អាហារ​សិរី​មង្គល នៃ​រដូវ​កាល​បុណ្យចូលឆ្នាំ​ចិន

បុណ្យចូលឆ្នាំ​ចិន ឆ្នាំឆ្លូវ 2021 នេះ ត្រូវ​នឹង​ថ្ងៃទី12 កុម្ភៈ…ប្រពៃណី​ការបរិភោគ​អាហារ ក្នុងឱកាស​ឆ្លង​ឆ្នាំ​ចាស់ ឈាន​ចូលឆ្នាំថ្មី អាច​និយាយបានថា ជា​ប្រពៃណី​ដ៏​សំខាន់​មួយ​ក្នុង​រដូវ​កាល​ឆ្នាំ​ថ្មី តាម​ប្រពៃណី​របស់​ជនជាតិ​ចិន ដែល​បានធ្វើ​បន្ត​គ្នា​មក រហូតដល់​បច្ចុប្បន្ន។

មុខម្ហូប​ធ្វើ​ពី​ត្រី ជា​អាហារ​សម្រាប់​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន ដើម្បី​ជា​គន្លឹះ​មង្គល​ឱ្យ “មាន​លុយកាក់​មាសប្រាក់ ហូរ​ចូល​បរិបូរណ៍ ចាយ​មិន​អស់”

មុខម្ហូប​ធ្វើ​ពី​សាច់មាន់ ជា​អាហារ​សិរី​មង្គល ក្នុង​ថ្ងៃ​ចូលឆ្នាំ​ចិន ដែល​មិនអាច​ខ្វះ​បាន…”មាន់” ក្នុង​ភាសា​ចិន​គឺ “ជី” សំនៀង​អាន​ស្រដៀង​នឹង​ពាក្យ​ថា “ជី” ដែល​មានន័យថា “សិរី​មង្គល”

“ចៀវ​ជឺ” ឬ​កៀវ ការបរិភោគ​កៀវ ក្នុង​ថ្ងៃ​ចូលឆ្នាំថ្មី​ចិន មាន​បង្កប់​អត្ថន័យ​របស់​ភាពសប្បាយ​រីករាយ ភាពចុះ​សម្រុង​គ្នា​ជា​ធ្លុង​មួយ សិរី​មង្គល សមបំណង​ប្រាថ្នា និង​មាន​អាយុ​យឺនយូរ

នំ “មៀន​កៅ” ដែល​ខ្មែរ​យើង​ហៅថា នំជាល…ភាសា​ចិន នំ​មៀន​កៅ ត្រូវ​គ្នា​នឹង​សំឡេង​ក្នុង​ភាសា​ចិន “មៀន​មៀន​កៅ”  ដែល​មានន័យថា “ខ្ពស់ឡើងៗ រៀងរាល់ឆ្នាំ”

ម្ហូបអាហារ​សម្រាប់​ថ្ងៃ​ចូលឆ្នាំ​ចិន តែងតែមាន​បិទ​ក្រដាស​ពណ៌​ក្រហម ឬ​មាន​បន្ថែម​ពណ៌​ក្រហម​ជានិច្ច

នំ​រូប​ត្រី សម្រាប់​បរិភោគ​ក្នុង​ឱ្យ​កាស​ឆ្លង​ចូលឆ្នាំថ្មី ជាការ​ឧបកិច្ច​ឱ្យ “មាន​លុយ មាន​កាក់ មាន​មាស មាន​ប្រាក់ ចាយវាយ​មិន​អស់”

“ផ្លែក្រូច” ក្នុង​ភាសា​ចិន​បញ្ចេញ​សំឡេង​ថា “ជី​ជី” ស្រដៀង​នឹង​សំនៀង​ថា “ជី” ដែល​មានន័យថា “សិរី​មង្គល” ដូច្នេះហើយ ទើប​ផ្លែក្រូច​ពណ៌​លឿង ក្លាយជា​ផ្លែឈើ ដែល​ត្រូវតែមាន​នៅលើ​តុ​សែន​ទេវតា​ជាប្រចាំ

ប្រភព៖ សារព័ត៌មាន​បរទេស

ប្រែ និង​សម្រួល​ដោយ ទិ​ទី​តំ​តា​តូ

Advertisement