នាយករដ្ឋមន្ត្រី​វៀតណាម មក​​បំពេញ​​​ទស្សនកិច្ច​​ជា​ផ្លូវ​ការ​នៅ កម្ពុជា នា​​​សប្ដាហ៍​ក្រោយ

នាយករដ្ឋមន្ត្រីវៀតណាម Pham Minh Chinh និង សម្ដេចតេជោ ហ៊ុន សែន នៅ សហរដ្ឋអាម៉េរិក កាលពីថ្ងៃទី 11 ឧសភា 2022

នាយករដ្ឋមន្ត្រី​វៀតណាម លោក Pham Minh Chinh នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ កម្ពុជា និង​ចូលរួម​សន្និសីទ​កំពូល​អាស៊ាន ចាប់ពី​ថ្ងៃទី 08 ដល់ 13 វិច្ឆិកា 2022។

តប​តាម​ការអញ្ជើញ​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នាយករដ្ឋមន្ត្រី​វៀតណាម Pham Minh Chinh នឹង​មក​ធ្វើ​ទស្សនកិច្ច​កម្ពុជា ចាប់ពី​ថ្ងៃទី 8-9 វិច្ឆិកា និង​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី 40, 41 រួម​នឹង​បណ្ដា​កិច្ចប្រជុំ​ដែល​ពាក់ព័ន្ធ​ចាប់ពី​ថ្ងៃទី 10 ដល់ 13 វិច្ឆិកា 2022។

នេះ​គឺជា​ដំណើរ​ទស្សនកិច្ច​មកកាន់ កម្ពុជា ជា​លើកដំបូង​របស់ លោក Pham Minh Chinh ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី ហើយក៏​ជា​ដំណើរ​ទស្សនកិច្ច​ដំបូង​របស់​មេដឹកនាំ​ជាន់ខ្ពស់​វៀតណាម មកកាន់ កម្ពុជា ក្នុង​ឆ្នាំ​មិត្តភាព​វៀតណាម-កម្ពុជា​ឆ្នាំ 2022 នេះ​ផងដែរ៕

Advertisement