នៅទូទាំងប្រទេស នាថ្ងៃទី ១៩ មេសា ២០២២ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ចំនួន ៥ លើក ដែលបានបណ្ដាលឱ្យមានអ្នកស្លាប់ ២ នាក់។
យោងតាមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទាំង ៥ លើកនេះ បានបណ្តាលឱ្យមនុស្សស្លាប់ ២ នាក់ ក្នុងនោះមានស្រីម្នាក់ និងរបួសធ្ងន់ចំនួន ៤ នាក់, របួសស្រាល ៥ នាក់។
ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករបស់ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ទាំងនេះ កើតឡើងដោយសារការប៉ះទង្គិចគ្នាព្រោះតែជិតក្នុងល្បឿនលឿន និងមិនប្រកាន់ស្ដាំ។