
គួររំឭកផងដែរថា តារាស្រីលំដាប់ជួរមុខរបស់ប្រទេសថៃ អ្នកនាង ជំពូ អារ៉ាយ៉ា (Chompoo Araya) បានរៀបការជាមួយលោក Nott Visrut ដែលជាអ្នកជំនួញលំដាប់មហាសេដ្ឋីនៅក្នុងប្រទេសថៃ ដោយរូបលោកបានមុខជំនួញរាប់មិនអស់នៅក្នុងដៃ។
អាចនិយាយបានថា អ្នកនាង Chompoo Ariya នៅពេលនេះជាសេដ្ឋីនីមួយរូបហើយ បើទោះបីជានាងមិនធ្វើអ្វីសោះ ក៏មានលុយចាយពេញៗដៃ សោយសុខលើគំនរមាសប្រាក់ចាយមិនអស់ដែរ តែផ្ទុយទៅវិញអ្នកនាងជានារីដ៏ឆ្លាតវៃ ដែលតែងតែជួយរំលែកទុក្ខលំបាក និងភាពហត់នឿយរបស់ស្វាមីជានិច្ច ហើយនាងក៏បានដើរតួនាទីជាអ្នកម្តាយបានយ៉ាងល្អថែមទៀតផង ដែលធ្វើឱ្យកូនៗទាំង៣របស់នាង ព្រមទាំងស្វាមីមានការស្រឡាញ់ពេញចិត្ត មានមោទនភាព និងកោតសរសើរលើរូបនាងជាខ្លាំង រហូតដល់ពេលថ្មីនេះ ស្វាមីរបស់នាង លោក Nott Visrut បានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងដោយរូបលោកបានសម្រេចចិត្តធ្វើបណ្តាំមរតផ្ទេរទ្រព្យសម្បត្តិរបស់លោកដែលមានទាំងប៉ុន្មានមកឱ្យឧត្តមភរិយារបស់លោកទាំងអស់ ដោយភ្ជាប់ជាមួយពាក្យសរសើរពីភរិយាមិនដាច់ពីមាត់ថា ភរិយារបស់លោកបានលះបង់ច្រើនណាស់ចំពោះគ្រួសារមួយនេះ នាងបានលះបង់អាជីពសិល្បៈដែលជាអាជីពដែលនាងស្រឡាញ់បំផុតនៅក្នុងជីវិតរបស់នាង ដើម្បីបំពេញតួនាទីជាភរិយាដ៏ល្អ និងជាអ្នកម្តាយដ៏សែនល្អរបស់កូនៗទាំង៣។
គួរបញ្ជាក់ផងដែរថា នៅមុនពេលរៀបការ ជំពូ អារ៉ាយ៉ា នាងមានទ្រព្យសម្បត្តិមិនតិចនោះទេ ដោយនាងគឺជាតារាសម្តែងជួរមុខរបស់ប្រទេសថៃដ៏ល្បីល្បាញ ហើយតម្លៃខ្លួនរបស់នាងក្នុងការសម្តែង ឬថតផ្សព្វផ្សាយផលិតផលនីមួយៗក៏មិនថោកដែរ ដែលធ្វើឱ្យនាងមានទ្រព្យសម្បត្តិយ៉ាងស្តុកស្តម្ភ និងមានកិត្តិយសជាខ្លាំងនៅក្នុងអាជីពសិល្បៈរបស់នាង។ ដូច្នេះកាតលើកតម្កើង ការផ្តល់កិត្តិយស និងការផ្តល់នូវទំនុកចិត្តរបស់ស្វាមីរបស់នាងមកលើរូបនាងគឺពិតជាត្រឹមត្រូវ និងស័ក្តិសមបំផុត ព្រោះអ្នកនាង ជំពូ អារ៉ាយ៉ា ជានារីដ៏ល្អ គួរឱ្យលើកតម្កើង និងស្ញើចសរសើរខ្លាំងណាស់ ទាំងនៅក្នុងវិស័យការងាររបស់នាង ទាំងនៅក្នុងតួនាទីជាភរិយា និងតួនាទីជាអ្នកម្តាយដ៏ល្អ ដែលពេញដោយក្តីស្រឡាញ់ ការយកចិត្តទុកដាក់ និងភាពឆ្លាតវៃរបស់នាង៕



















