ក្លិបអ្នកកាសែតកម្ពុជា សម្រេចជ្រើសតាំងលោក ពុយ គា ជាប្រធានក្លិប

លោក ពុយ គា ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន​ក្លិប​អ្នក​កាសែត​កម្ពុជា

ក្លិបអ្នកកាសែតកម្ពុជា សម្រេចជ្រើសតាំងលោក ពុយ គា ជាប្រធានក្លិប នេះ​បើ​តាម​ប្រកាស​របស់ ក្លិប​អ្នកកាសែត​កម្ពុជា ធ្វើ​នៅ​ថ្ងៃទី 05 ធ្នូ 2022។

ការ​សម្រេច​ខាងលើ​របស់​ ក្លិប​អ្នក​កាសែត​កម្ពុជា ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី លោក ប៉ែន បូណា ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា រដ្ឋលេខាធិការក្រសួងព័ត៌មាន និង​បាន​សុំ​លាលែង​ពី​ប្រធាន​ក្លិប​។

ក្លិប​អ្នកកាសែត​កម្ពុជា បាន​បញ្ជាក់​ថា នឹង​រៀប​ចំសមាជ​ដើម្បី​បោះ​ឆ្នោត​ជ្រើស​រើស​ប្រធាន​ និង​អគ្គលេខាធិការឱ្យ​បាន​សម​ស្រប​ទៅ​តាម​លក្ខន្តិកៈ​នា​ពេល​ខាងមុខ​។

 

Advertisement