កម្មវិធី Miss Universe 2024 ត្រូវបានប្រព្រឹត្តធ្វើឡើងយ៉ាងអធិកអធមនៅទីក្រុងនៃប្រទេសម៉ិចស៊ិកូ (Mexico) នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ (ម៉ោងនៅក្នុងប្រទេសកម្ពុជាយើង គឺនៅពេលព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤)។ ការប្រកួតជ្រើសរើសរាជនីសម្រស់លំដាប់ពិភពលោកនាឆ្នាំនេះ មានការចូលរួមប្រកួតប្រជែងពីសំណាក់បេក្ខនារីដ៏ស្រស់ស្អាតយ៉ាងតិច១២៥នាក់ តំណាងឱ្យប្រទេសនានាមកពីទូទាំងពិភពលោក។
បេក្ខនារី Victoria Kjær Theilvig បានបង្កើតប្រវត្តិសាស្ត្រជាម្ចាស់ជ័យលាភីបវរកញ្ញាចក្រវាលដំបូងគេបង្អស់របស់ប្រទេសដាណឺម៉ាកក្នុងការប្រកួតបវរកញ្ញាលើកទី៧៣ ដែលប្រារព្ធធ្វើឡើងនៅប្រទេសម៉ិកស៊ិកូ។ ម្ចាស់ក្សត្រីសម្រស់ជនជាតិដាណឺម៉ាក អាយុ២១ឆ្នាំត្រូវបានគ្រងមកុដ “Lumiere de L’Infini” ឬ “Light of Infinity” មានន័យថា ពន្លឺនៃភាពគ្មានទីបញ្ចប់ តុបតែងដោយគុជខ្យងនាសមុទ្រខាងត្បូង វាជាប្រវត្តិសាស្ត្រមួយ ជាមកុដផលិតឡើងដោយប្រទេសហ្វីលីពីន ផលិតដោយក្រុមហ៊ុនគ្រឿងអលង្ការលំដាប់អន្តរជាតិ Jewelmer ដែលមានតម្លៃ៥.៥លានដុល្លារសហរដ្ឋអាមេរិក។
ខាងក្រោមនេះគឺជាបេក្ខនារី និងប្រទេសដែលទទួលបានពានរង្វាន់ និងចំណាត់ថ្នាក់សំខាន់ៗនៅក្នុងកម្មវិធី Miss Universe 2024៖
១. ជ័យលាភីលេខ១ បានទៅកញ្ញា Victoria Kjær Theilvig មកពីប្រទេសដាណឺម៉ាក ជានារីដំបូងគេពីប្រទេសដាណឺម៉ាក ដែលទទួលបានជ័យលាភី Miss Universe។
២. ជ័យលាភីរងទី១ (First Runner-Up) ឬជ័យលាភីលេខ២ បានទៅកញ្ញា Chidimma Adetshina មកពីប្រទេសនីហ្សេរីយ៉ា នាងទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់ប្រទេសនីហ្សេរីយ៉ា។
៣. ជ័យលាភីរងទី២ (Second Runner-Up) ឬជ័យលាភីលេខ៣ បានទៅកញ្ញា María Fernanda Beltrán មកពីប្រទេសម៉ិចស៊ិកូ ជាតំណាងប្រទេសម្ចាស់ផ្ទះ។
៤. ជ័យលាភីរងទី៣ (Third Runner-Up) ឬជ័យលាភីលេខ៤ បានទៅកញ្ញា Suchata Chuangsri មកពីប្រទេសថៃ
៥. ជ័យលាភីរងទី៤ (Fourth Runner-Up) ជ័យលាភីលេខ៥ បានទៅអ្នកនាង Ileana Márquez មកពីប្រទេសវេណេស៊ុយអេឡា។
ពានរង្វាន់ពិសេស (Special Awards) បានទៅលើ៖
១. ពានរង្វាន់សម្លៀកបំពាក់ប្រចាំប្រទេសស្រស់ស្អាតបំផុត (Best National Costume) បានទៅលើកញ្ញា Arianna Rodríguez មកពីប្រទេសដូមីនីកាន។
២. ពានរង្វាន់បរកញ្ញាថតរូបស្អាត (Miss Photogenic) បានទៅលើកញ្ញា Anya Romanova មកពីប្រទេសរុស្ស៊ី។
៣. ពានរង្វាន់បរកញ្ញារួសរាយ និងមានប្រជាប្រិយភាព (Miss Congeniality) បានទៅលើកញ្ញា Nguyen Thi Hoang Linh មកពីប្រទេសវៀតណាម
Queen of the Planet គឺជារង្វាន់ថ្មីមួយក្នុងកម្មវិធី Miss Universe 2024 ដែលផ្តល់ឱ្យបេក្ខនារីដែលបង្ហាញពីភាពលេចធ្លោជាច្រើនផ្នែកសម្រាប់ការងារ ដើម្បីអភិរក្សបរិស្ថាន និងសន្តិសុខអាកាសធាតុ។ នៅក្នុងឆ្នាំនេះ បេក្ខនារីដែលទទួលបានពានរង្វាន់ជា Queen of the Planet មានដូចជា៖
១. Queen of the Planet ចំណាត់ថ្នាក់លេខ១: កញ្ញា Victoria Kjær Theilvig មកពីប្រទេសដាណឺម៉ាក សម្រាប់ការងារចម្រុះជាមួយសហគមន៍ ដើម្បីបង្កើតការយល់ដឹងអំពីសិទ្ធិរបស់សត្វ និងការអភិរក្សធនធានធម្មជាតិ។
