ស្របពេលដែលតម្រូវការទីផ្សារកំពុងកើនឡើង វីងម៉លបានពង្រីកសេវាកម្មរបស់ខ្លួនទៅកាន់ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម ដោយអនុញ្ញាតឱ្យអតិថិជនអាចបញ្ជាទិញអាហារ គ្រឿងទេស និងទំនិញប្រើប្រាស់ពីទូរស័ព្ទរបស់ពួកគេ។ អតិថិជនទាំងអស់ដែលស្ថិតនៅខេត្តទាំងនេះ ឥឡូវនេះអាចធ្វើការកុម្ម៉ងទិញពីហាងជាច្រើន ជាមួយការដឹកជញ្ជូនយ៉ាងឆាប់រហ័ស និងមិនអស់ថ្លៃសេវា។
លោក ហាសហ៊ីម អាលកាហ្វ ដែលជានាយកគ្រប់គ្រងទូទាត់ អាជីវកម្មអេឡិចត្រូនិកនៃវីង បានមានប្រសាសន៍ថា៖“ការបើកដំណើរការនៅក្នុងខេត្តថ្មីទាំងបីនេះ បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្តល់ភាពងាយស្រួលក្នុងការទទួលបានទំនិញ និងផលិតផលជាច្រើនប្រភេទជារៀងរាល់ថ្ងៃទៅដល់ប្រជាជនកម្ពុជាគ្រប់រូប។ អ្វីដែលពួកគេត្រូវការ គឺមាននៅក្នុងកម្មវិធីស្មាតហ្វូន ក្នុងទូរស័ព្ទរបស់ពួកគេប៉ុណ្ណោះ”
ដើម្បីធ្វើការកុម្ម៉ង់ អតិថិជនគ្រាន់តែចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីង រួចចុចពាក្យ “វីងម៉ល” បន្ទាប់មកពួកគេអាចស្វែងរកទំនិញ និងបញ្ជាទិញពីហាងរាប់ពាន់។
បន្ទាប់ពីធ្វើការបញ្ជាទិញរួច អតិថិជននឹងអាចទទួលបានអាហារ ឬផលិតផលដែលខ្លួនចូលចិត្ត ហើយវានឹងត្រូវបានដឹកជញ្ជូនទៅដល់ទីតាំងរបស់ពួកគេតែម្តង។ ដើម្បីជួយដល់សហគមន៍ វីងម៉លផ្តល់ជូនប្រូម៉ូកូដបញ្ចុះតម្លៃរហូតដល់ទៅចំនួន ៥០០០០ ព្រមទាំងផ្តល់ការដឹកជញ្ជូនដោយឥតគិតថ្លៃដល់អតិថិជនទៀតផង។
លោក ហាសហ៊ីម អាលកាហ្វ បានបញ្ជាក់បន្ថែមទៀតថា៖“ដោយសារការទិញទំនិញតាមអ៊ីនធឺណេតជានិន្នាការថ្មីនៅកម្ពុជា យើងបានកំពុងព្យាយាមអភិវឌ្ឍន៍សេវាដឹកជញ្ជូនប្រកបដោយ ភាពងាយស្រួល រលូន និងមានសុវត្ថិភាពសម្រាប់សហគមន៍យើង។ យើងបានសហការជាមួយហាងដៃគូក្នុងតំបន់ជាច្រើន ដើម្បីធានាថា វីងម៉ល ជាបណ្តុំផលិតផលដ៏សំបូរបែប និងអាចផ្តល់ឱកាសរកប្រាក់ចំណូល ដល់អ្នកដឹកជញ្ជូនរបស់ពួកយើងរាប់រយនាក់”
ចាប់តាំងពីបើកដំណើរការមក វីងម៉លបានដាក់បញ្ចូលនូវហាងកំពុងពេញនិយមជាច្រើននៅរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ និងខេត្តកំពង់ចាម ដែលហាងទាំងនោះមានលក់អាហារគ្រប់ប្រភេទ ភេសជ្ជៈ គ្រឿងទេស សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក របស់របរទារក ផលិតផលសម្រស់និង សុខភាព ព្រមទាំងផលិតផលជាច្រើនផ្សេងទៀត។
ជាមួយនឹង វីងម៉ល អតិថិជនអាចតាមដានការបញ្ជាទិញរបស់ពួកគេនៅលើទូរស័ព្ទស្មាតហ្វូន និងអាចទូទាត់ប្រាក់បានយ៉ាងងាយស្រួលជាមួយកម្មវិធីស្មាតហ្វូនវីងដោយមិនចាំបាច់កាន់សាច់ប្រាក់នោះឡើយ។
សម្រាប់អតិថិជនដែលមិនទាន់មានកម្មវិធីស្មាតហ្វូនវីង ពួកគេអាចទាញយកកម្មវិធីស្មាតហ្វូនវីង និងចុះឈ្មោះគណនីដោយខ្លួនឯងបានយ៉ាងឆាប់រហ័ស។
ដើម្បីទទួលបានព័ត៌មានថ្មីៗពីការញ្ចុះតម្លៃ និងការផ្តល់ជូនប្រចាំថ្ងៃ អតិថិជននៅក្នុងខេត្តបាត់ដំបងអាចចុះឈ្មោះប្រើប្រាស់បណ្តាញ Telegram របស់ WingMall Battambang តាមរយៈតំណភ្ជាប់ https://t.me/WingMallBTB ។ សម្រាប់អតិថិជននៅខេត្តព្រះសីហនុអាចប្រើតំណ https://t.me/WingMallSHV ហើយអ្នកដែលស្ថិតនៅខេត្តកំពង់ចាមអាចចូលទៅក្នុងតំណ https://t.me/WingMallKPC ។
សម្រាប់អាជីវករដែលកំពុងស្វែងរកបណ្តាញលក់ផលិតផលដើម្បីបម្រើសហគមន៍ ពួកគេអាចទាក់ទង វីងម៉ល តាមរយៈលេខ៖ +(855) – 078 311 311៕
ចំណង់ជើងរូបថត៖ ឥឡូវនេះ អតិថិជនរស់នៅខេត្តបាត់ដំបង ខេត្តកំពង់ចាម និងខេត្តព្រះសីហនុ អាចធ្វើការបញ្ជាទិញទំនិញតាមរយៈកម្មវិធីស្មាតហ្វូនវីងព្រមទាំងទទួលបានសេវាដឹកជញ្ជូនដោយឥតគិតថ្លៃ។