ការបង្ហាញទម្រង់លេងយ៉ាងល្អរបស់ខ្សែបម្រើដ៏មានឥទ្ធិពល N’Golo Kante សម្រាប់ក្រុមតោខៀវ Chelsea បានទទួលផលតបស្នងវិញសម្រាប់ការខិតខំរបស់គេកាលពីថ្ងៃអាទិត្យ ក្រោយពីបានឈ្នះពានកីឡាករបាល់ទាត់អាជីពឆ្នើមប្រចាំឆ្នាំរបស់អង់គ្លេស (PFA)។
ខ្សែបម្រើអន្តរជាតិបារាំងវ័យ២៦ឆ្នាំរូបនេះ បានយកឈ្នះលើខ្សែប្រយុទ្ធ Harry Kane របស់ក្លិប Tottenham និងខ្សែប្រយុទ្ធ Romelu Lukaku របស់ក្លិប Everton ដើម្បីលើកពានកិត្តិយសមួយនេះ។ វាអាចប្រហែលជាមិនមែនជាពានតែមួយដែលរូបគេនឹងត្រូវលើកនៅរដូវកាលនេះឡើយ ខណៈដែលរូបគេស្ថិតយ៉ាងប្រៀកក្នុងការក្លាយជាកីឡាករដំបូងគេក្នុងការឈ្នះពានលីកពីរឆ្នាំជាប់ៗគ្នាជាមួយនឹងក្លិបផ្សេងគ្នា។
Kante បានឲ្យដឹងថា៖ «ក្នុងការត្រូវបានគេជ្រើសរើសឲ្យជាប់ជាកីឡាករឆ្នើមប្រចាំឆ្នាំ ពិតជាមានន័យណាស់សម្រាប់ខ្ញុំ។ វាមានន័យថា ពិភពលោកត្រូវបានជ្រើសរើស ហើយវាគឺជារយៈពេលពីររដូវកាលដ៏អស្ចារ្យ ដោយរដូវកាលទីមួយជាមួយនឹងក្លិប Leicester ហើយយើងកំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងល្អជាមួយនឹង Chelsea។ ក្នុងការក្លាយជាកីឡាករឆ្នើមប្រចាំឆ្នាំ វាគឺជាកិត្តិយសមួយ»៕
ប្រភពព័ត៌មាន៖ The Mirror