ភ្នំពេញ ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ – នៅក្នុងថ្ងៃនេះក្រុមហ៊ុន GCC គ្រុបបានប្រារព្ធពិធីបុកគ្រឹះ ដើម្បីចាប់ផ្ដើមការសាងសង់គម្រោងបុរី ណាឌី។ ពិធីសម្ពោធការដ្ឋានសាងសង់គម្រោងបុរី ណាឌី ប្រព្រឹត្តទៅនៅការដ្ឋានសាងសង់បុរី ណាឌី និងការិយាល័យលក់របស់បុរី ណាឌី។
នៅក្នុងពិធីសម្ពោធការដ្ឋានសាងសង់គម្រោងបុរី ណាឌី លោក Alex Yu Ka Ki នាយកក្រុមហ៊ុន GCC បានសម្ដែងការអរគុណចំពោះវត្តមានរបស់ភ្ញៀវកិត្តិយសទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីដ៏ពិសេសនេះជាមួយនឹងបុរី ណាឌីនៅក្នុងថ្ងៃនេះ។ លោក Alex Yu បានមានប្រសាសន៍ថា “ចាប់តាំងពីការបង្កើតក្រុមហ៊ុន GCC នៅក្នុងឆ្នាំ 2015 មក ក្រុមហ៊ុនបានបង្កើតអាជីវកម្មផ្សេងៗជាច្រើននៅទូទាំងអាស៊ីអាគ្នេយ៍។ ជាការពិតណាស់ GCC គ្រុបមានប្រភពដើមមកពីប្រទេសហុងកុង ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ GCC មានការលូតលាស់យ៉ាងឆាប់រហ័ស ហើយបច្ចុប្បន្នយើងគឺជាក្រុមហ៊ុនពាណិជ្ជកម្មពហុជាតិដែលមានកេរ្ដ៍ឈ្មោះល្បីល្បាញ និងមានមូលដ្ឋានដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជា។ លោកមានប្រសាសន៍បន្ថែមទៀតថា GCC មានបទពិសោធន៍យ៉ាងទូលំទូលាយនៅក្នុងវិស័យហិរញ្ញវត្ថុ វិស័យអចលនទ្រព្យ បច្ចេកវិទ្យាព័ត៌មាន -ល-។ GCC បាននាំមកនូវបច្ចេកវិទ្យាដ៏ទំនើបមកកាន់ប្រទេសដែលកំពុងមានសន្ទុះក្នុងការអភិវឌ្ឈន៍ គឺប្រទេសកម្ពុជា។ លោកបានធានាអះអាងថា GCC នឹងធ្វើឲ្យអាជីវកម្មហិរញ្ញវត្ថុ និងអចលនទ្រព្យរីកចម្រើន និងអភិវឌ្ឍប្រកបដោយចីរភាពជាមួយនឹងការរួមបញ្ចូលគ្នានៃចក្ខុវិស័យអន្តរជាតិ និងឱកាសក្នុងស្រុក។
លោក Ricky Lai នាយកប្រតិបត្តិក្រុមហ៊ុន GCC មានប្រសាសន៍ថាក្រុមហ៊ុន GCC មានមនុស្សដែលមានទេពកោសល្យជាច្រើនដែលមានមហិច្ចតា និងការច្នៃប្រឌិតដ៏លេចធ្លោនៅក្នុងអាជីវកម្មរបស់ពួកគេ។ ជាមួយនឹងសមាជិកដែលមានទេពកោសល្យរបស់ក្រុមហ៊ុន GCC ពួកគេបានផ្ទេរគំនិតច្នៃប្រឌិតទៅក្នុងអាជីវកម្ម និងវាយលុយទីផ្សារបាននៅពេលវេលាសាកសមណាមួយ។ លោកបានធានាថា GCC នឹងបន្តរីកចម្រើន និងពង្រីកខ្លួនទៅកាន់បណ្ដាប្រទេសដទៃទៀតដូចជាសិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងវៀតណាម។
បុរី ណាឌី គឺជាបុរីដ៏ប្រណិតមួយដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារដែលជាតំបន់មានកិត្យានុភាព។ ស្របតាមពាក្យស្លោករបស់បុរី ណាឌី “ទីចាប់ផ្ដើមនៃលំនៅឋានរបស់លោកអ្នក” បុរី ណាឌី មានការប្ដេជ្ញាក្នុងការបង្កើតលំនៅឋានមួយដែលគ្រួសារអាចរីករាយជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងបរិក្ខាររស់នៅដ៏សម្បូរបែប។ កាលពីដើមឆ្នាំ 2021 GCC បាននាំមកជូននូវសេវាកម្ម ណាឌីឃែរ សម្រាប់អតិថិជនដែលបានទិញបុរី ណាឌីទាំងអស់។ សេវាកម្មទាំងនោះរួមមាន សេវាកម្មរថយន្ដដឹកអ្នកដំណើរឯកជន សេវាកម្មសម្អាតលំនៅឋាន សេវាកម្មរើចូលលំនៅឋាន -ល-។ សេវាកម្មណាឌី ឃែរ បានជួយលើកកម្ពស់ស្ដង់ដារអភិវឌ្ឍន៍បុរីនៅក្នុងទីក្រុងភ្នំពេញ និងលើកកម្ពស់កម្រិតនៃការរស់នៅរបស់គ្រួសារកម្ពុជាផងដែរ។ លោក Eric Chong អគ្គនាយកនៃ បុរី ណាឌីបានមានប្រសាសន៍ថា “ប្រាកដណាស់ ទាំងអស់នេះគឺជាអ្វីដែលពួកយើងអាចផ្ដល់ជូនអតិថិជនបាន នេះគឺជាស្ដង់ដារដ៏អស្ចារ្យរបស់ GCC។ ពួកយើងតែងតែរិះគិតរកអ្វីដែលល្អបំផុតសម្រាប់ផ្ដល់ជូនអតិថិជនរបស់ពួកយើង។
