James Rodriguez បានបញ្ហាពីភាពអស្ចារ្យក្នុងពេលចូលជំនួសកន្លែងរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទី២គ្រាប់បាល់របស់គេ បានជួយឲ្យក្រុម Real Madrid បំបាក់ក្រុម Deportivo La Coruna យ៉ាងចាស់ក្នុងលទ្ធផល ៦-២ កាលពីថ្ងៃពុធ។
ខ្សែបម្រើប្រយុទ្ធអន្តរជាតិកូឡុំប៊ីរូបនេះ បានរកគ្រាប់បាល់បើកឆាករបស់គេនៅនាទី ទី១៤ មុននឹងរកគ្រាប់បាល់ទី២នៅនាទី ទី៦៦ ខណៈដែលគ្រាប់បាល់ស៊ុតបញ្ចូលទីពីសំណាក់កីឡាករ Alvaro Morata, Lucas Vazquez, Isco និង Casemiro រក្សាមានពិន្ទុស្មើជាមួយនឹងក្រុម Barcelona នៅលើកំពូលតារាងនៃក្របខ័ណ្ឌ La Liga។ ក្រុមម្ចាស់ផ្ទះបានវាយ២គ្រាប់វិញតាមរយៈកីឡាករ Florin Andone និង Joselu នៅក្នុងតង់នីមួយៗ ប៉ុន្តែ មិនបានបង្កើតឲ្យមានការប្រែប្រួលឡើយ។ ក្រុម Barcelona និង Real Madrid កំពុងតែមាន៧៨ពិន្ទុស្មើគ្នា ប៉ុន្តែ Barca នាំមុខដោយសារតែមានកំណត់ត្រាល្អប្រសើរជាងពីការជួបគ្នារវាងក្រុមទាំងពីរ។
ស្របពេលជាមួយគ្នានេះ ក្រុម ខ្សែប្រយុទ្ធ Lionel Messi បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ដើម្បីជួយឲ្យក្រុមខ្លួនកត់ត្រាជ័យជម្នះយ៉ាងកក់ក្តៅក្នុងលទ្ធផល ៧-១ និងដើម្បីធ្វើឲ្យក្រុម Osasuna ត្រូវកាត់ចេញពីក្របខ័ណ្ឌកំពូល។ លោក Zinedine Zidane គ្រូបង្វឹករបស់ក្រុម Real Madrid បានផ្លាស់ប្តូរកីឡាករ៩នាក់ទៅលើក្រុមដែលបានរងបរាជ័យក្នុងលទ្ធផល ៣-២ កាលពីថ្ងៃអាទិត្យ ក្រោមស្នាដៃក្រុម Barca ដែលបានធ្វើឲ្យការប្រជែងពាន La Liga កាន់តែមានលក្ខណៈបើកចំហរ។ Ronaldo, Karim Benzema និងខ្សែប្រយុទ្ធមានរបួស Gareth Bale សុទ្ធសឹងអវត្តមានពីក្រុម Real ក្នុងការប្រកួតលីកជាលើកទី៣ជាប់ៗគ្នា ប៉ុន្តែ ការអវត្តមានរបស់ពួកគេ មិនបានជះឥទ្ធិពលអាក្រក់ដល់លទ្ធផលឡើយ៕
ទស្សនាវីដេអូ Highlights ការប្រកួតរវាង Deportivo La Coruna vs Real Madrid 2-6 – All Goals
ទស្សនាវីដេអូ Highlights ការប្រកួតរវាង FC Barcelona 7-1 Osasuna | All Goals
ប្រភពពី៖ Mirror