យោងតាមអនុសាសន៍របស់នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី នាថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២១ ស្តីពីការកែសម្រួលលក្ខខណ្ឌធ្វើដំណើរ ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័កសម្រាប់ អ្នកដំណើរចូលប្រទេសម៉ាឡេស៊ី។ សម្រាប់អ្នកដំណើរ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ចំនួនដូស ហើយធ្វើដំណើរមកប្រទេសម៉ាឡេស៊ីក្នុងគោលបំណងព្យាបាល និងថែទាំសុខភាព ការធ្វើចត្តាឡីស័កត្រូវកាត់បន្ថយរយៈពេលមកត្រឹម ៧ ថ្ងៃប៉ុណ្ណោះ ដែលច្បាប់នេះមានប្រសិទ្ធភាពនិងអនុវត្តចាប់ពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ ២០២១ តទៅ។
អ្នកដំណើរដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ គ្រប់ចំនួនដូស តម្រូវឱ្យធ្វើតេស្តដោយម៉ាស៊ីន PCR នៅថ្ងៃទី១ និងថ្ងៃទី ៥ នៃរយៈពេលធ្វើចត្តាឡីស័ក។ ចំពោះអ្នកដំណើរដែលមិនទាន់បានចាក់វ៉ាក់សាំង ឬចាក់វ៉ាក់សាំងមិនទាន់គ្រប់ចំនួនដូស នឹងត្រូវធ្វើចត្តាឡីស័ករយៈពេល ១០ ថ្ងៃ និងតម្រូវឱ្យធ្វើតេស្តរកមេរោគកូវីដ- ១៩ ដោយម៉ាស៊ីន PCR នៅថ្ងៃទី១ និងថ្ងៃទី៨ នៃរយៈពេលធ្វើចត្តាឡីស័ក។ សម្រាប់អ្នកដំណើរដែលស្វែងរកសេវាកម្មផ្សេងៗដូចជាការបង្កកំណើតក្រៅស្បូន (IVF) ព្យាបាលសុខភាពមាត់ធ្មេញ និងភ្នែក ជាដើម អាចធ្វើចត្តាឡីស័កនៅក្នុងសណ្ឋាគារ និងតម្រូវឱ្យមានការអនុញ្ញាតពីសំណាក់ក្រុមគ្រូពេទ្យដែលកំពុងព្យាបាល។ ទាំងអស់នេះគឺដើម្បីធានាបាននូវសុវត្ថិភាពរបស់អ្នកដំណើរក៏ដូចជាអ្នកជំងឺ និងប្រជាជាតិទាំងមូលក្នុងបរិបទនេះផងដែរ។
លោកវេជ្ជបណ្ឌិត Mohd Daud Mohd Arif ដែលជានាយកប្រតិបត្តិនៃក្រុមប្រឹក្សាទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី (MHTC) បានមានប្រសាសន៍ថា “ប្រទេសម៉ាឡេស៊ីបានត្រៀមរួចជាស្រេច ក្នុងការផ្ដល់សេវាកម្មផ្នែកថែទាំសុខភាព ដែលធានានូវសុវត្ថិភាព និងជាទីទុកចិត្តបំផុត”។
លោកបានបន្តទៀតថា “ទេសចរណ៍សុខភាពម៉ាឡេស៊ី (MHTC) ពួកយើងផ្ដោតសំខាន់ទៅលើសុវត្ថិភាពរបស់អ្នកជំងឺ និងសុខុមាលភាពក្នុងសហគមន៍ជាចំបង តាមរយៈការពង្រឹងនូវកិច្ចសហការណ៍ដ៏រឹងមាំរវាងបណ្តាស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជនផ្សេងៗគឺចាំបាច់បំផុត។