លោក Eric Chong បានសង្កត់ធ្ងន់ថា “ក្នុងឱកាសពិសេសនេះគឺជាថ្ងៃដែលបុរី ណាឌី ចាប់ផ្ដើសាងសង់គម្រោងជាផ្លូវការ។ យើងនឹងផ្ដល់ជូនលោកអ្នកនូវគម្រោងបុរីដែលមានគុណភាពខ្ពស់បំផុត ដែលមិនអាចរកឃើញនៅគ្រប់ទីកន្លែងណាផ្សេងក្នុងប្រទេសកម្ពុជា។ យើងមានផែនការគ្រប់ជ្រុងជ្រោយ និងក្រុមស្ថាបត្យករអន្តរជាតិឆ្នើមៗ ដើម្បីសាងសង់ទីចាប់ផ្ដើមនៃលំនៅឋានរបស់លោកអ្នកនេះ។
នៅដើមឆ្នាំ 2022 បុរី ណាឌី នឹងចាប់ផ្ដើមគម្រោងទី 2 ដែលមានឈ្មោះថា “ មេគង្គ” មានប្រភេទឃ្វីនវីឡា និងឃីងវីឡា ដែលផ្ដល់ជូនលោកអ្នកជាមួយនឹងការរស់នៅក្បែរមាត់បឹង និងមានទេសភាពស្អាតបំផុត។ វីឡាឯកជនទាំងនេះគឺជាវីឡាមួយដែលមានភាពទាក់ទាញបំផុតក្នុងចំណោមវីឡារបស់បុរីផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ យើងយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះទំហំខាងក្រៅផ្ទះ និងផ្នែកខាងក្នុង សូម្បីតែការផ្សារភ្ជាប់នៃការរស់នៅរបស់គ្រួសារនៅក្នុងវីឡាជាមួយនឹងធម្មជាតិ ដូច្នេះពួកគេអាចរីករាយជាមួយនឹងទេសភាពដ៏អស្ចារ្យនៅជុំវិញផ្ទះរបស់ពួកគេ។ សូមបងប្អូនទាំងអស់រង់ចាំតាមដាន គម្រោងបន្ទាប់របស់ក្រុមហ៊ុនយើង។
ក្នុងឱកាសដ៏ពិសេសនេះបុរី ណាឌី ក៏បានបង្ហាញការថ្លែងអំណរគុណដល់អតិថិជនដែលបានកក់បុរី ណាឌី តាំងពីបើកដំបូងរហូតមកដល់ពេលនេះតាមរយៈការចាប់ឆ្នោតយករង្វាន់ធំនៅក្នុងថ្ងៃសម្ពោធការដ្ឋានសាងសង់បុរី ណាឌី នៅការិយាល័យលក់បុរី ណាឌី។ អតិថិជនទាំងអស់អាចមានសំណាងឈ្នះរង្វាន់ជាច្រើនដូចជា តូបនៅក្នុងគម្រោងផ្សារជីស៊ី អូរឫស្សីចំនួន ១ និងសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះម៉ាក Samsung ជាច្រើនរង្វាន់ទៀត៕
——————————————————————————————-
អំពីក្រុមហ៊ុន GCC
ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trust and fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ 360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GC Realty, GC Design, GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ និង Lixin Century Innovation Park។
រៀបរៀងដោយការិយាល័យទីផ្សារ GCC
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
អ្នកនាង Leong Ka Yen
ប្រធានផ្នែកទីផ្សារ
លេខទំនាក់ទំនង: +855 96 820 6822 Email: [email protected]
លោក ង៉ែត ឧត្តមមុន្នី
ប្រធានត្រួតពិនិត្យទីផ្សារ
លេខទំនាក់ទំនង: 089 648 770/ 098 831 868 , Email: [email protected]