ធនាគារ វីង សម្ពោធសាខាវត្តភ្នំ និងសាខាទួលគោកក្នុងរាជធានីភ្នំពេញ

ធនាគារ វីង សម្ពោធសាខាវត្តភ្នំ និងសាខាទួលគោកដើម្បីធ្វើឲ្យសេវាកម្មកាន់តែខិតជិតអតិថិជន

ធនាគារ វីង (ខេមបូឌា) ម.ក បានសម្ពោធសាខាថ្មីចំនួនពីរបន្ថែមទៀតក្នុងទីក្រុងភ្នំពេញ គឺសាខាវត្តភ្នំ និងសាខាទួលគោក។ សាខាទាំងនេះត្រូវបានសម្ពោធក្រោមវត្តមាន ឯកឧត្ដម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ក៏ដូចជាឥស្សរជនកិត្តិយសជាច្រើនរូបទៀត។

ឯកឧត្ដម រ័ត្ន សុវណ្ណនរៈ ឧបការីទេសាភិបាល និងជាអគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថា៖ “ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងនាំមកនូវបច្ចេកវិទ្យាទំនើបៗ និង ផលិតផលសេវាហិរញ្ញវត្ថុថ្មីៗឲ្យកាន់តែសម្បូរបែប ស្របតាមនវានុវត្ដថ្មីៗនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ដើម្បីបំពេញសេចក្ដីត្រូវការរបស់អតិថិជនបច្ចុប្បន្នក៏ដូចជានាពេលអនាគត និងបន្ដគាំទ្រដល់ការអភិវឌ្ឍវិស័យធនាគារនៅកម្ពុជាបន្ថែមទៀត។​”

ធនាគារ វីង បានកំពុងពង្រីកខ្លួនយ៉ាងឆាប់រហ័ស ជាពិសេសចាប់តាំងពីសម្ពោធជាផ្លូវការនូវអាជ្ញាប័ណ្ណធនាគារពាណិជ្ជក្នុងខែមេសា ឆ្នាំ២០២១។ ធនាគារ វីង បានបើកដំណើរការសាខាវិមានឯករាជ្យ និងសាខាសែនសុខក្នុង ខែ​មីនា ឆ្នាំ២០២២ និងសាខាខេត្តព្រះសីហនុនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ២០២២។ ជាមួយការសម្ពោធសាខាវត្តភ្នំ និងសាខាទួលគោក ធនាគារ បានពង្រីកបណ្តាញធនាគារនៅតាមទីតាំងយុទ្ធសាស្ត្រ សរុបចំនួន ៥ បន្ថែមពីលើទីស្នាក់ការកណ្តាលបច្ចុប្បន្នរបស់ធនាគារ ដែលមានទីតាំងនៅតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងសង្កាត់បឹងកេងកង៣។

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារ វីង និងជាអគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបបានមានប្រសាសន៍ថា៖ “ធនាគារ វីង មានគោលបំណងធ្វើឲ្យជីវភាពប្រជាជនកម្ពុជាទាំងអស់កាន់តែប្រសើរ និងកាន់តែងាយស្រួល។ ខ្ញុំជឿថាការសម្ពោធសាខាថ្មីទាំងពីរនេះ គឺជាជំហានវិជ្ជមានមួយទៀតឆ្ពោះទៅរកគោលដៅមួយនេះ។”

សាខាវត្តភ្នំ ដែលមានទីតាំងជិតផ្សារធំថ្មី និងសាខាទួលគោកដែលមានទីតាំងទល់មុខសាលាបឋមសិក្សាទួលគោក ផ្តល់ការប្រើប្រាស់សេវាធនាគារ វីងយ៉ាងពេញលេញមួយប្រកបដោយភាពរហ័ស សុវត្ថិភាព និងងាយស្រួល។ សាខានីមួយៗត្រូវបានរចនាឡើងយ៉ាងប្រណីត ដោយមានចំណតរថយន្តធំទូលាយ កន្លែងរង់ចាំដែលមាន​ផាសុខភាព ហាងកាហ្វេ និងបន្ទប់ប្រជុំពិសេសៗ។ ទីតាំងទាំងនេះក៏មានបញ្ជរដើម្បីផ្តល់សេវាកម្មដែលមាន​គុណភាពខ្ពស់ដល់អតិថិជននិងត្រូវបានរចនាឡើងដើម្បីធានានូវភាពងាយស្រួល និងឯកជនភាពនៅពេលដែលអតិថិជនមកទទួលសេវាហិរញ្ញវត្ថុប្រចាំថ្ងៃ។

