សូម​ប្រយ័ត្ន​ចំពោះ​សុខភាព​.​.​.​ស្អែកនេះ​សីតុណ្ហភាព​អាច​កើន​ដល់​ ​40អង្សាC​

យោង​តាម​សេចក្តី​ជូនដំណឹង​របស់ក្រ​សួង​ធនធានទឹក​ ​និងឧតុនិយម​ ​ស្តី​ពី​ស្ថានភាព​អាកាសធាតុ​ដែល​ចេញ​កាលពី​ព្រឹកមិញ​នេះ​ ​បាន​ប្រកាស​ថា​ ​អាកាសធាតុ​នៅ​បណ្តា​រាជធានី​-​ខេត្ត​មួយចំនួន​នឹង​កើន​សីតុណ្ហភាព​ឡើង​ខ្ពស់​ដល់​ ​40អង្សាC​។​ ​

​សេចក្តី​ប្រកាស​ដដែល​បាន​បញ្ជាក់​ថា​ ​យោង​តាម​ការ​តាមដាន​ស្ថានភាព​អាកាសធាតុ​ ​និង​ព្យាករ​ជាប្រចាំ​ ​គេ​សង្កេតឃើញ​ថា​ ​កន្លងមក​ដោយសារ​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប​ដែល​បាន​អូស​បន្លាយ​លើ​ប្រទេស​កម្ពុជា​យើង​ ​ធ្វើ​ឱ្យ​មាន​ទឹកភ្លៀង​ធ្លាក់​ស្ទើរ​ទូទាំង​ប្រទេស​ក្នុង​កម្រិត​ខ្សោយ​ទៅ​បង្គួរ​។​ ​តែ​ចាប់ពី​ថ្ងៃទី19​ ​ខែមេសា​ ​ឆ្នាំ2019​ ​ស្អែកនេះ​ទៅ​ ​ឥទ្ធិពល​នៃ​ជ្រលង​សម្ពាធ​ទាប​នោះ​នឹង​ចុះ​ខ្សោយ​វិញ​ ​ធ្វើ​ឱ្យ​ចាប់ពី​ថ្ងៃទី19​ ​ដល់​ថ្ងៃទី24​ ​ខាងមុខនេះ​ភ្លៀងកក់ខែ​នឹង​ថយ​ចុះ​ ​ហើយ​សីតុណ្ហភាព​នឹង​កើន​កម្តៅ​ឡើង​ខ្លាំង​។​ ​

​ហេតុនេះ​សូម​សាធារណជន​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ស្ថានភាព​អាកាសធាតុ​ដ៏​អាក្រក់​នេះ​ ​និង​ត្រៀមខ្លួន​ទុកជាមុន​ដើម្បី​បង្ការ​បញ្ហា​ប្រឈម​នានា​ ​ខណៈ​ពេល​ដែល​ក្រសួង​ក៏បាន​ប្រកាស​ផង​ដែរ​ថា​អាច​នឹង​មាន​បាតុភូត​ផ្គរ​រន្ទះ​ ​និង​ខ្យល់​កន្ត្រាក់​ផង​ដែរ​៕​ ​

Advertisement