ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រទី 25 ខែសីហា ឆ្នាំ 2017 ក្នុងឱកាសគម្រប់ខួបពីរឆ្នាំរបស់ខ្លួន ក្រុមហ៊ុន SEATEL បានរៀបចំកម្មវិធីពិសេសមួយគឺចែកជូនទូរស័ព្ទដៃម៉ាក SEATEL F1 មួយរយគ្រឿងដល់អតិថិជនដែលមានសំណាង នៅការិយាល័យកណ្តាល ដែលមានទីតាំងស្ថិតនៅអគារលេខ149 ផ្លូវលេខ432 ភូមិទី5 សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីថ្នាក់គ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុន SEATEL ភ្ញៀវកិត្តិយស និងអតិថិជនជាច្រើន។
ក្នុងឱកាសពិសេស ថ្នាក់គ្រប់គ្រងក្រុមហ៊ុន SEATEL បានមានប្រសាសន៍ថា កម្មវិធីពិសេសនេះ ត្រូវបានរៀបចំឡើងក្នុងឱកាសគម្រប់ខួបពីរឆ្នាំរបស់ក្រុមហ៊ុនក្នុងគោលបំណងថ្លែងអំណរគុណ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនចំពោះអតិថិជនដែលតែងតែបានគាំទ្រផលិតផល និងសេវាកម្មរបស់ក្រុមហ៊ុន SEATEL ។
កម្មវិធីពិសេសនេះ បានព្រឹត្តធ្វើឡើងចាប់ពីម៉ោង9 ព្រឹក ដល់ម៉ោង 4ល្ងាច ដោយមានអតិជិន អញ្ជើញមកចូលរួមយ៉ាងច្រើនកុះករ។ កម្មវិធីពិសេសនេះគឺមានការចាប់ឆ្នោតធ្វើដោយបើកចំហ ចុះឈ្មោះភ្លាម ចាប់ឆ្នោតភ្លាម ទទួលបានរង្វាន់ភ្លាម។ គេបានរកឃើញអតិថិជនដែលសំណាងចំនួន 100នាក់ បានឈ្នះទូរស័ព្ទដៃ F1ក្នុងម្នាក់មួយគ្រឿង ព្រមទាំងរង្វាន់ទិន្នន័យអ៊ិនធឺណិត 30GB និងការហៅក្នុងប្រព័ន្ធកន្លះឆ្នាំដោយឥតគិតថ្លៃ។ ក្រៅពីកម្មវិធិពិសេសនេះ នៅមានកម្មវិធីពិសេសជាច្រើនទៀតដូចជា៖
- រាល់ការទិញទូរស័ព្ទដៃ SEATEL T6 មួយគ្រឿង បន្ថែមជូនទូរស័ព្ទដៃ SEATEL F1 មួយគ្រឿង ទៅលើការផ្តល់ជូនដែលមានស្រាប់
- រាល់ការទិញទូរស័ព្ទដៃ SEATEL F1 ម្តងចាប់ពី 2គ្រឿងឡើងទៅ មានផ្តល់ជូនឆ្នោតកោសផ្សងសំណាង KPWមួយសន្លឹក ដែលមានឱកាសឈ្នះរង្វាន់ធំទឹកប្រាក់ 10000 ដុល្លារ។
- កម្មវិធីភ្ជាប់ទិន្នន័យ ផ្តល់ជូនទូរស័ព្ទដៃ ភ្ជាប់ទិន្នន័យផ្តល់ជូន MIFI ដោយឥតគិតថ្លៃ។
ក្រុមហ៊ុន South East Asia Telecom Group Ltd (ហៅកាត់ថា SEATEL Group) បង្កើតឡើងនៅប្រទេសសិង្ហបុរី នាឆ្នាំ២០១៤ គឺជាក្រុមហ៊ុនវិនិយោគលើសេវាអ៊ិនធើណែត និងទូរគមនាគមន៍ចល័ត។ ក្រុមហ៊ុន SEATEL គឺជាប្រតិបត្តិករទូរគមនាគមន៍ពហុវិស័យ ដែលមានអាជីវកម្មគ្របដណ្តប់លើសេវាអ៊ិនធើណែត និងសេវាទូរគមនាគមន៍ចល័ត។ ក្រុមហ៊ុននេះបានទទួលអាជ្ញាប័ណ្ណប្រកបអាជីវកម្មពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមមាន៖ សេវាទូរគមនាគមន៍ចល័ត ( រូមមាន 4GLTE), ISP, Fixed Wireless Phone និង VOIP ជាដើម។ ក្រុមហ៊ុនបានអនុវត្តនូវយុទ្ធសាស្ត្របណ្តាញទំនាក់ទំនងចល័ត ដោយមានអាជីវកម្មផ្តោតសំខាន់ទៅលើសេវា Mobile Voice, Data, IP Phone, Broadband Internet Access, Multi-Media និងសេវាកម្មដទៃទៀត។ ក្រុមហ៊ុនខិតខំនាំយកមកនូវបច្ចេកវិទ្យាទំនើបបំផុត ការប្រើប្រាស់សំបូរបែប និងបណ្តាញដ៏មានស្ថេរភាពមកផ្តល់ជូនទីផ្សារ ដើម្បីផ្តល់ជូនប្រជាជនអាស៊ីអាគ្នេយ៍នូវសេវាព័ត៌មានវិទ្យាដែលមានភាពសំបូរបែបគ្រប់កម្រិត និងមិនធ្លាប់មានពីមុន៕