សាខាថ្មីទាំងពីរនេះ ផ្ដល់សេវាធនាគារពេញលេញចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ។ ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចទៅកាន់សាខាណាមួយ និងពិគ្រោះជាមួយអ្នកជំនាញកម្ចីអាជីវកម្ម បើកគណនីស្នើសុំ​កាត​ធនាគារ ផ្ទេរប្រាក់ ប្រើប្រាស់សេវាកម្មឌីជីថល និងសេវាកម្មជាច្រើនទៀត។

លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារវីង បានមានប្រសាសន៍ថា៖ “សាខាថ្មីនេះផ្តល់លទ្ធភាពទទួលបានសេវាកម្មនានារបស់ធនាគារ វីង ដែលធ្វើឲ្យជីវភាពមានការផ្លាស់ប្តូរ ជាមួយនឹងភាពងាយស្រួលកាន់តែច្រើនជាងមុន។ ខ្ញុំជឿជាក់ថា ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ទាំងនេះ និងនៅតំបន់ដទៃទៀតនឹងទទួលបាន​អត្ថប្រយោជន៍ពីវត្តមានរបស់ធនាគារ វីង។”

នៅសាខាថ្មីទាំងពីរ មានបុគ្គលិកធនាគារ វីងប្រកបដោយវិជ្ជាជីវៈ និងយកចិត្តទុកដាក់ ហើយត្រៀមខ្លួនជាស្រេចដើម្បីស្វាគមន៍អតិថិជន និងឆ្លើយតបរាល់ចម្ងល់ផ្សេងៗ។

អតិថិជនដែលរស់នៅ និងធ្វើការនៅជិតសាខាថ្មីទាំងនេះ អាចធ្វើការដាក់ប្រាក់ និងដកប្រាក់ ក៏ដូចជាស្នើសុំឥណទាន ដាក់មូលប្បទានបត្រពីធនាគារណាមួយដោយមិនគិតថ្លៃ។ អតិថិជនក៏អាចប្រើប្រាស់បន្ទប់ប្រជុំពិសេសម្រាប់ការប្រជុំ និងការពិភាក្សាផងដែរ។

ក្នុងរយៈពេល១៤ ឆ្នាំ នៃការផ្ដល់សេវាកម្មនៅប្រទេសកម្ពុជា ធនាគារ វីង បានប្រែក្លាយខ្លួនពីការចាប់ផ្តើមដ៏សាមញ្ញមួយរហូតបានធ្វើប្រតិបត្តិការទ្រង់ទ្រាយធំ ដោយផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុជាច្រើនប្រភេទដើម្បីលើកកម្ពស់ជីវភាពប្រជាជនកម្ពុជាទូទាំងប្រទេស។ ទោះបីជាបានជួបប្រទះបញ្ហាប្រឈមនានាជាច្រើន ក៏ដូចជាបញ្ហាបង្កឡើងដោយជំងឺរាតត្បាតជាសកលនាពេលថ្មីៗនេះក៏ដោយ ធនាគារ វីង តែងតែបង្ហាញពីឆន្ទៈក្នុងការផ្តល់សេវាកម្មប្រកបភាពងាយស្រួលដល់អតិថិជនរបស់ខ្លួន ហើយនឹងបន្តបេសកកម្មនេះ ខណៈពេលដែលធនាគារនឹងពង្រីកសាខារបស់ខ្លួនបន្ថែមទៀតនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕​

Seriously experienced event photography by www.SNAPP.media
Seriously experienced event photography by www.SNAPP.media
Seriously experienced event photography by www.SNAPP.media

