(បាងកក)៖ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បានបើកដំណើរការ កញ្ចប់ហោះហើរពិសេស «Phnom Penh Power Pack» ដើម្បីផ្ដល់ភាពងាយស្រួល និងជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកធ្វើដំណើរ រួមទាំងការដឹកជញ្ជូនតាមផ្លូវអាកាសក្នុងទិសដៅ បាងកក (សុវណ្ណភូមិ) – ភ្នំពេញ។
Phnom Penh Power Pack មានកញ្ចប់ហោះហើរពិសេសជាច្រើនទៀត កំពុងបើកការកក់ទុក ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០២២ សម្រាប់ការហោះហើរចន្លោះពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ ដល់ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២៦ (មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកបុណ្យទាន លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)។ ធ្វើការកក់កញ្ចប់ពិសេសនេះតាមរយៈ https://gift.th.vietjetair.com ។
Phnom Penh Power Pack គឺជាកញ្ចប់សំបុត្រហោះហើរ ដែលអ្នកធ្វើដំណើរអាចប្រើប្រាស់ជាសំបុត្រដែលបង់ប្រាក់រួចរាល់ សម្រាប់ការហោះហើរតាមក្រុមហ៊ុន ថៃ វៀតចេត ក្នងទិសដៅ បាងកក (សុវណ្ណភូមិ) – ភ្នំពេញ និងមានសុពលភាពរហូតដល់ឆ្នាំ ២០២៦។ កញ្ចប់ទាំងនោះមាន ៤ប្រភេទ រួមមាន កញ្ចប់សំបុត្រហោះហើរចំនួន ៦ តម្លៃ ៦,៥០០បាត កញ្ចប់សំបុត្រហោះហើរចំនួន ១២ តម្លៃ ១២,៥០០បាត កញ្ចប់សំបុត្រហោះហើរចំនួន ២៤ តម្លៃ ២៤,០០០បាត និងកញ្ចប់សំបុត្រហោះហើរចំនួន ៥០ តម្លៃ ៤៨,០០០បាត (មិនរួមបញ្ចូលថ្លៃពន្ធ និងថ្លៃសេវាកម្មបន្ថែម)។
បន្ទាប់ពីទិញកញ្ចប់ហោះហើរណាមួយក្នុង Phnom Penh Power Pack អ្នកដំណើរអាចប្តូរយកសំបុត្រហោះហើរដែលបង់ប្រាក់រួចរាល់ ក្នុងតម្លៃ ០បាត (មិនរួមបញ្ចូលថ្លៃពន្ធ និងថ្លៃសេវាកម្មបន្ថែម) សម្រាប់ការហោះហើរទៅមក ឬការហោះហើរត្រង់ ក្នុងទិសដៅ បាងកក (សុវណ្ណភូមិ) – ភ្នំពេញ។ កញ្ចប់សំបុត្រទាំងអស់អាចប្រើប្រាស់សម្រាប់ការធ្វើដំណើរ ពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ ដល់ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២៦ (មិនរាប់បញ្ចូលថ្ងៃឈប់សម្រាកបុណ្យទាន និងរយៈពេល Blackout)។
អ្នកដំណើរអាចកក់ជើងហោះហើរ ៣ម៉ោងមុនពេលចេញដំណើរ តាមរយៈគេហទំព័រ th.vietjetair.com ។ លើសពីនេះទៅទៀត សំបុត្រដែលមាននៅក្នុងកញ្ចប់ហោះហើរ អាចផ្ទេរទៅកាន់អ្នកដំណើរផ្សេងទៀតបាន ព្រោះឈ្មោះរបស់អ្នកដំណើរអាចផ្លាស់ប្តូរបានគ្រប់ពេលនៃការកក់ជើងហោះហើរ។ សេវាកម្មនេះ អាចប្រើប្រាស់បានចំពោះអ្នកដំណើរដែលពេញវ័យតែប៉ុណ្ណោះ (មិនរាប់បញ្ចូលកុមារ)។
គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត កំពុងដំណើរការជើងហោះហើរប្រចាំថ្ងៃក្នុងទិសដៅទៅមក បាំងកក-ភ្នំពេញ ហើយក្រុមហ៊ុននឹងបង្កើនជើងហោះហើរប្រចាំថ្ងៃនេះចំនួនទ្វេដង នៅក្នុងខែកក្កដា ឆ្នាំ២០២២នេះ។
ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត បាននាំមុខគេលើការផ្ដល់សុវត្ថិភាពជូនអ្នកដំណើរ ដែលបានធ្វើដំណើរក្នុងអំឡុងពេលមានការរាតត្បាតពីជម្ងឺ COVID-១៩ ។ ក្រុមហ៊ុនអាកាសចរណ៍ បានអនុវត្តយ៉ាងតឹងរឹងលើវិធានការសម្លាប់មេរោគក្នុងយន្តហោះ ដោយអនុវត្តទៅតាមការណែនាំពីក្រសួងសុខាភិបាលសាធារណៈថៃ និង CAAT ដើម្បីកាត់បន្ថយហានិភ័យសុខភាព ដែលអាចកើតមានលើអ្នកដំណើរ និងបុគ្គលិករបស់ខ្លួន។
សូមជម្រាបថា ក្រុមហ៊ុន ថៃ វៀតចេត បានបង្កើតឡើងក្នុងឆ្នាំ២០១៤ ហើយបានសហការជាមួយក្រុមហ៊ុន វៀតចេត អ៊ែរ ដើម្បីពង្រីកបណ្តាញហោះហើររបស់ខ្លួន និងផ្តល់ឱកាសកាន់តែច្រើនសម្រាប់អ្នកធ្វើដំណើរទៅកាន់ប្រទេសថៃ និងប្រទេសជាច្រើនទៀតប្រកបដោយសេវាកម្មរួសរាយរាក់ទាក់ និងសប្បាយរីករាយ។ ដោយផ្តោតលើ សមត្ថភាពគ្រប់គ្រងការចំណាយ ប្រតិបត្តិការដែលប្រកបដោយប្រសិទ្ធភាព និងការអនុវត្តរបស់ក្រុមហ៊ុនអាកាសចរណ៍ យើងអាចផ្តល់ជូននូវការហោះហើរដោយសន្សំសំចៃ និងតម្លៃដែលអាចផ្លាស់ប្ដូរទៅតាមកាលៈទេសៈ ព្រមទាំងសេវាកម្មជាច្រើនទៀតដើម្បីសម្របតាមតម្រូវការរបស់អតិថិជន។
ក្រុមហ៊ុន ថៃ វៀតចេត ទទួលបានពានរង្វាន់ ក្រុមហ៊ុនដឹកអ្នកដំណើរដែលមានតម្លៃទាបនិងរីកលូតលាស់លឿនបំផុតនៃឆ្នាំ២០២០ ដោយទស្សនាវដ្តី Global Business Outlook។ ក្រុមហ៊ុន កំពុងបន្តពង្រីកបណ្តាញហោះហើររបស់ខ្លួនទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាពង្រីកងារជាក្រុមហ៊ុនក្មេងជាងគេដែលមានយន្តហោះទំនើបៗ ដោយមានយន្តហោះ Airbus A320 និង A321។
ថ្មីៗនេះ ក្រុមហ៊ុនអាកាសចរណ៍ ថៃ វៀតចេត ក៏បានទទួលពានរង្វាន់ជាក្រុមហ៊ុនអាកាសចរណ៍ ដែលមានបាហុនិការរួសរាយ រាក់ទាក់ជាងគេ ពីទស្សនាវដ្ដី International Finance ដោយសង្កត់ធ្ងន់លើជំហររបស់ខ្លួនជា «ក្រុមហ៊ុនអាកាសចរណ៍នៃបដិសណ្ឋារកិច្ច» ដោយពង្រឹងតម្លៃស្នូលនៃ មិត្តភាព និងភាពសប្បាយរីករាយ រួមជាមួយនឹង សុវត្ថិភាព ពេលវេលា និង តម្លៃសមរម្យ។
បច្ចុប្បន្នក្រុមហ៊ុន ថៃ វៀតចេត ប្រទេសថៃបានប្រតិបត្តិការជើងហោះហើរក្នុងស្រុកចំនួន ១៤ ជើង ក្នុងនោះរួមមានជើងហោះហើរពី ទីក្រុងបាងកក (សុវណ្ណភូមិ) ទៅ ឈៀងម៉ៃ ឈៀងរ៉ៃ ភូកេត ក្រាប៊ី អ៊ូដនថានី ហាតយ៉ៃ ខនខេន ណាខនស៉ី ថាម៉ារ៉ាត់ អ៊ូបន់ រ៉ាត់ឆាថានី និង ស៊ូរ៉ាត់ ថានី។ ចំណែកឯជើងហោះហើរឆ្លងតំបន់មាន ពីភូកេតទៅឈៀងរ៉ៃ ឈៀងម៉ៃ និង អ៊ូដុន ថានី រួមទាំងជើងហោះហើរត្រង់ពី ហាត់យ៉ៃ ទៅ ឈៀងរ៉ៃ ផងដែរ។ ក្រុមហ៊ុនក៏កំពុងតែពង្រីកបណ្តាញហោះហើរអន្តរជាតិរបស់ខ្លួនយ៉ាងសកម្មទៅកាន់គោលដៅជាច្រើននៅទូទាំងអាស៉ីប៉ាស៉ីហ្វិក ដោយភ្ជាប់ប្រទេសថៃជាមួយ វៀតណាម សិង្ហបុរី កោះតៃវ៉ាន់ និងគោលដៅផ្សេងៗទៀតនៅក្នុងតំបន់៕
សម្រាប់ព័ត៌មានបន្ថែម៖ 012 33 00 22 ឬ www.vietjetair.com