ការប្រកួតប្រជែងបវរកញ្ញាសក់ស្អាតរបស់សាប៊ូកក់សក់ ប៉ង់តែន (Pantene) ត្រូវបានបញ្ចប់ហើយ ហើយក៏បានរកឃើញម្ចាស់ជយលាភីសម្រាប់រដូវកាលទី1 នេះផងដែរ។ សូមអបអរសាទរដល់កញ្ញា គីមវូ ចន្ធូ មានគណនេយ្យហ្វ៊េកបុក Lisa Angel ដែលទទួលបានការគាំទ្រ ច្រើនជាងគេក្នុងកម្មវិធី Miss Pantene Cambodia រដូវកាលទី1។
កញ្ញា គីមវូ ចន្ធូ មានអាសយដ្ឋាននៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ជាម្ចាស់ជយលាភីក្នុងកម្មវិធី Miss Pantene Cambodia រដូវកាលទី1 ព្រមទាំងទទួលបានរង្វាន់ជាទឹកប្រាក់ 5,000ដុល្លា រួមជាមួយនឹងការថែរក្សាសក់រយៈពេល 1ឆ្នាំពេញទៀតផង។
ជាចុងក្រោយ កញ្ញាសូមអរគុណដល់មិត្តៗ និងអ្នកគាំទ្រនៅក្នុងបណ្តាញសង្គមហ្វ៊េកបុកទាំងអស់ ដែលបានចូលរួមគាំទ្រដល់កញ្ញា រហូតដល់កញ្ញាបានក្លាយជា Miss Pantene Cambodia រដូវកាលទី1នេះ។ កញ្ញាក៏បានបន្ថែមទៀតផងដែរថា សម្រាប់មិត្តៗនារី ដែលមានសក់ស្អាត និងមានបំណងចង់ចូលរួមប្រកួតបវរកញ្ញាសក់ស្អាត ក្នុងរដូវកាលក្រោយទៀត កុំភ្លេចរង់ចាំតាមដាននៅលើហ្វ៊េកបុកផេចផ្លូវការរបស់ Pantene Cambodia ដើម្បីមានឱកាសក្លាយជា Miss Pantene Cambodia ដូចជាកញ្ញាដែរ៕