កម្ពុជា​ដាក់​បម្រាម​មិន​ឱ្យ​ពលរដ្ឋ​នៃ​ប្រទេស​មួយ​ចំនួន​ចូល​ស្រុក​រយៈ​ពេល​30ថ្ងៃ គិត​ចាប់​ពី​ថ្ងៃទី​17មីនា​តទៅ​ ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស COVID-19

ក្រសួងសុខាភិបាលកម្ពុជា បានសម្រេចដាក់បម្រាមផ្អាកមិនឲ្យជនបរទេស មកពីប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ អនុវត្តន៍ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ ដែលនេះជាវិធានការការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលជំងឺ Covid-19។

កម្ពុជា តាម​រយៈ​ក្រសួង​សុខាភិបាល​ បាន​សម្រេច​ចិត្ត​ដាក់​បម្រាម​មិន​ឱ្យ​ពលរដ្ឋ​នៃ​ប្រទេស​មួយ​ចំនួន​ចូល​មក​ទឹក​ដី​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូរ៉ូណា COVID-19។ បម្រាម​នេះ នឹង​មាន​សុពល​ភាព​30ថ្ងៃ ហើយ​នឹង​ចាប់​ផ្ដើម​អនុវត្ត​ចាប់​ពី​ថ្ងៃទី​17មីនា​ខាង​មុខ​តទៅ​ ចំពោះ​ជន​បរទេស​ដែល​មក​ពី​ប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក។

គិតមក​ដល់ពេលនេះ (14មីនា ឆ្នាំ2020) កម្ពុជាបានរកឃើញអ្នក​ផ្ទុក​វីរុស​ COVID-19 ចំនួន7ករណី ខណៈ​ពិភពលោក​ទាំង​មូល​ មាន​មនុស្ស​ចំនួនជាង​ 145,000​នាក់​កើត​រោគ​ ក្នុង​នោះ​5,401​នាក់​ បាន​បាត់​បង់ជីវិត៕

Advertisement