វិធី 6យ៉ាងក្នុងការចាប់យកធម្មជាតិមកតុបតែងផ្ទះយ៉ាងងាយៗ

បើ​យើង​បានរស់នៅ​ក្នុងផ្ទះ​ដែល​ផ្តល់នូវ​អារម្មណ៍​ដូច​រស់នៅ​ជាមួយនឹង​ធម្មជាតិ​គ្រប់ពេលវេលា មាន​ផ្ទៃមេឃ មាន​ដើមឈើ ឬ​ផ្ទៃ​ទឹក​ហ៊ុម​ព័ទ្ធជុំវិញ​នោះ ប្រហែលជា​ល្អ​មិន​ស្ទើរទេ​មើលទៅ… ព្រោះ​វា​នឹងធ្វើ​ឱ្យ​យើង​អារម្មណ៍​ស្រស់ថ្លា ត្រជាក់ត្រជុំតែ… តើ​យើង​នឹង​លើកយក​ធម្មជាតិ​មក​ដាក់ចូល​ក្នុងផ្ទះ​យ៉ាងម៉េច​បាន​ទៅ? ដូច្នេះ​សូម​សាកល្បង​មើល​ពី​វិធីល្អៗ6យ៉ាង ​ដែល​នឹងធ្វើ​ឱ្យ​លោក​អ្នកមាន​អារម្មណ៍​ថា មាន​ធម្មជាតិ​បង្កប់ខ្លួន​នៅ​គ្រប់​ចំណុច​នៅក្នុង​ផ្ទះ ដូចខាងក្រោម​នេះ…។

