everjobs.com.kh ជាគេហទំព័រការងារ ដែលរីកលូតលាស់ជាងគេនៅក្នុងប្រទេសកម្ពុជា បានចេញផ្សាយទិន្នន័យដែលបង្ហាញពីជំនាញមួយចំនួនដែលត្រូវបានជ្រើសរើសច្រើនបំផុតនៅក្នុងមុខតំណែងផ្នែកគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជាយើង។ ក្រុមហ៊ុនការងារអនឡាញបានចេញផ្សាយនូវក្រាហ្វិចទិន្នន័យបន្ទាប់ពីបានយកចិត្តទុកដាក់សង្កេតយ៉ាងខ្លាំងចំពោះតួនាទីផ្នែកគ្រប់គ្រងនៅក្នុងរាជធានីភ្នំពេញក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។
ទិន្នន័យដែលប្រមូលបានពីការពិរពណ៌តួនាទីការងារក្នុងផ្នែកគ្រប់គ្រង ជាង 2500មុខតំណែងដែលបានចុះផ្សាយនៅលើវេបសាយរបស់ everjobs.com.kh បានបង្ហាញពីជំនាញសមត្ថភាពមួយចំនួនដែលត្រូវបានទាមទារច្រើនបំផុតនៅពេលដែលនិយោជកធ្វើការជ្រើសរើសបុគ្គលិកចូលធ្វើការក្នុងផ្នែកគ្រប់គ្រង។
Divotsna Jangir ដែលជាអ្នកគ្រប់គ្រងផ្នែកអភិវឌ្ឍន៍ទីផ្សារនៅ everjobs.com.kh បានមានប្រសាសន៍ថា “ អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ យើងអាចប្រមូលផ្តុំ និងវិភាគទិន្នន័យដែលបង្ហាញអំពីការយល់ឃើញអំពីទីផ្សារការងារសំខាន់ៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ យើងបានសង្កេតឃើញថាជំនាញក្នុងផ្នែកគ្រប់គ្រងបានក្លាយជាប្រភេទការងារដែលមានប្រជាប្រិយភាពក្នុងចំណោមអ្នកស្វែងរកការងារធ្វើនៅក្នុងប្រទេសកម្ពុជា ចាប់តាំងពី everjobs បានចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ 2015 ដែលទាក់ទាញបេក្ខភាពបានជិត 7000នាក់ក្នុងរយៈពេលពីរឆ្នាំមកនេះ។ យើងក៏បានមើលឃើញថាជំនាញនេះបានក្លាយជាប្រភេទមុខតំណែងការងារកំពូលដែលផ្តល់ជូននូវចំនួនឱកាសការងារច្រើនបំផុតនៅកម្ពុជាក្នុងមួយរយៈពេលចុងក្រោយនេះ ចាប់តាំងពីពេលនោះមក ”។
បន្ទាប់ពីការវិភាគលើជំនាញរាប់រយដែលបានលើកឡើងនៅលើការពិពណ៌នាអំពីឱកាសការងារក្នុងផ្នែកគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជា everjobs អាចកំណត់អត្តសញ្ញាណនៃគន្លឹះសំខាន់ៗ នៃជំនាញចម្បង និងជំនាញក្នុងការទំនាក់ទំនងដែលក្រុមហ៊ុននីមួយៗតែងមានបំណងក្នុងការស្វែងរកអ្នកគ្រប់គ្រងល្អ។
យើងទាំងអស់គ្នាបានដឹងថា ‘ការធ្វើផែនការ’ គឺជាជំនាញចម្បងដែលចាំបាច់បំផុតនៅពេលស្វែងរកបេក្ខជនល្អឥតខ្ចោះសម្រាប់មុខតំណែងគ្រប់គ្រង។ ជំនាញនេះត្រូវបានលើកឡើងនៅក្នុងឱកាសការងារចំនួន 23% នៃប្រភេទការងារទាំងអស់ក្នុងផ្នែកគ្រប់គ្រងដែលបានចុះផ្សាយនៅលើវេបសាយ everjobs.com.kh ។ ប្រភេទការងារដែលពាក់ព័ន្ធនឹងការទទួលខុសត្រូវសំខាន់ៗរួមមានសមត្ថភាពក្នុងការព្យាករណ៍ក៏ដូចជាការបង្កើត និងថែទាំដំណើរការនៅក្នុងអង្គការមួយឱ្យបានរលូនល្អ។ ជំនាញទាំងនោះក៏ត្រូវបានអនុវត្តអមដោយសមត្ថភាពក្នុងការធ្វើជាអ្នកជំនាញផ្នែកលក់ និងទីផ្សារអាជីពផងដែរ។
ដោយបានបង្ហាញនូវតំរូវការនៃជំនាញបច្ចេកទេសខ្លះៗនោះ ការសិក្សានេះបានធ្វើចំណាត់ថ្នាក់ការគ្រប់គ្រងថវិកា ការប្រតិបត្តិការនិងការអភិវឌ្ឍន៍ការងារ ជាតម្រូវការដែលអ្នកជំនាញចង់បានក្នុងការពង្រឹងជំនាញនៃមុខតំណែងអ្នកគ្រប់គ្រងដូចគ្នាដែរ។
ប្រភេទជំនាញចុងក្រោយបង្អស់ដែលបានលើកឡើងក្នុងក្រាហ្វិចទិន្នន័យរបស់ everjobs គឺ “ជំនាញទន់” ដែលអាចត្រូវបានចាត់ទុកថាជាគុណសម្បត្តិផ្ទាល់ខ្លួនដែលអ្នកស្វែងរកការងារទាំងអស់ត្រូវតែមានដើម្បីទទួលបានជោគជ័យក្នុងអាជីពការងាររបស់ខ្លួន។ everjobs អាចកំណត់បានថា ការទទួលខុសត្រូវ ប្រសិទ្ធភាពការងារ វិន័យ ការជម្រុញទឹកចិត្តខ្លួនឯង និងជំនាញទំនាក់ទំនង គឺជាជំនាញដែលមិនអាចខ្វះបានក្នុងការបំពេញតួនាទីគ្រប់គ្រង។
ជាមួយនឹងបេក្ខភាពជិត 7000នាក់ សម្រាប់មុខតំណែងដែលបានជ្រើសរើសចំនួន 1900កន្លែង សម្រាប់តួនាទីផ្នែកគ្រប់គ្រងនៅលើវេបសាយរបស់ everjobs.com.kh ប្រភេទការងារនីមួយៗគឺមានការពេញនិយមក្នុងចំណោមអ្នកស្វែងរកការងារធ្វើ។ ទោះបីជាមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះមុខតំណែងអ្នកគ្រប់គ្រងក៏ដោយ everjobs ជឿជាក់ថាវាមានសារៈសំខាន់ណាស់សម្រាប់អ្នកស្វែងរកការងារដែលត្រូវដឹងអំពីជំនាញដែលពួកគេត្រូវការដើម្បីអាចទទួលបានការងារក្នុងក្ដីស្រមៃរបស់ពួកគេ។ ក្រុមហ៊ុនការងារតាមអនឡាញបានវិភាគ និងធ្វើចំណាត់ថ្នាក់ទិន្នន័យរបស់វាទៅក្នុងប្រភេទមូលដ្ឋានជំនាញចំនួនបីគឺ ជំនាញចម្បង ជំនាញវិធីសាស្ត្រ និងជំនាញក្នុងការទំនាក់ទំនង៕