តើ​ ខ្យល់កំបុតត្បូង ឬ​ហៅ​ថា ខ្យល់​ប្រមោយដំរី កើតឡើង​ដោយ​របៀប​ណា?

ខ្យល់កំបុត​ត្បូង គឺជា​​ខ្យល់​មួយ​ប្រភេទ ដែល​បក់​កួច​ឡើង​ជា​មណ្ឌល​វិល​

ខ្យល់កំបុតត្បូង បង្ហាញ​វត្តមាន​នៅក្នុង​ខ្យល់ព្យុះ​ដែល​អមដោយ​ផ្គរ​រន្ទះ និង​អាចមាន​ល្បឿន​ឡើងដល់ ៤០០ គីឡូម៉ែត្រ/ម៉ោង។

ខ្យល់កំបុតត្បូង​គឺជា​មួយ​ក្នុងចំណោម​បាតុភូត​អាកាសធាតុ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត។ ដូច្នេះ តើ​ខ្យល់កំបុតត្បូង កើតឡើង​ដោយ​របៀប​ណា?

នៅពេល​ព្រះអាទិត្យ​ដុត​កំដៅ​ដី ខ្យល់​នៅក្បែរ​ផ្ទៃដី​ក៏​ឡើង​ក្ដៅ​ជាង​មុន ហើយក៏​ជះ​ទៅលើ​អាកាស។ ខ្យល់​នេះ​តែង​រីក​ទៅជា​ដុំ​ពពក​គុយ​មុ​ល​ឡូ​ណាំ​ប៊ូ​ស (cumulonimbus) ស្ដើង ជា​ប្រភេទ​ពពក​ដែល​អាច​បង្ហាញខ្លួន​នៅក្នុង​ព្យុះ អមដោយ​ផ្គរ​រន្ទះ។ ប៉ុន្តែ បើសិន​បរិយាកាស​នៅឯ​ស្រទាប់​អូហ្សូន មិនមាន​ស្ថិរភាព ខ្យល់​បរិយាកាស​ក្ដៅ​នឹង​បន្ត​ជះ​ទៅលើ​អាកាស​កាន់តែ​ខ្ពស់ និង​បង្កើតបានជា​ពពក​គុយ​មុ​ល​ឡូ​ណាំ​ប៊ូ​ស នៅលើ​មេឃ និងរីកធំឡើង។

ព្យុះ Supercell

បើសិន​ប្រការនេះ​កើតឡើង​នៅក្នុង​បរិយាកាស​ដែល​ល្បឿន​ខ្យល់​កើន​ទៅតាម​កម្ពស់ ដែល​ហៅថា បាតុភូត​ខ្យល់​កំបុត ពេលនោះ ខ្យល់អាកាស​ផ្លាស់​ទី​ក្នុង​ល្បឿន​លឿន​នៅ​ទី​ខ្ពស់​អាច​ចាប់ផ្ដើម​វិលជុំ និង​បង្វិល​បរិយាកាស​យឺត​ជាង​ផ្នែក​ខាងក្រោម។ ប្រការនេះ​បង្កើតបានជា​រលក​ខ្យល់​អ​រូបិយ​មួយ​ដែល​លាតសន្ធឹង​បណ្ដោយ​ពពក ហើយ​វិល​ជុំវិញ​ដូច​ទៅនឹង​ស៊ីឡាំង។

រលក​ខ្យល់​ក្ដៅ និង​មាន​កម្លាំង​ខ្លាំង បាញ់​ឆ្ពោះ​ទៅលើ ធ្វើឱ្យ «ស៊ីឡាំង» នេះ ត្រូវ​បញ្ឈរ​ខ្លួន បង្កើតបានជា​បង្គោល​ខ្យល់កួច ដែល​ខ្មែរ​ហៅថា ខ្យល់​ប្រមោយដំរី ឬ​ខ្យល់កំបុតត្បូង។ ខ្យល់ព្យុះ​អម​ជាមួយនឹង​ផ្គរ​រន្ទះ កើតឡើង​ជាមួយនឹង​ខ្យល់កំបុតត្បូង​ដូច្នេះ ត្រូវបាន​គេ​ហៅថា ព្យុះ «supercell»។

ខ្យល់​ត្រជាក់​ត្រូវ​ដាំ​ក្បាល​ចុះ​នៅក្នុង supercell ទាញ​ខ្យល់​ប្រមោយដំរី​នេះ​កាន់តែ​វែង​ចុះមក​ក្រោម។ ចុងក្រោយ រលក​នៃ​ខ្យល់កួច​អាច​ប្រមូលផ្ដុំ​គ្នា​យ៉ាង​ក្រាស់ រហូតដល់​ថ្នាក់​បង្កើតបានជា​ខ្យល់កំបុតត្បូង​ហាប់​ណែន និង​មាន​កម្លាំង​ខ្លាំងក្លា។

នៅពេល​ខ្យល់​កំនួច​ខ្យល់​ដាំ​ក្បាល​ចុះ​ដល់​ដី ពេលនោះ ខ្យល់កំបុតត្បូង​ក៏​កើតមានឡើង។ ខ្យល់កំបុតត្បូង ពេលខ្លះ​អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន​ជាង ៤០០ គូ​ឡូ​ម៉ែត្រ/ម៉ោង ហើយ​អាច​កួច​ប៉ើង​រថយន្ត​ដឹកទំនិញ និង​កម្ទេច​សំណង់​នានា​បាន​យ៉ាង​ងាយស្រួល៕

Advertisement