ចំពោះវិធានការសុខាភិបាលថ្មី ដែលអ្នកដំណើរចូលប្រទេសម៉ាឡេស៊ី ត្រូវអនុវត្តតាំងពីមុនការធ្វើដំណើរ កំឡុងពេលព្យាបាល ថែទាំសុខភាព និងបញ្ចប់ការព្យាបាលមានដូចជា៖
១-កំណត់ថ្ងៃណាត់ពិគ្រោះនិងព្យាបាល ជាមួយមន្ទីរពេទ្យឯកជនដែលជាដៃគូរបស់ MHTC ហើយសុំលិខិតបញ្ជាក់ពីពេទ្យ
២-ផ្ញើឯកសារទៅកាន់មន្ទីរពេទ្យដែលអ្នកបានជ្រើសរើស និងដាក់ពាក្យស្នើសុំចូលប្រទេសម៉ាឡេស៊ី ដើម្បីព្យាបាលជំងឺ
៣- MHTCនឹងដាក់ពាក្យស្នើសុំទៅកាន់មន្ទីរពេទ្យដែលអ្នកបានជ្រើសរើស
៤-នៅពេលពាក្យស្នើសុំបានជោគជ័យ ខាងមន្ទីរពេទ្យនឹងផ្ញើជូនអ្នកនូវលិខិតអនុញ្ញាត ដែលចេញដោយ MHTC
៥- ដាក់ស្នើសុំទិដ្ឋាកា Visa (បើចាំបាច់) អ្នកគួរតែរៀបចំឯកសារចាំបាច់នានាទុកជាមុន ដើម្បីត្រៀមសម្រាប់ការធ្វើដំណើរតាមយន្តហោះ។
៦-បីថ្ងៃ មុនកាលបរិច្ឆេទមកដល់ប្រទេសម៉ាឡេស៊ី អ្នកធ្វើដំណើរទាំងអស់ តម្រូវឱ្យធ្វើតេស្តរកមេរោគកូវីដ-១៩ លើកទី១ ដោយម៉ាស៊ីន PCR នៅតាមមជ្ឈមណ្ឌលដែលទទួលស្គាល់ដោយ MHTC ។
អ្នកធ្វើដំណើរផ្នែកថែទាំសុខភាពអាចស្វែងរកមន្ទីរពេទ្យដែលជាដៃគូ ទេសចរណ៍សុខភាពម៉ាឡេស៊ី (MHTC) មានដូចជា មន្ទីរពេទ្យ Pantai Kuala Lumpur មជ្ឈមណ្ឌលសុខភាព Ara Damansara មជ្ឈមណ្ឌលសុខភាព Subang Jaya មជ្ឈមណ្ឌលសុខភាព Sunway និងមន្ទីរពេទ្យ Island ជាដើម។
ប្រទេសម៉ាឡេស៊ីជាទិសដៅជាទីពេញចិត្តសម្រាប់អ្នកធ្វើដំណើរផ្នែកថែទាំសុខភាពនៅជុំវិញពិភពលោក ដោយបានប្រមូលផ្តុំអ្នកធ្វើដំណើរផ្នែកថែទាំសុខភាពសរុបចំនួន ១,២២០,០០០ នាក់ ក្នុងឆ្នាំ ២០១៩ និងតិចបំផុត ៦៤៣, ០០០នាក់ក្នុងឆ្នាំ២០១។
ប្រទេសម៉ាឡេស៊ីបានក្លាយជាទិសដៅដ៏ពេញនិយមកាន់តែខ្លាំងឡើង សម្រាប់អ្នកធ្វើដំណើរពីប្រទេសកម្ពុជាដើម្បីស្វែងរកការព្យាបាល និងថែទាំសុខភាព ដោយសារវប្បធម៌ស្រដៀងគ្នា បូករួមទាំងគុណភាព សេវាកម្មដ៏ល្អ ព្រមទាំងតម្លៃសមរម្យ។
ប័ណ្ណសរសើរនិងពានរង្វាន់ដែលទទួលបាន :
- International Medical Travel Journal – Medical Travel Awards (2015-2020)
- Asia Pacific Healthcare & Medical Tourism Awards (2017 – 2020)
- World’s Best Hospitals for Medical Tourists by the Medical Travel Quality Alliance (2013, 2014, 2017-2019)
សម្រាប់ពត៌មានលម្អិត សូមចូលទៅកាន់ www.malaysiahealthcare.org/