បន្ទាប់ពីបានបើកដំណើរការនូវភោជនីយដ្ឋានចំនួន3កន្លែងកាលពីឆ្នាំ 2016កន្លងទៅនោះ ផាកកាហ្វេ បានបើកដំណើរការចំនួន2ទីតាំងបន្ថែមទៀតនៅឆ្នាំ2017នេះ ។ ទន្ទឹមនឹងការពង្រីកសាខាជាបន្តបន្ទាប់នេះ លោក ហេង សេងលី ដែលជានាយកគ្រប់គ្រងរបស់ផាកកាហ្វេ បានលើកឡើងឱ្យដឹងថា ក្រៅពីរៀបចំហាងថ្មី Design ថ្មី យើងនៅតែផ្ដោតសំខាន់លើគុណភាពអាហារ សេវាកម្ម និងអនាម័យទូទៅនៅក្នុងហាង ជាពិសេស អាហារគ្មានប៊ីចេង ដែលល្អបំផុតសម្រាប់អ្នកបរិភោគទាំងអស់។
លោកបានបន្ថែមទៀតថា បន្ទាប់ពីបើកសាខា ផាក កាហ្វេ នៅ ព្រលានយន្តហោះអន្តរជាតិភ្នំពេញមក លោកសង្កេតឃើញថា ក្រៅពី model stand alone នៅតាម Office Building និង Shopping Mall គឺជាទិសដៅបន្ទាប់របស់ក្រុមហ៊ុន ដូចជា AOEN MALL, TK Avenue, Exchange Square និងកន្លែងផ្សេងៗទៀតផងដែរ។ លោកក៏បានបង្ហើបថា បច្ចុប្បន្ន ក្រុមហ៊ុន កំពុងតែធ្វើការជាមួយខេត្តមួយចំនួនដូចជា ខេត្ត កំពង់ចាម សៀមរាប បន្ទាយមានជ័យ បាត់ដំបង បើគ្មានអ្វីប្រែប្រួលទេ ក្នុងខេត្តទាំងនោះ នឹងមានវត្តមាន ភោជនីយដ្ឋាន ផាក កាហ្វេ បើក បម្រើអតិថិជនយើង យ៉ាងយូរបំផុតនៅឆ្នាំ ២០១៨ខាងមុខនេះ។
ជាទីបញ្ចប់ លោក ហេង សេងលី ក៏បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលបានគាំទ្រ ផាកកាហ្វេ តាំងពីថ្ងៃដំបូង ហើយក៏សូមអភ័យទោសចំពោះចន្លោះខ្វះខាតមួយចំនួនដែលបានកើតមានដោយអចេតនាកាលពីពេលកន្លងទៅ ហើយបុគ្គលិក ផាក កាហ្វេ ទាំងអស់នឹងប្រឹងប្រែង និងអភិវឌ្ឍន៍នូវរាល់ចំណុចដែលខ្វះខាត ដើម្បីឲ្យកាន់តែប្រសើរ និងដើម្បីឲ្យម៉ាកសញ្ញា(Brand) របស់កម្ពុជាមួយនេះអាចប្រកួតប្រជែងនៅលើទីផ្សារ ជាមួយម៉ាកសញ្ញា(Brand) របស់បរទេសមួយចំនួន ។ ដោយឡែក នៅពេលអនាគត ផាក កាហ្វេ មានចក្ខុវិសយពង្រីកខ្លួន ឲ្យក្លាយជាភោជនីយដ្ឋានលំដាប់លេខ១នៅ កម្ពុជា តាមរយៈការ អភិវឌ្ឍន៍ គុណភាពម្ហូបអាហារ គុណភាពសេវាកម្ម គុណភាពអនាម័យ និងការរចនា ភោជនីយដ្ឋានឲ្យកាន់តែទំនើប ព្រមទាំងការបើកសាខាបន្ថែមឲ្យបាន ៣១សាខា នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា នៅ ឆ្នាំ ២០២។
គួររំលឹកផងដែរថា ផាក កាហ្វេ បានបើកសាខា ដំបូងនៅឆ្នាំ ២០០៤ ហើយរហូតដល់បច្ចុប្បន្ននេះ ផាក កាហ្វេ មានបទពិសោធន៍ក្នុងវិស័យ ម្ហូបអាហារ ជាពិសេស គុយទាវ ភ្នំពេញ និងកាហ្វេបុរាណ បែបទំនើប ជាង១៣ឆ្នាំ និងមានសាខា១១កន្លែងនៅ ទីក្រុងភ្នំពេញ ដែលផ្ដល់ការងារ ជូនប្រជាជនកម្ពុជា ប្រមាណជា ៣៧០នាក់ និងបង្កើនការងារប្រមាណ ១០០ កន្លែង ទៀតនៅតាមបណ្ដាខេត្តដែលគ្រោងមានវត្តមាន នៅឆ្នាំក្រោយនេះ៕