LION CORPORATION (THAILAND) LIMITED រួមជាមួយក្រុមហ៊ុន TSNR DISTRIBUTION CO.,LTD ដែលជាក្រុមហ៊ុនតំណាងចែកចាយផលិតផល KODOMO ក្នុងព្រះរាជាណាចក្រកម្ពុជា មានសេចក្តីសោមនស្សរីករាយក្នុងការបង្ហាញជូនយុវកុមារចំនួន 9 រូបពី កម្មវិធី KODOMO Junior Singing Contest Season 9 ដើម្បីចែករំលែកភាពសប្បាយរីករាយជូនទៅប្អូនៗក្រោមប្រធានបទ “3L Charity (Life.Love.Laugh) #2 by KODOMO” ក្នុងគោលបំណងនាំមកនូវគុណភាពប្រសើរនៃជីវិតជូនទៅសង្គម។ ផ្តល់នូវសេចក្តីស្រលាញ់ជូនគ្នាទៅវិញទៅមកពីព្រោះសេចក្តីស្រលាញ់ស្ថិតនៅជុំវិញយើងទាំងអស់គ្នា ហើយនាំមកនូវភាពសប្បាយរីករាយជូនយើងទាំងអស់គ្នា។
ជាក់ស្តែងកាលពីថ្ងៃទី 29 សីហា 2017 កន្លងទៅនេះ KODOMO បានធ្វើការផ្តល់ជូននូវផលិតក៏ដូចជាការកំសាន្តផ្សេងៗជូនដល់ប្អូនៗកុមារអង្គការគ្រួសារថ្មី ដែលជាអង្គការក្រៅរដ្ឋាភិបាលផ្តល់ការអប់រំដល់កុមារថ្លង់ និង ងងឹតភ្នែកនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
KODOMO មានសេចក្តីសោមនស្សជាពន់ពេកដែលបានចូលរួមជាផ្នែកមួយក្នុងសង្គមកម្ពុជាផ្តល់នូវសេចក្តីស្រលាញ់ និង ភាពរីករាយដើម្បីអោយជីវិតកាន់តែប្រសើរឡើង។
សូមលោកអ្នកមេត្តាតាមដានទស្សនានិងចូលរួមគាំទ្រ KODOMO Junior Singing Contest Season 9 តាមរយ:ស្ថានីយទូរទស្សន៍MYTVដើម្បីគាំទ្រនិងលើកទឹកចិត្តយុវកុមាររបស់យើង។
សំរាប់ពត៌មានបន្ថែមសូមតាមដាននៅក្នុងទំព័រ Facebook KodomoClubCambodia: www.facebook.com/kodomoclubcambodia