២. Queen of Water Conservation: កញ្ញា Suchata Chuangsri មកពីប្រទេសថៃ សម្រាប់ការងារផ្សព្វផ្សាយស្រាវជ្រាវអំពីការប្រើប្រាស់ទឹកឱ្យមានប្រសិទ្ធភាព។
៣. Queen of Forest Protection: កញ្ញា Chidimma Adetshina មកពីប្រទេសនីហ្សេរីយ៉ា សម្រាប់ការចូលរួមក្នុងការការពារព្រៃឈើ និងការជួយសហគមន៍តាមជម្រកធម្មជាតិ។
៤. Queen of Sustainable Development: កញ្ញា María Fernanda Beltrán មកពីប្រទេសម៉ិចស៊ិកូ សម្រាប់ការងារសង្គមចម្រុះ ដើម្បីបង្កើតការរស់នៅប្រកបដោយចីរភាព។
៥. Queen of Clean Energy Advocacy: កញ្ញា Anya Romanova មកពីប្រទេសរុស្ស៊ី សម្រាប់ការផ្សព្វផ្សាយពីឥទ្ធិពលនៃថាមពលមានសុវត្ថិភាព និងស្ថានភាពអាកាសធាតុ។
នេះគឺជាពានរង្វាន់សម្រាប់អ្នក ដែលផ្តោតលើការចូលរួមសកម្មភាពសង្គម និងបរិស្ថាន ដែលជាការងារជំរុញដ៏សំខាន់ក្នុងការប្រកួត Miss Universe សម្រាប់ថ្ងៃអនាគត។
នៅក្នុងកម្មវិធី Miss Universe ក្នុងឆ្នាំ២០២៤នេះ ក៏មានពានរង្វាន់ថ្មីមួយទៀតគឺ ពានរង្វាន់រាជនីប្រចាំទ្វីប (Continental Queens) ត្រូវបានប្រកាសសម្រាប់បេក្ខនារីដែលមានសមត្ថភាពលេចធ្លោបំផុតនៅក្នុងតំបន់ទ្វីបនីមួយៗ។ នេះគឺជាបេក្ខនារីដែលទទួលបានតំណែងពានរង្វាន់រាជនីប្រចាំទ្វី (Continental Queens)៖
១. ទ្វីបអាស៊ី បានទៅកញ្ញា Chelsea Manalo បេក្ខនារីតំណាងប្រទេសភីលីពីន (Philippines)។
២. ទ្វីបអាមេរិក បានទៅកញ្ញា Tatiana Calmell បេក្ខនារីតំណាងប្រទេសបេរ៉ូ (Peru)។
៣. ទ្វីបអឺរ៉ុប បានទៅកញ្ញា Matilda Wirtavuori បេក្ខនារីតំណាងប្រទេសហ្វាំងឡង់ (Finland)។
៤. ទ្វីបអាហ្វ្រិក បានទៅកញ្ញា Chidimma Adetshina បេក្ខនារីតំណាងប្រទេសនីហ្សេរីយ៉ា។
ពានរង្វាន់ The Voice for Change គឺជារង្វាន់ដ៏មានតម្លៃសម្រាប់បេក្ខនារីដែលមានការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់នូវផលប្រយោជន៍ដល់សង្គម និងបរិស្ថាន តាមរយៈសមត្ថភាពក្នុងការនិយាយ ឬការងារជាអ្នកដឹកនាំ។ ក្នុងកម្មវិធី Miss Universe 2024 ប្រទេសដែលបានទទួលពានរង្វាន់ជ័យលាភីមេដាយមាសក្នុងការប្រកួត The Voice for Change រួមមាន៖
១. កញ្ញា Ana Gabriela Villanueva មកពីប្រទេស Guatemala។
២. អ្នកនាង ប្រាសាទ ដាវីន (Prasath Davin) មកពីប្រទេសកម្ពុជា។
៣. កញ្ញា Juliana Barrientos មកពីប្រទេសបូលីវី។
ម្ចាស់ជ័យលាភីមេដាយប្រាក់ក្នុងការប្រកួត The Voice for Change បានទៅលើ កញ្ញា Anouk Eman មកពីប្រទេស Aruba, កញ្ញា Saran Bah មកពីប្រទេស Guinea, កញ្ញា Opal Suchata Chuangsri មកពីប្រទេសថៃ, កញ្ញា Matilda Wirtavuori មកពីប្រទេសហ្វាំងឡង់, កញ្ញា Snit Tewoldemedhin មកពីប្រទេស Eritrea, កញ្ញា Raegan Rutty មកពីប្រទេស Cayman និងកញ្ញា Shereen Ahmed មកពីប្រទេសបារ៉ែន។
បេក្ខនារីតំណាងប្រទេសដែលជាប់ក្នុង Top 20 មាន៖ សហរដ្ឋអាមេរិក, អូស្ត្រាលី, បារាំង, ជប៉ុន, កូរ៉េខាងត្បូង, កូឡុំប៊ី, អាហ្រ្វិកខាងត្បូង, និងឥណ្ឌា។
កម្មវិធី Miss Universe ឆ្នាំ២០២៤ បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជនអន្តរជាតិនៅទូទាំងពិភពលោក និងត្រូវបានបញ្ចប់ទៅយ៉ាងជោគជ័យបំផុត៕