ផលិតផល​ថ្មី! វីរុស 99.9% នៅក្នុង​បរិស្ថាន នឹងត្រូវ​បានសម្លាប់​ដោយ​អំពូល​ភ្លើង​បញ្ចេញ​កាំរស្មី UV

អ្នក​រចនា​ផលិតផល​ម្នាក់​ឈ្មោះ Daan Roosegaarde បាន​បង្កើត​ឧបករណ៍​កម្ចាត់​មេរោគ​ដោយ​ប្រើប្រាស់​កាំរស្មី UV ដែល​អាច​សម្លាប់​វីរុស​នៅ​ទីសាធារណៈ​បាន​យ៉ាង​ល្អ។

នៅ​ប្រទេស​ហូ​ឡង់ ឧបករណ៍​ដែលមាន​ឈ្មោះថា Urban Sun នេះ អាចជួយ​កម្ចាត់​វីរុស Covid-19 បាន។ វា​កម្ចាត់​វីរុស ឬ​បាក់តេរី​នៅ​ទីសាធារណៈ ដោយ​ប្រើប្រាស់​កាំរស្មី UV ប្រកបដោយ​សុ​វ​វត្ថិ​ភាព​សម្រាប់​មនុស្ស ដែល​នេះ​ក៏​ជួយ​ឱ្យ​មនុស្សម្នា​ងាយស្រួល​ក្នុងការ​ជួបជុំ​នៅ​ទីសាធារណៈ។

កាំរស្មី UV ត្រូវបាន​គេ​ស្គាល់​ថា​ជា​ពន្លឺ​ដែល​បង្ក​ការខូចខាត​ដល់​ស្បែក​មនុស្ស ប៉ុន្តែ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញថា មួយផ្នែក​នៃ​ពន្លឺ​របស់​វា​អាច​សម្លាប់​វីរុស​បាន​រហូតដល់ 99.9% ដោយ​មិន​បង្ក​ផលប៉ះពាល់​ដល់​មនុស្ស និង​សត្វ។

រង្វង់​មូល​ពណ៌​លឿង​នៅក្នុង​វីដេអូ​នេះ​គឺជា​ទីតាំង​ដែល​អាច​សម្លាប់​វីរុស និង​មេរោគផ្សេង។ Urban Sun គឺជា​ផលិតផល​របស់​អ្នក​រចនា Daan Roosegaarde ជា​ជនជាតិ​ហូ​ឡង់ សហការ​ជាមួយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​មកពី​ហូ​ឡង់ អាមេរិក ជប៉ុន និង​អ៊ីតាលី។

ឧបករណ៍​នេះ កំពុង​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​សាកល្បង ដោយមាន​ជំនួយ​ពី​គណៈកម្មការ​សុខាភិបាល​សាធារណៈ និង​ពលរដ្ឋ​ហូ​ឡង់។

Roosegaarde សង្ឃឹមថា របកគំហើញ​របស់គាត់​អាចជួយ​ឱ្យ​ការធ្វើ​ច​ត្តា​ឡី​ស័ក និង​ការរក្សា​គម្លាត​សង្គម​ប្រព្រឹត្តិ​ទៅដោយ​ងាយស្រួល​ជាង​មុន ដោយសារ​វា​ជួយ​ឱ្យ​គ្រប់គ្នា​អាច​ជួបជុំ​ដោយ​សុវត្ថិភាព​ខ្ពស់៕

ប្រភព៖ WEF
ប្រែ​សម្រួល៖ បុត្រា

Advertisement