ការប្រកួតក្របខ័ណ្ឌ Copa Libertadores រវាងក្រុម Penarol និង Palmeiras បានបញ្ចប់ទាំងជម្លោះ និងភាពចម្រូងចម្រាស់ ខណៈដែលអ្នកគាំទ្រ៣០នាក់ត្រូវបានឃាត់ខ្លួន ហើយប៉ូលិស១៨នាក់បានរងរបួសកាលពីថ្ងៃម្សិលមិញ។
អំពើហិង្សានេះបានផ្ទុះឡើងយ៉ាងខ្លាំង ក្រោយពីក្រុមរបស់ប្រេស៊ីល Palmeiras ដែលជាក្រុមភ្ញៀវ បានកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៣-២ លើក្រុមម្ចាស់ផ្ទះរបស់អ៊ុយរ៉ូហ្គាយ។ សមាជិកកីឡាករជាច្រើនក្នុងនោះរាប់បញ្ចូលទាំងខ្សែបម្រើ Felipe Melo ដែរ ត្រូវបានគេឃើញបានវាយទៅលើដៃគុរបស់ខ្លួនមួយដៃ ក្នុងពេលអ្នកគាំទ្របានវាយតប់គ្នានៅឯកៅអីរបស់អ្នកទស្សនា។ រូបភាពវីដេអូបង្ហាញថា ជម្លោះនោះបានផ្ទុះឡើងភ្លាមៗ ក្រោយពីសំឡេងកញ្ចែចុងក្រោយបានបន្លឺឡើង ខណៈដែលក្រុមកីឡាករបានដេញវាយគ្នា ស្របបេលដែលអ្នកគាំទ្រក៏បានផ្ទុះជម្លោះវាយតប់គ្នាផងដែរជុំវិញទីលានក្នុងការប្រកួតពានប្រចាំទ្វីបអាមេរិកខាងត្បូងមួយនេះ។
ក្រសួងមហាផ្ទៃរបស់អ៊ុយរូហ្គាយបានឲ្យដឹងថា៖ «វាបានចាប់ផ្តើមនៅលទីលានប្រកួត ហើយវាហាក់បង្ហាញថា ក្នុងពេលដែលកីឡាករបានស្នើឲ្យអ្នកគាំទ្រមិនឲ្យវាយតប់គ្នា នៅពេលនោះជម្លោះបានចាប់ផ្តើមទៅហើយ»៕
ប្រភពពី៖ Mirror