ក្រុមហ៊ុន Nissan កំពុងតែប្រើប្រាស់វិធីសាស្ត្រ Gigacasting ទៅក្នុងការផលិតរថយន្តអគ្គិសនីនាពេលអនាគត ដូចទៅនឹង Tesla Model Y។ Gigacasting ប្រើប្រាស់ពុម្ពធំដើម្បីបង្កើតគ្រឿងបង្គុំសម្រាប់ប្រព័ន្ធគ្រឿងក្រោមរបស់រថយន្តអគ្គិសនី ជួយកាត់បន្ថយការចំណាយលើការផលិតបាន 10%។
នេះគឺជាផ្នែកមួយនៅក្នុងគម្រោង «The Arc» របស់ Nissan ក្នុងដំណើរឆ្ពោះទៅបង្ហាញរថយន្តចំនួន 30 ម៉ូដែលនៅឆ្នាំ 2027 និងសម្រេចបានតុល្យភាពស្ដីពីការចំណាយលើការផលិតរវាងរថយន្តប្រើម៉ាស៊ីនចំហេះក្នុង និងរថយន្តអគ្គិសនីនៅឆ្នាំ 2030។
ក្រៅពីនេះ Nissan ក៏កំពុងអភិវឌ្ឍថ្មផ្ទុកថាមពលប្រភេទរឹង ហើយគ្រោងនឹងបង្ហាញថ្មប្រភេទនេះសម្រាប់រថយន្តអគ្គិសនីនៅឆ្នាំ 2028។
បច្ចុប្បន្ន Nissan កំពុងប្រឹងប្រែងដើម្បីតាមឱ្យទាន់គូប្រជែងនានា ពិសេសគឺ Tesla របស់អាម៉េរិក និង BYD របស់ចិន នៅក្នុងទីផ្សាររថយន្តអគ្គិសនីពិភពលោក។