នៅក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍របស់អ្នក គឺចាំបាច់ត្រូវតែមានវត្តមាននៃគ្រឿងអលង្ការដ៏មានតម្លៃ និងមានពន្លឺចែងចាំងប្រដេញជាមួយនឹងពន្លឺភ្លើងពណ៌នៅក្នុងពិធីដ៏អធិកអធមរបស់អ្នក ដើម្បីជួយលើកសម្រស់របស់កូនក្រមុំ និងជួយបង្កើនភាពទាក់ទាញពីបណ្តាលភ្ញៀវកិត្តិយសទាំងអស់នៅក្នុងកម្មវិធីទាំងមូល ឱ្យបាញ់ក្រសែភ្នែកមកមើលតែតួអង្គសំខាន់នៅក្នុងពិធីនាពេលរាត្រីនេះផងដែរ។ នៅក្នុងលេខថ្មីនេះ ជាលេខផ្តោតទៅលើ Wedding Edition ដូច្នេះអនាគតកូនក្រមុំទាំងអស់ សូមរីករាយជាមួយនឹងម៉ូដគ្រឿងអលង្ការដ៏ស្រស់ស្អាត និងទាន់សម័យដែលបានបង្ហាញនៅក្នុងទំព័រ Fashion នេះ ហើយសូមធ្វើការជ្រើសរើសនូវម៉ូដណាមួយដែលអ្នកពេញចិត្ត ដើម្បីធ្វើជាគ្រឿងលម្អកាយ និងលម្អឈុតអាពាហ៍ពិពាហ៍របស់អ្នកនៅក្នុងថ្ងៃដ៏ពិសេស និងមានអត្ថន័យមិនអាចកាត់ថ្លៃបានដូចតទៅ៕