលពី​ឆ្នាំ 2011 នៅពេល​យើង​ចាប់ផ្តើម​បើក​យុទ្ធនាការ “បើ​ស្រវឹង​សូមកុំ​បើកបរ ។ នៅ​ឆ្នាំ 2013 យើង​បាន​បញ្ចូល​ខ្លឹមសារ​កំប្លែង​បន្តិចបន្តួច​នៅក្នុង​យុទ្ធនាការ​របស់​យើង​ដែលមាន​ឈ្មោះថា “តើ​ត្រូវ​ធ្វើយ៉ាងណា​ដើម្បី​មាន​សុវត្ថិភាព” ដែល​បានធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន និង​ចំណេះដឹង​បន្ថែម​អំពី​ការទទួល​ទាន​គ្រឿង​ស្រវឹង។ ចាប់តាំងពី​ឆ្នាំ 2014 មក យើង​បានចាប់ផ្តើម​យុទ្ធនាការ “GYSB” ដែល​ផ្តោតលើ​យុវវ័យ​ពីព្រោះ​ពួកគេ​មាន​វ័យក្មេង​ហើយ​ចង់​រៀន។ ក្នុងនាម​ជា​ក្រុមហ៊ុនផលិតស្រាបៀរ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ក្រុមហ៊ុន CBL ចង់ឱ្យ​យុវជន​ប្រកាន់ខ្ជាប់​យក​ឥរិយាបថ​ទទួលខុសត្រូវ​ចំពោះ​ការទទួល​ទាន​គ្រឿង​ស្រវឹង។

ទំព័រ​ហ្វេ​ស​ប៊ុ​ក ‘GYSB’ របស់​យើង​បាន​ឈានដល់ 1.2 លាន​នាក់​នៃ​អ្នកប្រើប្រាស់ ហើយ​មាន​អ្នកគាំទ្រ​ចំនួន 55,000 នាក់​ខណៈដែល​កម្មវិធី​ស្មា​ត​ហ្វូ​ន GYSB របស់​យើង​មាន​ចំនួន​នៃ​ការទាញយក 12,000 ដង​ពី App Store និង Play Store ” ឥឡូវ​នៅ​ឆ្នាំ 2017 នេះ ក្រុមហ៊ុន CBL បាន​ណែនាំ​ពី​គម្រោង​ផ្តួចផ្តើម​ថ្មី​មួយ​ដោយ​ដាក់​ឲ្យ​ដំណើរការ​នូវ​កម្មវិធី​មួយ​ដែល​ឈ្មោះថា “Get Your Shape Back” សម្រាប់​អ្នក​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដែល​អាច​ទាញយក​វា​ឥឡូវនេះ​ពី Apple App Store សម្រាប់ iPhone និង iPad ឬ​ពី Google Play Store សម្រាប់​ទូរស័ព្ទ និង​ថែប​ឡេ​ត Android ។

កម្មវិធី GYSB ថ្មី​នេះ​មាន​មុខងារ​សំខាន់​បួន​យ៉ាង​រួមមាន៖ (1) ការ​គណនា​បរិមាណ​ទទួលទាន៖ អ្នកប្រើប្រាស់​អាច​ដឹងថា រាងកាយ​របស់​ពួកគេ​ត្រូវការ​សម្រាក​ប៉ុន្មាន​ម៉ោង​ក្រោយពេល​ពិសា​គ្រឿង​ស្រវឹង ដោយ​គ្រាន់តែ​វាយ​បញ្ចូល​ចំនួន​ប៉ុន្មាន​ដែល​ខ្លួន​បាន​ពិសា។ (2) គន្លឹះ​ណែនាំ​ពី​ការ​ទទួលទាន​ដោយ​ទំនួល​ខុសត្រូវ៖ មុខងារ​ពិសេស​នេះ​ផ្តល់នូវ​គន្លឹះ​ណែនាំ​អ្នកប្រើប្រាស់​អំពី​របៀប​ពិសា​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​មធ្យម។ (3) ហៅ​តាក់ស៊ី៖ មុខងារ​ពិសេស​នេះ​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​កម្មវិធី​នេះ​ងាយស្រួល​ហៅ​តាក់ស៊ី​ក្នុង​រាជធានី​ភ្នំពេញ។ (4) ល្បែង​ចងចាំ៖ អ្នកប្រើប្រាស់​អាច​លេង​ហ្គេម​ដើម្បី​រៀន​ពី​ខ្លឹមសារ​នៃ​ការ​ទទួលទាន​ដោយ​ការទទួលខុសត្រូវ ថតរូប​សែ​ល​ហ្វី និង​មានឱកាស​ឈ្នះ​រង្វាន់ iPhone X ថ្មី​សន្លាង​មួយគ្រឿង។ គោលដៅ​នៃ​យុទ្ធនាការ​នេះ​គឺ​ដើម្បី​ជំរុញ​ឲ្យ​យុវជន​ចូលរួម​ដោយ​ក្តី​រីករាយ​ដើម្បី​ស្វែង​យល់ដឹង​ពី​ផលវិបាក​នៃ​ការទទួល​ទាន​គ្រឿង​ស្រវឹង​ហួស​កម្រិត។ តាមរយៈ​យុទ្ធនាការ​នេះ ក្រុមហ៊ុន CBL សង្ឃឹមថានឹង​អាចជួយ​ជំរុញ​យុវជន​កម្ពុជា​ឱ្យ​ឃ្លាតឆ្ងាយ​ពី​ការ​ទទួលទាន​គ្រឿង​ស្រវឹង​ហួស​កម្រិត​តាមរយៈ​សារ៖ រក្សា​រូបរាង​របស់​អ្នក ពិសា​គ្រឿង​ស្រវឹង​ក្នុង​កម្រិត​សមរម្យ!

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា