ព្រឹត្តិការណ៍ប្រកួត បាល់ទាត់ដណ្ដើមពានរង្វាន់ Hun Sen Cup បាន ចូលដល់ដំណាក់កាលទី៣ ពោលគឺថ្ងៃស្អែកទី ