អ្នកប្រដាល់កម្ពុជា ៤រូប និង អ្នកបរដាល់ថៃ ៤រូប នឹងប្រជែងយកពិន្ទុ ក្នុងវគ្គជម្រុះ ដើម្បីបានសិទ្ធទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ នៃព្រឹត្តិកាណ៍ ប្រដាល់ដណ្ដើមខ្សែក្រវាត់ខារ៉ាបាវ ដែលមានទឹកប្រាក់រហូតទៅដល់៥ នូវរជ្ជកាល ថ្មីមួយទៀតដោយធ្វើក្នុង៥០០០ដុល្លារ ក្នុងប្រភេទទម្ងន់ ៦៣,៥០គីឡូក្រាម នាថ្ងៃសៅចុងសប្ដាហ៍នេះ។
អគ្គនាយករងកីឡានៃក្រសួងអប់រំយុវជន និង កីឡាលោក ម៉ិល កាដូ បានចាត់ទុកថា៖ ព្រឹត្តិការណ៍បែបនេះគឺ ជាឱកាសមួយសម្រាប់អ្នកប្រដាល់កម្ពុជាបានដុសខាត់នូវបច្ចេកទេសរបស់ខ្លួនក្នុងខណៈដែលកម្ពុជាបានសម្រេចចិត្តបញ្ជូនអ្នកប្រដាល់គុនខ្មែរទៅ ចូលរួមប្រកួតក្នុង ព្រឹត្តិការណ៍ស៊ីហ្គេមនាឆ្នាំ២០១៧នេះ ។
ប្រធានសហព័ន្ធប្រដាល់គុន ខ្មែរលោកឧត្តមសេនីយ៍ឯកតែម ម៉ឺន បានព្រមានថា៖ ត្រូវតែវ៉ៃឲ្យអស់ ពីសមត្ថ ភាព ព្រោះ ប្រាក់រង្វាន់ ៥០០០ដុល្លារអាចនឹងផ្លាស់ប្ដូរជីវភាពបាន ។ លោកបានធ្វើការកត់សម្គាល់ដែរ ថា កម្ពុជា មានសមត្ថភាពខ្ពស់តែកម្លាំងអន់ជាងគេ ។ លោកសំណូមពរឲ្យអ្នកប្រដាល់ កម្ពុជាខិតខំហ្វឹកហាត់ កម្លាំង បន្ថែមព្រោះបច្ចេកទេសល្អហើយ ។
សម្រាប់កីឡាករ៤ រូបកម្ពុជារួមមាន៖ ង៉ែត្រ រដ្ឋា ក្លិបតាព្រហ្មមានជ័យ រឿង សារ័ត្ន ក្លិបកងពលតូចឆ័ត្រយោង៩១១ រឿម វណ្ណៈ ក្លិបរាជសីហ៍ខេត្តបន្ទាយមានជ័យ និងមាស ច័ន្ទមាន សមាគមនកីឡាក្រសួងការពារជាតិ ចំណែកកីឡាករ៤រូបថៃរួមមាន៖ លូម លេង (Loom Leng) ផ្លាយ ណយ (Phlay Noy) ផេត ឆាយាក ភូមិ (Phet Chhayakphum) និង ប្រា វីដ(Pra Vit) ។
គួបញ្ជាក់ផងដែរថា អ្នកប្រដាល់ថៃទាំង ៤រូបនេះសុទ្ធតែធ្លាប់មកប្រកួត នៅស្រុកខ្មែរហើយតាម រយៈការ ប្រកួត កន្លងមកពួកគេ ហាក់ដូចជាមានសមត្ថភាពលើអ្នកប្រដាល់ខ្មែរ ។ លូម លេងធ្លាប់ទាត់ឌុម កែវដា ក្លិបម្កុដរាជ សីហ៍ ឲ្យសន្លប់ នៅទឹកទី ២ ។ ប្រា វីតធ្លាប់ទាត់រឿម វណ្ណៈឲ្យសន្លប់មុនស្នូរជួងបញ្ចប់ទឹកទី ១ ។ ផ្លាយ ណយ និង ផេត ឆាយាក ភូមិក៏សុទ្ធតែជាអ្នកប្រដាល់ជើងខ្លាំងទាំងអស់ ។