អត្ថបទពេញនិយម

អាការ​តាំង​គភ៌ថ្មីៗ និង14សញ្ញា​បញ្ជាក់ថាអ្នក​កំពុង​ជិត​ក្លាយជា​ម្តាយ​គេ​ហើយ

សម្រាប់​អាការ​របស់​អ្នក​តាំង​គភ៌​រយៈដំបូងៗ តើ​យើង​នឹង​ដឹង​យ៉ាងណា​បាន​ថា កំពុងតែ​មានគភ៌​ឬក៏​អត់? ព្រោះ​ក្នុង​រយៈ​ពេល​1សប្តាហ៍​ដំបូង អាច​និយាយបានថា ជា​អំឡុង​ពេលដែល​មិនសូវ​បង្ហាញ​អាការ​ប៉ុន្មាន​ឡើយ ហើយ​បើ​អីុចឹង តើនារីៗយើង​នឹង​ដឹង ហើយ​ប្រាកដ​ក្នុង​ចិត្ត​យ៉ាងណា​បាន​ទៅ​ថា...

អាការ9យ៉ាង​នៃ​អ្នក​ចាប់ផ្តើម​មាន​ផ្ទៃពោះ ដែលនារីៗទាំងឡាយ​គួរ​ដឹង

សញ្ញា​នៃ​ការតាំង​គភ៌​មិន​មែនមាន​ត្រឹមតែ​ការ​ក្អួតចង្អោរ​ប៉ុណ្ណោះ​ទេ ព្រោះ​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុង​រយៈ​ដំបូង​អាច​មិន​ដូចគ្នា​ទាំងអស់​នោះទេ អ្នកខ្លះ​ចាញ់​ខ្លាំង ឬ​អ្នកខ្លះ​សឹងតែ​គ្មាន​អាការ​ចាញ់កូន​សោះ​ក៏មាន ឯ​អ្នក​ខ្លះទៀត​កើត​អាការប្លែកៗដែល​ធ្វើឱ្យ​យល់ច្រឡំ​ថា ជា​អាការ​ជំងឺ​អ្វីមួយ​ទៅវិញ ដូច្នេះ​នៅពេលនេះ ឡា​រ៉ែ​ន សូម​រួបរួម​អាការ​របស់​អ្នកមាន​ផ្ទៃពោះ​ក្នុងលក្ខណៈផ្សេងៗមក​ជម្រាប​ជូនជ្រាប...

ត្រូវតែដឹង… អាការឈឺពោះផ្នែកខាងស្ដាំបញ្ជាក់ប្រាប់ពីជំងឺអ្វីខ្លះ?

នរ​ណាៗ​ក៏​ដឹង​ដែរ​ថា​ អាការ​ឈឺពោះ​នេះ​ នៅពេល​ដែល​វា​កើតឡើង​ហើយ​ តែងតែ​សាង​នូវ​ក្ដី​លំបាក​ដល់​រាងកាយ​របស់​យើង​ខ្លាំង​ណាស់​ មិនថា​តែ​ឈឺពោះ​ផ្នែក​ខាងឆ្វេង​ ឬផ្នែក​ខាងស្ដាំ​ឡើយ​។ បើសិនជា​អាការ​ឈឺ​ក្នុង​លក្ខណៈ​នោះ​កើតឡើង​ចំពោះ​យើង​ញឹកញាប់​ នោះ​វា​អាច​ជា​សញ្ញា​មួយ​ដែល​ប្រាប់​ឱ្យ​យើង​ដឹង​អំពី​បញ្ហា​សុខភាព​ដែល​កំពុង​ជិត​មកដល់​ ដូច្នេះ​សូម​ឱ្យ​នឹក​ឃើញ​ជាប់​ជានិច្ច​ថា​...

