Electrolux ដែលជាក្រុមហ៊ុនល្បីល្បាញឈានមុខគេក្នុងពិភពលោកសម្រាប់ក្នុងការផ្គត់ផ្គង់គ្រឿងសម្ភារអគ្គិសនី និងគ្រឿងអេឡិចត្រូនិកដ៏ល្អឯកមកពីអឺរ៉ុប បានបើកសម្ពោធផលិតផលរបស់ខ្លួនជាផ្លូវការក្នុងប្រទេសកម្ពុជាឆ្នាំ 2017នេះ ជាមួយនឹងគោលបំណងដ៏សំខាន់បំផុតគឺ “Happiness Together” ។ លើសពីនេះទៅទៀតក្រុមហ៊ុនក៏បានធ្វើការប្រកាសជាផ្លូវការថាខ្លួននឹងធ្វើការអភិវឌ្ឍន៍ និងពង្រីកយុទ្ធសាស្ត្រទីផ្សារក្នុងប្រទេសកម្ពុជាដោយមានការសហការនឹងក្រុមហ៊ុន ខេហ្វ័រ គ្រុប ដែលជាក្រុមហ៊ុនទទួលបានអាជ្ញាបណ្ណក្នុងការចែកចាយសម្ភារអគ្គិសនី និងគ្រឿងអេឡិចត្រូនិកសម្រាប់គេហដ្ឋានដ៏ធំបំផុតក្នុងរាជធានីភ្នំពេញ។
សម្រាប់យុទ្ធសាស្ត្រទីផ្សារនេះដែរ គឺដោយសារតែព្រះរាជាណាចក្រកម្ពុជាកំពុងតែមានការរីកចម្រើនផ្នែកសេដ្ឋកិច្ច វិស័យលំនៅដ្ឋាន និងខុនដូ យ៉ាងច្រើនគួរឱ្យកត់សម្គាល់។ហេតុដូច្នេះហើយបានធ្វើឱ្យមានការកើនឡើងនៃចំនួនអ្នកប្រើប្រាស់សម្ភារអគ្គិសនី និងគ្រឿងអេឡិចត្រូនិក ដែលមានគុណភាពល្អក្នុងការបំពេញតាមសេចក្តីត្រូវការ និងភាពស័ក្តិសមជាមួយនឹងបែបផែនជីវិតដ៏ទំនើប និងទាន់សម័យរបស់ពួកគេ។
លោក Ratharuj Manaswatcharapong ដែលជាអ្នកចាត់ការទូទៅទីផ្សារអន្តរជាតិផែ្នកសម្ភារអគ្គិសនី និងគ្រឿងអេឡិចត្រូនិកប្រចាំតំបន់អាស៊ីបូព៌ារបស់ក្រុមហ៊ុន Electrolux បានមានប្រសាសន៍ថា “សម្រាប់ព្រឹត្តការណ៍នៃការបើកសម្ពោធផលិតផល Electrolux នៅឆ្នាំនេះក្នុងប្រទេសកម្ពុជាគឺជាព្រឹត្តការណ៍ដ៏អស្ចារ្យបំផុតដែលបានក្លាយជាដៃគូសហការជាមួយក្រុមហ៊ុន ខេហ្វ័រ ដែលជាអ្នកចែកចាយសម្ភារគ្រឿងអេឡិចត្រូនិកដ៏ល្បី និងឈានមុខគេដូចជា ។ អតិថិជនទាំងអស់ក្នុងប្រទេសកម្ពុជានឹងទទួលបានបទពិសោធន៍កាន់តែអស្ចារ្យរបស់ផលិតផល Electrolux ទាំងអស់។ អ្វីដែលពិសេសនោះគឺគ្រប់ផលិតផលគឺត្រូវបានផលិតឡើងជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើបបំផុតដើម្បីបំពេញតាមសេចក្តីត្រូវការនូវសម្ភារអគ្គិសនី និងគ្រឿងអេឡិចត្រូនិកសម្រាប់ផ្ទះបាយ និងផលិតផលថែរក្សាសម្លៀកបំពាក់ក្នុងប្រទេសកម្ពុជាដែលកំពុងតែមានការរីកចម្រើន និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សបែបនេះ។ ក្រៅពីផលិតផល Electrolux ដែលមានគុណភាពខ្ពស់ អតិថិជនទាំងអស់នឹងទទួលបានគំនិតច្នៃប្រឌិតដ៏អស្ចារ្យជាច្រើនជាមួយនឹងផលិតផលដែលអាចជួយឱ្យជីវិតរបស់ពួកគេមានភាពកាន់តែប្រសើរឡើងតាមរយៈកម្មវិធីពិសេសៗជាច្រើនដែលក្រុមហ៊ុនគ្រោងនឹងធ្វើសម្រាប់រយៈពេលពេញមួយឆ្នាំនេះ។ ជាមួយនឹងលក្ខណៈពិសេសទាំងអស់នេះគឺនឹងអាចធ្វើឱ្យប្រជាជនកម្ពុជាក៏ដូចជាអតិថិជនទាំងអស់បានស្គាល់ និងមកទទួលយកបទពិសោធន៍ដ៏អស្ចារ្យជាមួយនឹងផលិតផលម៉ាក Electrolux”។
