កម្មវិធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដូចខាងក្រោម៖
1/ លើកកម្ពស់សហគ្រិនភាពនៅកម្ពុជាឲ្យកាន់តែខ្លាំងក្លាក្នុងការចូលរួមចំណែកកសាងសេដ្ឋកិច្ចក្នុងស្រុកឲ្យកាន់តែរឹងមាំ
2/ ពង្រីកទំនាក់ទំនងធុរកិច្ចដោះដូរពាណិជ្ជកម្មក្នុងចំណោមសហគ្រិនកម្ពុជាឲ្យកាន់តែទូលំទូលាយ និងបង្កើនទំនាក់ទំនងគាំទ្រជាមួយស្ថាប័នពាក់ព័ន្ធទាំងឡាយឲ្យកាន់តែខ្លាំង
3/ លើកទឹកចិត្តសហគ្រិនដែលបានខិតខំប្រឹងប្រែងកសាងសមត្ថភាពរបស់ខ្លួនជាមួយ CEO Master Club ក្នុងការដឹកនាំគ្រប់គ្រង់អាជីវកម្មរបស់ខ្លួនពីលក្ខណៈគ្រួសារ ទៅស្ដង់ដារ តាមរយៈការផ្ដល់ជូន Master CEO Award
4/ ទទួលស្គាល់ស្នាដៃសហគ្រិនឆ្នើមរបស់ CEO Master Club ដែលបានបង្ហាញពីលទ្ធផលនៃការរីកចម្រើនអាជីវកម្មរបស់
ខ្លួនគួរឲ្យកត់សម្គាល់បន្ទាប់ពីបានអនុវត្តនូវរបៀបរបបក្នុងការដឹកនាំគ្រប់គ្រងអាជីវកម្មរបស់ខ្លួនពី លក្ខណៈគ្រួសារទៅស្ដង់ដារតាមរយៈការផ្ដល់ជូន Outstanding CEO Award។
គួរបញ្ជាក់ផងដែរថា កម្មវិធីនេះដឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី14 ខែតុលា ឆ្នាំ 2017 ចាប់ពីម៉ោង 2រសៀល ដល់ម៉ោង 9យប់ នៅសណ្ឋាគារសុខាភ្នំពេញ៕