ចាប់ពីខែវិចិ្ឆកានេះតទៅ ប្រជាជនកម្ពុជាអាចចូលរួមធ្វើជាសាក្សីនៃគុណភាពដ៏រឹងមាំរបស់ស៊ីម៉ងត៍ដែលផលិតក្នុងស្រុកបានហើយ។ ក្រុមការងាររបស់ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន នឹងធ្វើដំណើរជុំវិញទីក្រុងភ្នំពេញនិងតាមបណ្តាលខេត្តមួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី 4 ខែកញ្ញា រហូតដល់ខែតុលា ឆ្នាំ 2017 ដើម្បីឲ្យអ្នកប្រើប្រាស់យល់កាន់តែច្បាស់នូវគុណភាពនៃស៊ីម៉ងត៍ដែលជាផលិតក្នុងស្រុកមួយនេះ។
លោក ឧកញ៉ា លាង ម៉េង អគ្គនាយក ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានមានប្រសាសន៍ថា៖ «យើងចង់ឲ្យប្រជាជនកម្ពុជាបានស្គាល់កាន់តែច្បាស់ក៏ដូចជាធ្វើ ជាសាក្សីនូវគុណភាពដ៏រឹងមាំនៃស៊ីម៉ងត៍ដែលផលិតនៅក្នុងទឹកដីកម្ពុជា ស៊ីម៉ងត៍របស់យើងមានគុណភាពល្អមិនចាញ់ផលិតផលនាំចូលពីបរទេសដែរ។ វាជាស៊ីម៉ងត៍ដ៏រឹងមាំបំផុតមួយក្នុងស្រុកដែលជាទីមោទនភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប។ »
សម្រាប់ថ្ងៃទី 4 និងទី 5 ខែកញ្ញានេះ ក្រុមការងារក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេនខបភើរេសិន នឹងធ្វើដំណើរជុំវិញទីក្រុងភ្នំពេញ ហើយអតិថិជនអាចចូលរួមថតរូបដើម្បីឈ្នះរង្វាន់ដ៏ច្រើនសន្ធឹកសន្ធាប់។ ហើយនៅថ្ងៃទី 6 និងទី 7 ខែកញ្ញា នេះក្រុមការងារជំនាញរបស់ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេនខបភើរេសិន នឹងបន្តធ្វើដំណើរទៅជួបប្រជាជនកម្ពុជានៅផ្សារអូឬស្សី និងផ្សារអូឡាំពិក ដោយមានការផ្តល់នូវព័ត៌មានពីផលិតផលថ្មីៗ ការលេងល្បែងកម្សាន្តដើម្បីយករង្វាន់ ព្រមទាំងកម្មវិធីសប្បាយៗជាច្រើនទៀត។ ប្រជាជនកម្ពុជាអាចចូលរួមពិសោធន៍គុណភាពស៊ីម៉ងត៍របស់កម្ពុជាជាមួយក្រុមអ្នកជំនាញនិងការបង្ហាញនូវបច្ចេកទេសក្នុងការបូកស៊ីម៉ងត៍ឲ្យបានរលោងស្អាតហើយធានាគុណភាពកាន់តែជាប់បានយូរ។
ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន ជួយប្រជាជនកម្ពុជាឲ្យកសាង គេហដ្ឋាន ក៏ដូចជាសំណង់អគារផ្សេងៗនៅទូទាំងប្រទេសប្រកបដោយគុណភាពខ្ពស់មានទំនុកចិត្ត សុវត្ថិភាព និងភាពជឿជាក់ដោយសារតែផលិតផលស៊ីម៉ងត៍នេះត្រូវបានកែលម្អ និងផលិតឡើងដោយយកចិត្តទុកដាក់ពីអ្នកជំនាញខ្មែរ និងបរទេសជាច្រើននាក់ដើម្បីធានានូវគុណភាពតាមស្តង់ដារអន្តរជាតិ។
ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន កំពុងតែរៀបចំបើកដំណើរការរោងចក្រស៊ីម៉ងត៍ថ្មី ដ៏ទំនើបបំផុត ដែលមានទីតាំងស្ថិតនៅក្នុងស្រុកទូកមាស ខេត្តកំពត ជាមួយនឹងការចំណាយទុនទឹកប្រាក់ ចំនួន 262 លានដុល្លាអាមេរិក ដែលនឹងចាប់ផ្តើមដំណើរចាប់ពី ខែវិច្ឆិកាឆ្នាំ 2017 នេះតទៅ។ រោងចក្រស៊ីម៉ងត៍របស់ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន នេះនឹងក្លាយជារោងចក្រស៊ីម៉ងត៍ដែលធំជាងគេនិងទំនើបបំផុតដោយប្រើបច្ចេកវិទ្យាកម្រិតខ្ពស់បំផុតនៅតំបន់អាស៊ីអាគ្នេយ៍។ អតិថិជននឹងទទួលបានផលិតផលស៊ីម៉ងត៍ពីវត្ថុធាតុដើមដែលមានគុណភាពខ្ពស់បំផុតជាមួយនឹងប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាចុងក្រោយបង្អស់។
ការវិនិយោគដ៏ធំរួមមួយនេះបានចាប់ផ្តើមឡើងនៅចុងឆ្នាំ 2015 ដោយ ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេសិន បានច្របាច់បញ្ចូលគ្នារវាងទីផ្សារក្នុងស្រុក និងការចែកចាយទីផ្សាររបស់ក្រុមហ៊ុន ជីបម៉ុងគ្រុបកម្ពុជា ជាមួយនឹងក្រុមហ៊ុន ស៊ីម៉ងត៍ស្យាម របស់ថៃដែលជាអ្នកជំនាញ ខាងវិស័យសាងសង់ ជាច្រើនទសវត្សរ៍មកហើយ។ ការវិនិយោគរួមនេះ ផ្តល់ជំហរដ៏រឹងមាំបំផុតក្នុងការកំណត់នូវតម្រូវការ និងការចង់បានរបស់អតិថិជនដៃគូ ដែលជាជាងសំណង់ និងអ្នកសាងសង់ផ្ទះគ្រប់រូបនៅក្នុងទីផ្សារកម្ពុជា ដ៏គួរឲ្យចាប់អារម្មណ៍មួយនេះ៕