ម៉ាកយីហោសាប៊ូកក់សក់ដែលឈានមុខគេ Pantene កំពុងតែដំណើរការការប្រកួតប្រជែងតាមបណ្តាញសង្គម ដើម្បីជាការលើកទឹកចិត្តដល់អ្នកប្រើប្រាស់ឱ្យបង្ហាញសក់ដ៏ស្រស់ស្អាត និងរឹងមាំរបស់ពួកគេ!
សាប៊ូកក់សក់ Pantene ជាមួយនឹងរូបមន្ត Pro-Vitamin B5 និង Japanese Rice Oil Essences ជួយពង្រឹងសរសៃសក់តាំងពីគល់ដល់ចុងសក់ ធ្វើឱ្យសក់រឹងមាំ និងមានសុខភាពល្អ។ ម៉ាកយីហោនេះផងដែរកំពុងតែដំណើរការការប្រកួតប្រជែងនៅលើបណ្តាញសង្គមរបស់ពួកគេក្រោមប្រធានបទ #strongisbeautiful ។
ដើម្បីចូលរួម អ្នកគ្រាន់តែថតរូបសក់ដ៏ស្រស់ស្អាតរបស់អ្នកជាមួយនឹងផលិតផល Pantene ណាមួយក៏បាន ហើយសរសេរសាច់រឿងនៅលើ Caption អំពីកម្លាំងចិត្តពីខាងក្នុងរបស់អ្នក ដើម្បីមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យ។ ជាមួយនឹងព័ត៌មានលម្អិតដូចខាងក្រោម៖
រង្វាន់ធំៗជាច្រើនកំពុងទន្ទឹងរង់ចាំលោកអ្នកដូចជា៖
- រង្វាន់ធំទី១ iPhone 13 Pro
- រង្វាន់ធំទី២ iPad mini 6
- រង្វាន់ធំទី៣ iWatch Series 6
- រង្វាន់ធំទី៤ ផលិតផល Pantene ជាច្រើនសន្ធឹកសន្ធាប់ទៀត។
លក្ខខណ្ឌក្នុងការចូលរួម៖
_អ្នកចូលរួមលេងទាំងអស់ត្រូវថតរូបដោយបង្ហាញសក់ស្អាតរបស់អ្នក រួមជាមួយនឹងសាប៊ូកក់សក់ PANTENE ណាមួយក៏បាន
_ហើយសរសេរសាច់រឿងនៅលើ Caption អំពីការតាំងចិត្តជម្នះឧបសគ្គដែលអ្នកកំពុងតែប្រឈមមុខ ដោយប្រើកម្លាំងចិត្តពីខាងក្នុងរបស់អ្នក
_ដាក់ hashtag #PanteneCambodia #Strongisbeautiful បន្ទាប់មកផុសជាសាធារណៈ
_រួចផុសរូបរបស់អ្នកនៅក្នុង Comment ផុសមួយនេះ
_ឡាចផេក Pantene Cambodia រួចចែករំលែកផុសនេះជាសាធារណៈ
ការប្រកួតនឹងចាប់ផ្តើមចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២២។
សម្រាប់សាច់រឿងដែលឈ្នះនឹងត្រូវបានជ្រើសរើស ដោយគណៈកម្មាធិការរបស់ P&G Pantene Team។
*លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់៖ គេហទំព័រហ្វេសបុកផេក Pantene Cambodia https://www.facebook.com/PanteneCambodiaPage