ភាពជោគជ័យកើតចេញពីទម្លាប់ ហើយទម្លាប់ចែកចេញជាពីប្រភេទគឺ ទម្លាប់ជោគជ័យ និងទម្លាប់បរាជ័យ។ អ្វីដែលពិសេសនោះគឺថាអ្នកមានសិទ្ធិក្នុងការជ្រើសរើសទម្លាប់ទាំងអស់នោះ។
ខាងក្រោមនេះគឺជាទម្លាប់ឈ្នះៗមួយចំនួនក្នុងការទទួលបាននូវភាពជោគជ័យ៖
១) ជួសជុលផ្នត់គំនិតរបស់អ្នក
នៅក្នុងការសម្រេចជោគជ័យ អ្នកត្រូវមានទស្សនវិស័យវិជ្ជមានទៅលើជីវិត។ គ្រប់ពេលទាំងអស់គឺជាឱកាសសម្រាប់អ្នកក្នុងការសិក្សារៀនសូត្រដើម្បីជួយធ្វើឱ្យខ្លួនរបស់អ្នកល្អប្រសើរឡើង។ ទោះជាអ្នកដួលក៏ដោយចូរក្រោកឈរឡើង ហើយបន្ដធ្វើវាម្ដងទៀតរហូតដល់អ្នកទទួលបានជោគជ័យ។ ការមានផ្នត់គំនិតវិជ្ជមានចំពោះជីវិតរបស់អ្នក នឹងធ្វើឱ្យអ្នកទទួលបាននូវភាពជោគជ័យ។
២) ចូរកំណត់គោលដៅជីវិតរបស់អ្នក
ចូរគិតគោលដៅរបស់អ្នកឱ្យដូចជាគោលដៅនៃជីវិតរបស់អ្នក។ តើអ្នកពិតជាចូលចិត្តអ្វីឱ្យពិតប្រាកដ? ហេតុអ្វីបានជាអ្នកធ្វើវា? តើអ្នកអាចធ្វើឱ្យពិភពលោកមួយនេះ ក្លាយទៅជាកន្លែងមួយដ៏ល្អបានដោយរបៀបណា? ចូរស្វែងរកមូលហេតុរបស់អ្នកសម្រាប់ឆន្ទៈក្នុងការរស់នៅដើម្បីអ្នកអាចប្រើប្រាស់ចំណេះ និងជំនាញរបស់អ្នកក្នុងការសម្រេចគោលដៅរបស់អ្នក។
៣) លុបបំបាត់ចោលនូវអ្វីដែលជាឧបសគ្គ
ពីព្រោះអ្នកបានកំណត់គោលដៅមួយច្បាស់លាស់ អ្នកត្រូវតែលុបបំបាត់ចោលនូវអ្វីដែលជាឧបសគ្គដល់ខ្លួនរបស់អ្នកក្នុងការរារាំងអ្នកមិនឱ្យអ្នកសម្រេចគោលដៅ។ អ្នកត្រូវតែរៀបចំជីវិតមួយដែលគាំទ្រគោលដៅរបស់អ្នក ហើយចាប់ផ្ដើមអនុវត្តទម្លាប់ទាំងនោះ ដើម្បីដឹកនាំអ្នកឆ្ពោះទៅកាន់គោលដៅរបស់អ្នក។
៤) ផ្ដល់រង្វន់ដល់ខ្លួនឯង
ការបង្កើតជាទម្លាប់ផ្ដល់រង្វាន់ចំពោះខ្លួនឯងគឺជារឿងដ៏ល្អ ព្រោះវាជាវិធីសាស្ត្រជំរុញទឹកចិត្តមួយ ដើម្បីឱ្យអ្នកខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅ៕