នៅក្នុងឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ បើក្រឡេកមើលមកគូស្នេហ៍របស់តារាសម្តែងល្បីឈ្មោះរបស់ប្រទេសថៃ ដែលជាប្រទេសជិតខាងរបស់យើង គឺមានគូស្នេហ៍ជាច្រើនគូកំពុងមានស្នេហាដ៏ស្រស់ស្អាត និងផ្អែមដូចទឹកឃ្មុំ ប៉ុន្តែក្នុងនោះក៏មានគូស្នេហ៍ចាស់វស្សាខ្លះក៏បានសម្រេចចិត្តចែកផ្លូវគ្នាដើររៀងខ្លួនផងដែរ បន្ទាប់ពីពួកគេមានទំនាក់ទំនងស្នេហាជាមួយគ្នាអស់ជាច្រើនឆ្នាំ។
ខាងក្រោមនេះគឺជាគូស្នេហ៍តារាថៃ ដែលបានបែកបាក់គ្នានៅក្នុងឆ្នាំ២០២៤កន្លងទៅនេះ៖
- Punpun Sutatta និងមិត្តប្រុសរបស់នាង
ថ្មីៗនេះការបែកបាក់រវាង Punpun Sutatta ជាមួយមិត្តប្រុសរបស់នាងដែលមិនមែនជាអ្នកស្ថិតក្នុងពិភពសិល្បៈបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលជាខ្លាំង បន្ទាប់ពីពួកគេបានរួមរស់ជាមួយគ្នាអស់រយៈពេល៧ឆ្នាំ។
- Puen Khanin និង Cine Phatraakorn
តារាសម្តែងស្រី Cine Phatraakorn បានប្រកាសជាផ្លូវការថា នាង និងតារាសម្តែងប្រុសរូបស្រស់សង្ហា Puen Khanin បានបញ្ចប់ទំនាក់ទំនងរបស់ពួកគេហើយ បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេល៨ឆ្នាំដោយនាងបានប្រកាសដំណឹងដ៏សោកសៅនេះនៅក្នុងកម្មវិធីដ៏ពេញនិយម “Suek 12 Rasee”។
- លីណា ឡាលីណា (Lena Lalina) និងមិត្តប្រុស
លីណា ឡាលីណា តួស្រីស្រស់ស្អាតក្នុងរឿង “មិនចេះគ្រប់” បានបង្ហើបប្រាប់ជាសាធារណៈថា បច្ចុប្បន្ននេះនាងគឺនៅលីវ ដែលបញ្ជាក់ថា រូបនាងបានបញ្ចប់ចំណងស្នេហ៍រយៈពេលពីរឆ្នាំជាមួយមិត្តប្រុសរបស់នាង ដែលមិនមែនជាតារាល្បីឈ្មោះជាផ្លូវការហើយ។
- Nine Naphat និង Baifern Pimchanok
ប្រុសស្អាត Nine Naphat និងកញ្ញារូបស្រស់ Baifern Pimchanok ដែលបានចែករំលែករូបមន្តស្នេហាដ៏មិនគួរឱ្យជឿនៅក្នុងរឿងបែបមនោសញ្ចេតនាដ៏ល្បីល្បាញ ដែលមានចំណងជើងថា “ Friend Zone”។ អ្នកទាំងពីរបានចាប់ផ្តើមមានទំនាក់ទំនងស្នេហាជាមួយគ្នានៅចុងឆ្នាំ២០២២ ប៉ុន្តែពួកគេបានចែកផ្លូវគ្នាជាផ្លូវការនៅពាក់កណ្តាលឆ្នាំ២០២៤កន្លងទៅនេះហើយ។
- PK និង Yoghurt Nattasha
នៅក្នុងខែមីនា ឆ្នាំទៅនេះ សារព័ត៌មានជាច្រើនបានចុះផ្សាយថា តារាសម្ដែងស្រីដ៏ស្រស់ស្អាត Yoghurt Nattasha បានបញ្ចប់ជីវិតអាពាហ៍ពិពាហ៍ជាមួយ PK ហើយ បន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេល១២ឆ្នាំ។
- Nack Charlie និង Gamin
នៅក្នុងខែកញ្ញា ឆ្នាំ២០២៤កន្លងទៅនេះ តារាសម្តែង Nack Charlie បានផ្សាយបន្តផ្ទាល់ដើម្បីចែករំលែកព័ត៌មានដល់ Fans Fans ទាំងអស់ថា គាត់ និងមិត្តស្រីជនជាតិកូរ៉េរបស់គាត់ Gamin បានបែកបាក់គ្នាហើយ តាំងពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤មកម្ល៉េះ។
- Mickey Allapach និង Janie Tienphosuwan
កាលពីខែកញ្ញា ឆ្នាំ២០២៤ តារាសម្ដែងស្រីល្បីឈ្មោះ Janie Tienphosuwan បានបង្ហើបប្រាប់ថា នាង និង Mickey បានចែកផ្លូវគ្នាហើយ បន្ទាប់ពីរស់នៅជាមួយគ្នាអស់រយៈពេល៦ឆ្នាំ។
- Aum Atichart និង Nat Myria
កាលពីខែធ្នូ កន្លងទៅនេះ អ្នកនាង Nat Myria បានសារភាពថា នាង និង Aum Atichart បានបញ្ចប់ទំនាក់ទំនងជាប្តីប្រពន្ធរយៈពេល១៥ឆ្នាំរបស់ពួកគេហើយ។ ក្រោយមកតារាសម្ដែងរូបនេះបានប្រាប់ថា ការបែកគ្នារបស់ពួកគេ គឺមិនមានភាគីទីបីចូលពាក់ព័ន្ធនោះទេ៕