ក្រុមហ៊ុន Electrolux នឹងធ្វើការផ្តល់ជូននូវ ផលិតផលសំខាន់ៗចំនួន 3ប្រភេទ៖
- 1. ការផ្តល់ជូននូវរសជាតិដ៏អស្ចារ្យ (ផលិតផលសម្ភារអគ្គិសនី និងគ្រឿងអេឡិចត្រូនិកសម្រាប់ផ្ទះបាយ)-ក្រុមហ៊ុននឹងផ្តល់ជូនអតិថិជនទាំងអស់នូវបទពិសោធន៍នៃការចម្អិនម្ហូបជាមួយនឹងលក្ខណៈច្នៃប្រឌិតដ៏ពិសេសដែលអាចប្រើប្រាស់បានយ៉ាងងាយ និងមានសុវត្ថិភាពខ្ពស់នៅគេហដ្ឋាន។
- 2. ការថែរក្សាសម្លៀកបំពាក់-ដោយផ្អែកលើកិត្តិនាមរបស់ក្រុមហ៊ុន Electrolux ដ៏យូរមកហើយសម្រាប់ម៉ាស៊ីនបោកសម្លៀកបំពាក់ដែលត្រូវបានផលិតឡើងជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើប និងល្អផ្តាច់គេក្នុងការជួយថែរក្សាសម្លៀកបំពាក់ដែលលោកអ្នកស្រឡាញ់ និងចូលចិត្តបំផុតឱ្យនៅថ្មីជានិច្ច និងមិនហើរពណ៌។
- 3. ការផ្តល់ជូននូវសុខមាលភាព (ផលិតផលបន្សុទ្ធខ្យល់ ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនបូមធូលី និងម៉ាស៊ីនទឹកក្តៅ)-ក្រុមហ៊ុន Electrolux នឹងធ្វើការផ្តល់ជូនអតិថិជនទាំងអស់ជាមួយនឹងផលិតផលដែលមានសុវត្ថិភាពខ្ពស់ ក៏ដូចជាសមាជិកក្នុងគេហដ្ឋានទាំងមូលមានសុខភាពល្អ និងការរស់នៅពោរពេញដោយផាសុកភាព។
ក្រុមហ៊ុន Electrolux បានក្លាយជាក្រុមហ៊ុនដែលឈានមុខគេក្នុងទីផ្សារពិភពលោកដោយទទួលបានការជឿទុកចិត្តពីអតិថិជនទាំងអស់នៅអាស៊ីបូព៌ា។ ក្នុងឆ្នាំ 2017 នេះក្រុមហ៊ុន Electrolux បានក្លាយជាក្រុមហ៊ុនឈានមុខគេ និងបានកើនឡើងក្នុង ការលក់ដាច់បំផុតសម្រាប់ផលិតផលម៉ាស៊ីនបោកសម្លៀកបំពាក់ស្របពេលដែលផែ្នកសម្ភារអគ្គិសនី និគ្រឿងអេឡិចត្រូនិកសម្រាប់ផ្ទះបាយស្ថិតក្នុងចំណាត់ថ្នាក់លេខ 3។ ជាលទ្ធផល ក្រុមហ៊ុន Electrolux គឺរំពឹងទុកថានឹងមានការកើនឡើងនៃផលិតផលរបស់ខ្លួនក្នុងប្រទេសថៃសម្រាប់ឆ្នាំនេះព្រមទាំងបណ្តាប្រទេសជាច្រើនទៀតក្នុងពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរ។
