
ក្រុមហ៊ុន Khmer Household & Healthcare ដែលផលិត និងចែកចាយផលិតផលសម្រាប់គ្រួសារ និងថែទាំសុខភាពដោយគុណភាពខ្ពស់ កាលពីថ្ងៃទី28 ខែកញ្ញា ឆ្នាំ2017 កន្លងទៅនេះ បានធ្វើសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញជាផ្លូវការនូវផលិតផលថ្មីរបស់ខ្លួនចំនួន2ទៀត គឺផលិតផលសាប៊ូលាងខ្លួនម៉ាក ក្លិន (KLEN Whitening Shower Gel) ធ្វើឱ្យស្បែកមានសំណើម ស ស្អាត និងផលិតផលសាប៊ូលាងចានកម្ចាត់បាក់តេរីរបស់សាប៊ូស្អាត (SAAT Dish Washing Liquid) ។

នៅក្នុងឱកាសនោះ លោក សាង ប៉េងគី នាយកប្រតិបត្តិក្រុមហ៊ុន Khmer Household & Healthcare (KHH) បានលើកឡើងថា «ផលិតផលថ្មី គុណភាពខ្ពស់ទាំង2នេះ បាននាំមកនូវភាពស្រស់ស្អាត និងអនាម័យខ្ពស់បំផុតសម្រាប់ប្រជាជនកម្ពុជា។ ផលិតផលទាំងអស់របស់ក្រុមហ៊ុន Khmer Household & Healthcare ត្រូវបានផលិតនៅប្រទេសកម្ពុជាដោយរោងចក្រផ្ទាល់ខ្លួន ដែលមានទីតាំងនៅក្នុងរាជធានីភ្នំពេញ និងមានរូបមន្ត រួមជាមួយវត្ថុធាតុដើមនាំចូលពីប្រទេសកូរ៉េ ដែលមានអជ្ញាប័ណ្ណ និងលិខិតបញ្ជាក់ត្រឹមត្រូវ ដោយឆ្លងកាត់ការសាកល្បងយ៉ាងម៉ត់ចត់ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ដើម្បីធានាបាននូវគុណភាពខ្ពស់ រួមទាំងផ្តល់ទំនុកចិត្តដល់អតិថិជនផងដែរ។ លើសពីនេះទៅទៀត ក្រុមហ៊ុនបានអភិវឌ្ឍផលិតផលជាមួយក្រុមអ្នកជំនាញនៅប្រទេសកូរ៉េ និងដឹកនាំដោយអ្នកគ្រប់គ្រងគម្រោងដែលមានបទពិសោធន៍ក្នុងឧស្សាហកម្មនេះជាង30ឆ្នាំមកហើយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Khmer Household & Healthcare ទទួលបានអជ្ញាប័ណ្ណស្របច្បាប់ពីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងទទួលស្គាល់ការវិនិយោគដោយគណៈកម្មការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ដើម្បីចែកចាយផលិតផលម៉ាក ក្លិន ស្អាត និងល្អ ដែលរួមមានសាប៊ូលាងខ្លួន សាប៊ូកក់សក់ក្លិន សាប៊ូលាងកម្រាលឥដ្ឋស្អាត សាប៊ូលាងចានស្អាត និងសាប៊ូលាងចានល្អ ហើយតាមរយៈកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរបស់ដេប៉ូចែកចាយផលិតផលគ្រប់ប្រភេទរបស់ក្រុមហ៊ុនត្រូវបានចែកចាយទៅដល់ប្រជាជនកម្ពុជា និងទទួលបានការគាំទ្រយ៉ាងខ្លាំង ៕


