មុននេះ បន្ទិច ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិកានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) លោកវ៉ាត់ ចំរើន តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្តមថោង ខុន ប្រធាន NOCC បាននាំយកថវិកាចំនួន១ម៉ឺនដុល្លារនេះ ប្រគល់ជូនដល់ដៃមន្ទីពេទ្យគន្ធាបុប្ផារួចរាល់ហើយ។
នេះជាឆ្នាំ ទី៦ហើយដែលគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា បាននាំយកថវិកាដែលរកបានពីការចុះឈ្មោះចូលរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ ជូនដល់មន្ទីពេទ្យគន្ធាបុប្ផា ខណៈដែល២ឆ្នាំចុងក្រោយនេះ គឺ ២០១៥ ទទួលបាន៥ពាន់ដុល្លារនិង ២០១៦ទទួលបាន៥ពាន់ដុល្លារសរុប ១ម៉ឺនដុល្លារអាមេរិក។
ពិធីប្រគល់ប្រាក់ឧបត្ថម្ភ គឺត្រូវបានធ្វើឡើងស្របពេលដែលគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជិតដល់ថ្ងៃរៀប ចំទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងភ្នំពេញ-អន្តរជាតិ លើកទី៧ ឆ្នាំ២០១៧ ហើយ ដោយរំពឹងថា នឹងទទួលបានថវិការចុះឈ្មោះច្រើនជាងឆ្នាំ ២០១៥ និង ឆ្នាំ ២០១៦ ដើម្បីជូយដល់មន្ទីពេទ្យគន្ធាបុប្ផា។
ឯកឧត្តមវ៉ាត់ ចំរើនបានមានប្រសាសន៍ថា៖ NOCC គ្រោងបង្កើតឲ្យមានព្រឹត្តិការណ៍កីឡាបែបមនុស្សធម៌នេះឲ្យកាន់តែច្រើនថែមទៀតនៅឆ្នាំក្រោយៗ ដើម្បីចូលរួមចំណែកជួយដល់សង្គម និងបរិស្ថាន ជាពិសេសជួយដល់កុមារក្រីក្រនៅជនបទតាមរយៈការផ្តល់ថវិកាមនុស្សធម៌ដល់អង្គការនានា និងមន្ទីរពេទ្យកុមារ។
គួរំលឹកផងដែរថា៖ កាលពីដើមខែមេសារកន្លងទៅថ្មីៗនេះ NOCC បានប្រគល់ថវិកាបរិច្ចាគចំនួន១៣៥.៤០០ដុល្លារ អង្កការមនុស្សធម៌ចំនួន៨ អង្គភាព ដែលថវិកាទាំងនោះ គឺទទួលបានពីការចូលរួមចុះឈ្មោះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិអង្គរ ឆ្នាំ ២០១៦៕