ភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ទី៣០ ខែមេសា ឆ្នាំ ២០១៧ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំកម្មវិធីចាប់រង្វាន់លើកទីពីរសម្រាប់អ្នកណែនាំរោងការ ក្នុងគោលបំណងថ្លែងអំណរគុណ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនចំពោះអ្នកដែលបានណែនាំរោងការឱ្យជាវស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។ កម្មវិធីចាប់រង្វាន់នេះបានធ្វើឡើងនៅក្នុងកម្មវិធី Anchor Fun Zone របស់ទូរទស្សន៍ PNN ដោយមានការចូលរួមពីថ្នាក់គ្រប់គ្រងក្រុមហ៊ុន ភ្ញៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើន។
ក្នុងការចាប់ឆ្នោតលើកទីពីរនេះ អ្នកណែនាំរោងការចំនួនបីនាក់ មានសំណាងបានឈ្នះរង្វាន់រ៉ឺម៉កកង់បី ដែលមានបិទស្លាកសញ្ញាស្រាបៀរអាន់ឆ័រយ៉ាងស្រស់ស្អាតជាមួយនឹងស្រាបៀរអាន់ឆ័រដប ៨០កេស។
អ្នកមានសំណាងទាំងបីនាក់គឺ៖
លេខ | ឈ្មោះអ្នកឈ្នះរង្វាន់ | លេខទូរស័ព្ទ | ខេត្ត/ក្រុង |
1 | ជា សុអាន | 092 660 168 | ភ្នំពេញ |
2 | សាំង ហុក | 012 924 453 | សៀមរាប |
3 | អេង ហ៊ាង | 012 885 494 | កំពង់ចាម |
សូមកុំទាន់អាល់អស់សង្ឃឹម ព្រោះនៅមានការចាប់រង្វាន់ចំនួនមួយលើកទៀតនៅខែកក្កដា ឆ្នាំ ២០១៧ ខាងមុខនេះ ដូច្នេះសូមប្រញាប់ណែនាំរោងការឲ្យជាវស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។
បន្ថែមពីនេះទៀតលោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់រថយន្តដឹកទំនិញខ្នាតតូចជាមួយស្រាបៀរអាន់ឆ័រដប ចំនួន ១៥០ កេសសម្រាប់អ្នកណែនាំរោងការរូបណាដែលបានណែនាំរោងការច្រើនជាងគេ។ ដើម្បីចូលរួមកម្មវិធីឈ្នះរង្វាន់លើកទឹកចិត្តសម្រាប់អ្នកណែនាំរោងការនេះ ម្ចាស់ហាងលក់ភេសជ្ជៈ អ្នកផ្គត់ផ្គង់ម្ហូប (ចុងភៅ) ដេប៉ូចែកចាយ មិត្តភ័ក្តិ និង អ្នកផ្សេងទៀត គ្រាន់តែណែនាំស្រាបៀររបស់ក្រុមហ៊ុន ដូចជាស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ និង ធ្វើការចុះឈ្មោះមកកាន់ក្រុមការងារបម្រើសេវាអតិថិជនរបស់ក្រុមហ៊ុនយើងខ្ញុំតាមរយៈលេខទូរស័ព្ទ 011 222 400 / 011 333 500 ជាការស្រេច។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកលេខ៖ 011 222 400 / 011 333 500 ។
ពិសាដោយការទទួលខុសត្រូវ