ជាចុងក្រោយ លោក Mr. Manaswatcharapong បានបន្ថែមថា “ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុន ខេហ្វ័រ គ្រុប សម្រាប់ការសហការជាដៃគូរយ៉ាងជិតស្និទ្ធ និងសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ ព្រមទាំងដៃគូសាហការដទៃទៀត ក៏ដូចជាអ្នកតំណាងចែកចាយទាំងអស់ដែលបានជឿទុកចិត្តលើផលិផល ម៉ាកElectrolux ។ យើងសូមប្តេជ្ញាចិត្តយ៉ាងមុតមាំំថាធ្វើយ៉ាងណានឹងផ្តល់ជូននូវបទពិសោធន៏នៃផលិតផលទាំងអស់ដល់អតិថិជន។ ហើយបទពិសោធន៍ដ៏អស្ចារ្យទាំងអស់នេះមិនគ្រាន់តែផ្តោតទៅលើគុណភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការពេញចិត្តជាមួយនឹងលក្ខណៈពិសេសរបស់ផលិតផល Electrolux គ្រប់ប្រភេទផងដែរ។
ក្រុមហ៊ុន Electrolux គឺជាក្រុមហ៊ុនឈានមុខគេផ្នែកសម្ភារអគ្គិសនី និងគ្រឿងអេឡិចត្រូនិកសម្រាប់គេហដ្ឋានដោយផ្អែកលើការយល់ឃើញ និងសេចក្តីត្រូវការរបស់អតិថិជនផ្ទាល់។ យើងផ្តល់ជូននូវការរចនាឡើងយ៉ាងយកចិត្តទុកដាក់បំផុតជាមួយនឹងគំនិតច្នៃប្រឌិតខ្ពស់ដោយធ្វើការអភិវឌ្ឍន៍ក្នុងកិច្ចសហការយ៉ាងល្អជាមួយនឹងអ្នកប្រើប្រាស់ដែលមានបទពិសោធន៍ និងជំនាញវិជ្ជាជីវៈ។ ផលិតផលរបស់ Electrolux រួមមាន ទូទឹកកក ចង្ក្រានដុត ចង្ក្រានហ្គាស ចង្ក្រានអគ្គិសនី ម៉ាស៊ីនលាងចាន ម៉ាស៊ីនបោកសម្លៀកបំពាក់ ម៉ាស៊ីនបូមធូលី ម៉ាស៊ីនត្រជាក់ និងសម្ភារអគ្គិសនីអេឡិចត្រូនិកសម្រាប់គេហដ្ឋានជាច្រើនទៀត។ ស្ថិតក្រោមគំនិតផ្តួចផ្តើមជាមួយនឹងម៉ាកសញ្ញាដទៃទៀតរួមមាន Electrolux, AEG, Zanussi, Frigidaire និង Electrolux Grand Cuisine, ជាមួយនឹងការលក់សរុបទាំងអស់យើងឃើញថាមានផលិតផលជាង 60លានគ្រឿងដែលកំពុងត្រូវបានជឿទុកចិត្ត និងប្រើប្រាស់ក្នុងទីផ្សារជាង 150ជារៀងរាល់ឆ្នាំ។ កាលពីឆ្នាំ 2016 ក្រុមហ៊ុន Electrolux បានធ្វើការលក់ផលិតផលរបស់ខ្លួនបានជាង 14.51 កោដិ ដុល្លារសហរដ្ឋអាមេរិក និងមានបុគ្គលិកប្រមាណជាង 55000 នាក់។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.electroluxgroup.com ។
សេចក្តីលម្អិតបន្ថែមពីផលិតផល៖
លក្ខណៈពិសេសៗរបស់ផលិតផល និងគំនិតច្នៃប្រឌិតថ្មីៗនៃផលិតផល Electrolux ដែលនឹងដាក់បង្ហាញ និងសម្ពោធជាផ្លូវការក្នុងប្រទេសកម្ពុជារួមមាន៖
ការផ្តល់ជូននូវរសជាតិដ៏អស្ចារ្យ (សម្ភារអគ្គិសនីសម្រាប់ផ្ទះបាយ)
- ចង្ក្រានដុតអគ្គិសនីម៉ូឌែល EOC5400AOX និង EOB3434BOX មានតួនាទីច្រើនយ៉ាងជាមួយនឹងសម្លេងនៃការកំណត់កម្តៅ និង បច្ចេកវិទ្យា UltraFan Plus ដែលជួយរក្សាកម្តៅដើម្បីចម្អិនម្ហូបគ្រប់ថ្នាក់។ ម៉ាស៊ីននេះមានមុខងារក្នុងការចម្អិនចំនួន 9 ប្រភេទ។
