ថែបំប៉ន​ស្បែ​កដោយ​ផ្លែ​ឪឡឹក

វិធី​ធ្វើ គឺ​ចិត​សាច់​ផ្លែ​ឪឡឹក​ជា​បន្ទះស្តើងៗ ធំ​ល្មម ដោយ​ជ្រើស​យកតែ​សាច់​ផ្នែក​ក្នុង​បំផុត កុំ​យក​សាច់​ដែល​នៅជាប់​នឹង​សម្បក ព្រោះ​សាច់​នៅ​កន្លែង​នេះ​មាន​សារជាតិ​អាស៊ីត​ច្រើន ហើយ​រឹង​មិន​ស័ក្តិសម​នឹង​យកមកប្រើ​នោះទេ។ ពេល​បាន​បន្ទះ​សាច់​ឪឡឹកស្តើងៗមកហើយ ចូរ​យកមក​ដាក់​តំរៀប​នៅលើ​បន្ទះ​ក្រណាត់ស​ស្តើង​ដែល​ត្រៀម​ទុកជា​ស្រេច​ហើយ បន្ទាប់មក​ក៏​លើក​យកមក​បិទ​ពីលើ​ផ្ទៃមុខ​ឱ្យ​សព្វ ទុកចោល​ប្រមាណ10-15នាទី សឹម​លាងមុខ​ចេញ​ដោយ​ទឹកស្អាត។

លទ្ធផល​ដែល​ទទួលបាន​ពី​ការថែបំប៉ន​ស្បែក​មុខ​ដោយ​សាច់​ផ្លែ​ឪឡឹក​នោះ​គឺ​ភាព​ត្រជាក់​របស់​ឪឡឹក​ជួយ​បន្ធូរ​សភាព​ស្បែក​ឱ្យ​ស្រស់ស្រាយ សារធាតុ​ពណ៌​ក្រហម​របស់​សាច់​ឪឡឹក​ដែល​ហៅថា ឡៃ​ខូ​ពី​ន ដែលមាន អ៊ែន​ធី​អុក​ស៊ី​ឌែ​ន​ក្រៅពី​ជួយ​ក្នុងការ​ថែបំប៉ន​បេះដូង រួមទាំង​ការពារ​រោគ​មហារីក​ហើយ​នោះ នៅ​អាច​បឺត​យកជាតិ​ខ្លាញ់​ដែលមាន​នៅលើ​ផ្ទៃមុខ​បាន​យ៉ាង​ល្អ ហើយ​ថែមទាំង​សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យូ​៉​ម​ដែល​នឹង​ជួយ​គ្រប់គ្រង​ប្រព័ន្ធ​ការហូរ​វិល​របស់​លោហិត​នៅ​ម្តុំ​ផ្ទៃមុខ​ឱ្យ​ដំណើរការ​ប្រក្រតី ជួយ​ឱ្យ​រន្ធ​រោម​មាន​ភាពយឺត​យារ ស្រស់បស់ ហើយនៅក្នុង​ទឹក​ឪឡឹក​ក៏មាន​ម៉ូ​លេ​គូ​ល​របស់​ស្ករ​ច្រើន​សមល្មម រួមទាំង​មាន​អាស៊ីត អា​មី​ណូ បន្តិចបន្តួច​ដែល​ជួយ​ក្នុងការ​ថែបំប៉ន​ស្បែក​បាន​យ៉ាង​ល្អ​ទៀតផង៕

Advertisement