ក្រុមហ៊ុន Watch Empire ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុននាំចូលម៉ាកនាឡិកាដៃ Ice-Watch បានរួមសហការពីបណ្ដាក្រុមហ៊ុនផ្សេងៗដូចជា សណ្ឋាគារ Sun &Moon ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៊ីនធឺណិតឌីជី ក្រុមហ៊ុន YVS Rocher និង Alex buntha creative studio ដែលពួកគាត់បានសហការគ្នា នឹងរៀបចំបង្កើតកម្មវិធីបែបហ្វេសសិនល្បីប្លែកដំបូងបង្អស់មួយក្នុងកំឡុងខែវិច្ឆិកា នាពេលឆាប់ៗខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃសៅរ៍កន្លងទៅប៉ុន្មានថ្ងៃមុននេះ ក្នុងគេហទំព័ររបស់ Watch Empire បានធ្វើការអាប់ឡូតវីដេអូ Teaser បែបហ្វេសសិនរបស់ម៉ូដែលមួយរូប គឺកញ្ញា ចាន់ គង់ការ អមនឹងភាពទាកទាញយ៉ាងរស់រវើក។
ទាក់ទិននឹងកម្មវិធីនេះ នឹងត្រូវបានគេរៀបចំឡើងក្នុងខែវិច្ឆិកាខាងមុខនេះ ដោយមានការចូលរួមឆ្នៃម៉ូដប្លែកៗពី Designer ចំនួនពីររូបទោះយ៉ាងណាខាងក្រុមហ៊ុននាឡិកានេះមិនទាន់បញ្ជាក់ច្បាស់ថា តើ designer ពីរូបនោះជានណានោះទេ?
ចង់ដឹងដែរទេថា ក្នុងកម្មវិធីនោះ នឹងមានអ្វីខ្លះ សូមចូលទៅកាន់តំណរនេះទាំងអស់គ្នា https://www.facebook.com/nathe.mini/posts/850797095096897 ឬចង់តាមដានពីកម្មវិធីបន្ទាប់ទៀត កុំភ្លេចចូលទៅកាន់គេហទំព័រ “ Watch Empire”៕