1. តុបតែង​ដោយ​វត្ថុ​ពី​ធម្មជាតិ
ដូចជា​គ្រឿងសង្ហារិម តុ ទូ កៅអី​ដែល​ធ្វើ​ពី​ផ្តៅ និង​របស់របរ​ដែល​ធ្វើ​ពី​ដើម​ឬ​ស្សីនិង​ឈើ-ល- សូម​សាកល្បង​ជ្រើស​យក​ឧបករណ៍ប្រើប្រាស់​ដែល​ធ្វើ​ពី​វត្ថុធាតុដើម​ទាំងអស់នេះ​មក​តុបតែង​ផ្ទះ​ម្តង​មើល៍ ព្រោះ​វា​អាច​នឹង​ធ្វើឱ្យ​លោក​អ្នកមាន​អារម្មណ៍​ធូរស្រាល ពេល​បានឃើញ​របស់របរ​ពី​ធម្មជាតិ​ទាំងនោះ​យ៉ាង​មិនគួរ​ឱ្យ​ជឿ។2. ប្រើ​ពណ៌​ដែលជា​ធម្មជាតិ
ពណ៌​បៃតង​ធ្វើឱ្យ​នឹកឃើញ​ដើមឈើ  វាលស្មៅ។ ពណ៌​ពង​ក្រសា គឺ​ផ្ទៃមេឃ និង​ទឹកសមុទ្រ។ ពណ៌​លឿង ផ្តល់នូវ​អារម្មណ៍​ស្រស់ថ្លា​ដូច​ព្រះអាទិត្យ​ដែល​កំពុង​បញ្ចេញ​ពន្លឺនិង​បុប្ផា​ដែល​រីក​ស្រស់ស្រាយ ដូច្នេះ​ចូរ​សាកល្បងប្រើ​ពណ៌​ទាំងអស់នោះ​តុបតែង​នៅលើ​ជញ្ជាំង វាំងនន មាត់​បង្អួច និង​គ្រែ​របស់​លោកអ្នក… វា​អាច​នឹង​ធ្វើឱ្យ​អ្នកស្នាក់នៅ​មាន​អារម្មណ៍​ដូច​បាន​នៅ​ជាមួយ​ធម្មជាតិ​គ្រប់ពេលវេលា។3. កម្រាល​ក្តារ​ឈើ​ធម្មជាតិ
មិនថាតែ​ក្តារ​ឈើ​ស្រល់ ឬ​បន្ទះ​ឫស្សី​ឡើយ ទាំងអស់នេះ​គេ​និយម​យកមក​ក្រាល​ផ្ទះ ព្រោះ​ធ្វើឱ្យមាន​អារម្មណ៍​ថា កក់ក្តៅ និង​មាន​អារម្មណ៍​ដូច​ដើរ​នៅលើ​ធម្មជាតិយ៉ាងពិត។4. ប្តូរ​បរិយាកាស​ក្នុងផ្ទះ​ឱ្យទៅជា​មជ្ឈមណ្ឌល​ស្ប៉ា​យ៉ាង​ល្អ
ក្លិន​ឈើ​ក្រអូប និង​ក្លិន​ផ្កា គឺជា​ក្លិន​ដ៏​ក្លាស​ស៊ិ​ក 2យ៉ាង​ដែល​ជួយ​ឱ្យមាន​អារម្មណ៍​ធូរស្រាល ស្រួលខ្លួន​ឡើង​បាន។ សំឡេង​ខ្យល់ ភ្លៀង និង​រលក​សមុទ្រ ក៏​ជា​ស្ប៉ា​ពី​ធម្មជាតិ​ដ៏​ល្អ​បំផុត​ដែល​នឹង​ធ្វើឱ្យ​រាងកាយ អារម្មណ៍ និង​ផ្លូវចិត្ត​របស់​យើង​បាន​ធូរស្រាល​ឡើង​ដែរ។ បច្ចុប្បន្ន យើង​អាច​លើកយក​អ្វី​ទាំងអស់នោះ មក​ដាក់​នៅក្នុង​ផ្ទះ​បាន​ហើយ គ្រាន់តែ​រក​ពពួក​ធូបឬ​ទៀន​ក្រអូប​មក​អុជ​បញ្ចេញ​ក្លិនក្រអូប ឬ​បើក​សំឡេង​ទឹករលក​សមុទ្រ សំឡេង​ភ្លៀង​ធ្លាក់​ចេញពី​ប្រព័ន្ធ Youtube ក៏​ធ្វើឱ្យ​យើង​មាន​អារម្មណ៍ដូច​នៅ​ជាមួយ​ធម្មជាតិ​បាន​បាត់ទៅហើយ។5. បើក​បង្អួច​ទទួលយក​ខ្យល់អាកាស​បរិសុទ្ធ
ខ្យល់អាកាស​ជា​បច្ច័យ​សំខាន់បំផុត​របស់​ជីវិត​មនុស្ស ហើយ​ខ្យល់អាកាស​បរិសុទ្ធ​ពី​ធម្មជាតិ ក៏​ជា​អ្វីដែល​ល្អ​បំផុត​ដូចគ្នា​ដែរ។ សាកល្បង​កាត់បន្ថយ​ការប្រើ​ម៉ាស៊ីនត្រជាក់ ហើយ​បើក​បង្អួច​ដើម្បីឱ្យ​ខ្យល់អាកាស​បរិសុទ្ធ​ពី​ធម្មជាតិ ចូលមកក្នុង​បន្ទប់​ម្តង នោះ​អ្នក​នឹងមាន​អារម្មណ៍​ស្រស់ថ្លា និង​ថែមទាំង​មាន​ផល​ល្អ​ចំពោះ​សុខភាព​ទៀតផង។6. បន្លែ ផ្លែឈើល្អៗពី​ធម្មជាតិ
ការតុបតែង​ផ្ទះមួយ​វិធី​ទៀត​ដែល​គួរឱ្យ​ចាប់អារម្មណ៍​ដែរនោះ​គឺ ការតុបតែង​ដោយ​របស់​ហូបចុក បើ​អ្នកប្រើប្រាស់​ផ្លែឈើ​ដែលមាន​ពណ៌ស្រស់ៗ ដូចជា ក្រូចថ្លុង ចេកណាំវ៉ា ផ្លែ​ប៉ោម ល្ហុង​ទុំ-ល- ដែល​ស្ថិតនៅក្នុង​កញ្ច្រែង​យ៉ាង​ស្អាត ដាក់​នៅលើតុល​ម្អ បូក​ជាមួយក្លិនក្រអូបៗរបស់​ផ្លែឈើ​ទាំងនោះ​ផង វា​នឹង​ធ្វើឱ្យ​លោក​អ្នកមាន​អារម្មណ៍​ភ្លឺ​ថ្លា រាងកាយ​ស្រស់ស្រាយ​ជាក់ជាមិនខាន៕

Advertisement