កាលពីចុងសប្ដាហ៍មុននេះ គណៈកម្មាធិកាជាតិអូឡាំពិកម្ពុជា NOCC បានប្រកាសទទួលចុះឈ្មោះ ពីសំណាក់ភ្ញៀវជាតិ និង អន្តរជាតិ មកជូនរួមរត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុង អន្តរជាតិភ្នំពេញលើកទី៧ ឆ្នាំ ២០១៧ ដែលគ្រោងនឹងរៀបចំនាខែ មិថុនា ខាងមុខនេះ នៅមុនព្រះបរមរាជវាំង។ ខណៈកូនប្រុសសម្ដេចហ៊ុន សែន ២រូប ក៍គ្រោងនឹងចូលរួមម្ដងទៀតនាឆ្នាំនេះ។
អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាលោក វ៉ាត់ ចំរើនបានមានប្រសាសន៍ថា៖ «កម្មវិធីនេះមិនមែនធ្វើឡើងដើម្បីស្វែងរកប្រាក់កម្រៃ និងប្រាក់ចំណេញនោះទេ គឺដើម្បីមនុស្សធម៌ និងសង្គម ពោលគឺថវិកាដែលនៅសល់ពីការរៀបចំ នឹងប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផាទាំងអស់»។ មកដល់ពេលនេះ មានភ្ញៀវជាតិនិង អន្តរជាតិបានចូលរួមចុះឈ្មោះរួចរាល់ហើយ ជាង១០០០នាក់ បើគិតត្រឹមល្ងាចម្សិលមិញនេះ ហើយព្រឹត្តិការណ៍នេះ នឹងបិទបញ្ជីចុះឈ្មោះ ត្រឹមល្ងាចថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០១៧ ខាងមុខ។
លោកបន្តថា៖ ទិវារត់ ពាក់កណ្ដាលម៉ារ៉ាតុង អន្ដរជាតិឆ្នាំកាលពីឆ្នាំមុន(២០១៦) មានចូលរូមសរុប សរុប ៥០,១០នាក់ ក្នុងនោះ មានជនបរទេស ៤៦០នាក់ មកពី ២៨ប្រទេស លើពិភពលោក ។ មិនត្រឹមតែប៉ុណ្ណោះក៍មានការផ្ដល់កេតិ្តយស ពីថ្នាក់ដឹកនាំពី សំណាក់លោក ហ៊ុន ម៉ាណែត មេបញ្ជាការរង កងទ័ពជើងគោក និងលោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ក៏បានដឹកនាំ ក្រុមការងារ មកចូលរួមផងដែរ ។ នាឆ្នាំនេះ កូនប្រុសសម្ដេចទាំងពីរក៍គ្រោង នឹង មកចូលរួមរត់ម្ដងទៀតដែរ ខណៈដែល NOCC សង្ឃឹមមានអ្នកចូលរួមលើសកាលពីមុន ។
លោកបន្ថែមថា៖ ចំណុចសំខាន់ ៤ ធំៗ ដែលNOCCរៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើង គឺទី១ រត់ ដើម្បីអបអរសាទរ រាជពិធីបុណ្យ ចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ, ទី២ដើម្បីអបអរសាទរ ទិវាអូឡាំពិក លើកទី១២២ ,ទី៣ រត់ដើម្បីទក្រុងស្អាត ទីក្រុងបៃតង ព្រមទាំងដើម្បីមនុស្សធម៌ ស្វែងរកថវិការ ជួយដល់មុន្ទីរពេទ្រគុន្ធបុប្ផា ផងដែរ ។ ជាក់ស្ដែងស្ដែងឆ្នាំនេះ គណៈកម្មការ រៀបចំ រំពឹងទទួលបានថវិការលើសពី ៥ពាន់ដុល្លារ សម្រាប់ផ្ដល់ជូន មន្ទីរពេទ្យគន្ធបុប្ឋា ។
គួបញ្ជាក់ផងដែរថា៖ ថ្ងៃទី៩ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៧គណៈកម្មការរៀបចំការប្រកួត នឹងចែកអាវ -លេខដល់អ្នកចូលរួម នៅមុខព្រះបរមរាជវាំងតែម្ដង ។ បើតាមការអះអាង នោះថាផ្លូវសម្រាប់រត់ ត្រូវបានពិនិត្យ និងកំណត់រួចហើយ សម្រាប់រត់២១គីឡូម៉ែត្រ (ពាក់កណ្ដាលម៉ារ៉ាតុង) រត់តាមដងទន្លេសាប និងត្រឡប់មកវិញដងទន្លេមេគង្គ។ ក្រៅពីរត់២១គីឡូម៉ែត្រគឺមានរត់១០ គីឡូម៉ែត្រ និងរត់កម្សាន្ដសប្បាយ ៣គីឡូម៉ែត្រ គ្រប់វិញ្ញាសា ទាំងអស់គឺចេញដំណើរ ពីមុខព្រះបរមរាជវាំង និងបញ្ចប់មុខព្រះបរមរាជវាំងដែរ ៕