វិធីពន្លឿនការមករដូវប្រចាំខែ ឱ្យធ្លាក់លឿនជាងមុន មិនមានគ្រោះថ្នាក់ និងទទួលបានផលល្អ

ការមករដូវ គឺជារឿងធម្មតាសម្រាប់ស្ត្រី ប៉ុន្តែស្ត្រីមួយចំនួនអាចមានបញ្ហាមករដូវមិនប្រក្រតី ហើយមានស្ត្រីខ្លះឆាប់មករដូវ ខ្លះទៀតបាត់រដូវ រដូវមកមិនទៀងទាត់ ឬមករដូវយឺតជាដើម។ ស្ត្រីខ្លះអាចរាំងរដូវរហូតដល់គិតថា អ្នកមានផ្ទៃពោះម្តងទៀត...

ឈឺពោះខាងស្តាំ… អាការឈឺនេះបញ្ជាក់ពីជំងឺអ្វីបានខ្លះ?

ឈឺពោះខាងស្តាំញឹកញាប់ រហូតចាប់ផ្តើមនឹកចម្លែកចិត្តចំពោះខ្លួនឯង ថាអេះ៎? អាការឈឺពោះខាងស្តាំនេះកំពុងតែប្រាប់ពី ហេតុអ្វីម្យ៉ាងនៅក្នុងរាងកាយឱ្យយើងដឹងទេដឹង?។ អាការឈឺពោះខាងស្តាំ មិនថាតែផ្នែកខាងលើ ខាងក្រោម ឬឈឺពោះម្តុំក្រោមឆ្អឹងជំនីនោះឡើយ គ្រប់អាការឈឺពោះដែលកើតឡើងសុទ្ធតែមានដើមកំណើតរបស់វាទាំងអស់...

និស្សិត​ផ្នែកស្ថាបត្យកម្មមួយ​ក្រុម ​បង្ហាញ​គម្រោង​កែលម្អរសួនច្បារ​ផ្សារចាស់ ជា​តំបន់លំហ​បៃតង​សម្រាប់​សកម្មភាព​សហគមន៍ និង​ទាក់ទាញ​ទេសចរ

ភ្នំពេញ ៖ សួនច្បារ​ផ្សារ​ចាស់​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដោយ​លាត​សន្ធឹង​ពី​ផ្សារ​រាត្រី​ជិត​មាត់ទន្លេ រហូត​ដល់​ស្ថានីយ​អយស្ម័យយានកម្ពុជា, បច្ចុប្បន្ន​សួន​មួយ​នេះ មាន​បញ្ហា​ប្រឈម​មួយ​ចំនួន​ដូចជា​ការ​កកស្ទះ​ចរាចរណ៍​ដោយ​សារ​ចំណត បញ្ហា​បរិស្ថាន...

ថ្នាក់ដឹកនាំនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កៀរគរក្រុមហ៊ុនជប៉ុនឱ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត

(ភ្នំពេញ)៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសមាគមជប៉ុន-កម្ពុជា...

កម្ពុជាក្លាយជាម្ចាស់ផ្ទះរៀបចំកម្មវិធីប្រគល់ពាន​រង្វាន់​​អាស៊ានសម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ឆ្នាំ២០២៤

ភ្នំពេញ ៖​  ពាន​រង្វាន់​​អាស៊ាន ​សម្រាប់​អាជីវកម្ម​ និងធុរកិច្ច​​ ដែល​បានជួយ​កិច្ច​ការ​សង្គម​ប្រចាំឆ្នាំ ២០២៤ ​ត្រូវ​បានរៀបចំឡើង​នៅរាជធានីភ្នំពេញ​ប្រទេស​កម្ពុជា កាលពីរាត្រីថ្ងៃទី...

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា នឹងចាប់ផ្តើមនៅពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៤នេះហើយ

ជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តរបស់ប្រទេសកម្ពុជាមួយទៀត ដែលជាឱកាសដ៏ល្អសម្រាប់ភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិ ដែលជាពាណិជ្ជករ ផលិតករ វិនិយោគិន និងសាធារណជន ដើម្បីមកជួបជុំគ្នា មានទំនាក់ទំនងជាមួយគ្នាជាលក្ខណៈផ្លូវការ...

អត្ថបទស្រដៀងគ្នា