- ចង្ក្រានអគ្គិសនី និងចង្ក្រានហ្គាស ម៉ូឌែល EHEC65BS៖ គឺជាប្រភេទចង្ក្រានចម្អិនជាមួយនឹង Dual Ring Zone សម្រាប់ការបត់បែននៃការចម្អិនដ៏អស្ចារ្យដោយមានការបំពាក់ប្រព័ន្ធកំណត់កម្តៅក្នុងការចម្អិនចំនួន 7។ សម្រាប់ ម៉ូឌែលមួយទៀតគឺ EHC724BA ដែលបំពាក់ទៅដោយកម្រិតថាមពលកម្តៅចំនួន 14 កម្រិត និងពេលវេលាកំណត់កម្តៅនិមួយៗ ដែលផ្តល់នូវភាពងាយស្រួលក្នុងការចម្អិនតាមផ្នែកផ្សេងៗគ្នាបានយ៉ាងល្អ។
- ទូទឹកកក NutrifreshTM ម៉ូឌែល ESE5301AG និង ESE6201BG ៖គ្រប់ផ្នែក គ្រប់ថ្នាក់ គ្រប់ជាន់ នៃទូទឹកកកដែលថែរក្សាម្ហូបអាហារ បន្លែ ផ្លែឈើឱ្យនៅស្រស់នោះគឺត្រូវបានផលិតឡើងជាមួយនឹងបច្ចេកវិទ្យា NutrifreshTM Inverter ដែលអាចជួយសន្សំសំចៃថាមពលក្នុការប្រើប្រាស់រហូតដល់ 37%។ ជាពិសេសទូទឹកកកម៉ូឌែលប្រភេទនេះក៏បានបំពាក់ផងដែរនូវបច្ចេកវិទ្យា FreshTaste Deodorizer ដែលជួយកម្ចាត់ក្លិន និងបាក់តេរី រហូតដល់ 8%។
ផលិតផលក្នុងការថែរក្សាសម្លៀកបំពាក់
- ម៉ាស៊ីនបោកសម្លៀកបំពាក់ម៉ូឌែល EWF14023៖ ជាមួយនឹងបច្ចេកវិទ្យា Unique Electrolux UltraMix™ ជួយសម្អាតសម្លៀកបំពាក់បានសា្អតល្អលើសពីនេះទៀតលក្ខណៈពិសេសរបស់ Electrolux Vapour Action ជួយកម្ចាត់មេរោគ និងបាក់តេរីលើសម្លៀកបំពាក់ រហូតដល់ 9%។ ម៉ាស៊ីនបោកសម្លៀកបំពាក់ម៉ូឌែលនេះល្អបំផុត និងធានាក្នុងការធ្វើឱ្យសម្លៀកបំពាក់ថ្មីជានិច្ច និងមិនហើរពណ៌ព្រមទាំងជួយសន្សំសំចៃការប្រើប្រាស់ថាមពលរហូតដល់ 75%។
- ម៉ាស៊ីនបោក និងសម្ងួត ម៉ូឌែល EWW12853៖ ជាមួយនឹងលក្ខណៈ ពិសេសនៃបច្ចេកវិទ្យាចុងក្រោយ Vapour Care អាចកាត់បន្ថយ និងកម្ចាត់មេរោគបាក់តេរីលើសម្លៀកបំពាក់រហូតដល់ 9% ទោះបីជាស្ថិតក្នុងសីតុណ្ហភាពត្រឹមតែ 40អង្សាក៏ដោយ។ លើសពីនេះទៅទៀតជាមួយនឹងបច្ចេកវិទ្យា Eco Inverter អាចជួយសន្សំសំចៃថាមពលបានយ៉ាងច្រើន។បើទោះបីជាត្រូវបន្ថែមសម្លៀកបំពាក់បន្ទាប់ពីដំណើរការនៃការបោកក៏ម៉ាស៊ីននៅតែដំណើរការដោយគ្មានបញ្ហាអ្វីទាំងអស់។
ការផ្តល់ជូននូវសុខមាលភាព (ផលិតផលបន្សុទ្ធខ្យល់ ម៉ាស៊ីនត្រជាក់ និងម៉ាស៊ីនទឹកក្តៅ)
- ម៉ាស៊ីនទឹកក្តៅម៉ូឌែល EWE35GX-DW៖ ជាមួយនឹងគំនិតច្នៃប្រឌិតនៃប្រព័ន្ធកម្តៅទឹក ELCB ដែលធ្វើការផ្អាកដំណើរការខណៈពេលដែលទឹកមានសីតុណ្ហភាពខ្ពស់ និងការការពារសុវត្ថិភាពព្រមទាំងការសន្សំសំចៃខ្ពស់ខណៈពេលដែលមានការលេចជ្រាប។ រីឯម៉ូឌែលមួយទៀតគឺ EWE351TX-DCT2 ជាមួយនឹងបច្ចេកវិទ្យា EcoShower™ ជួយសន្សំសំចៃទឹក ព្រមទាំប្រព័ន្ធផ្តាច់ចរន្តដោយស្វ័យប្រវត្តិ ជាពិសេសជួយការពារគ្រោះថ្នាក់ដោយចៃដន្យ និងការខូចខាតប្រព័ន្ធកម្តៅទឹក ឬក៏បំផ្លាញនៃរន្ទះ៕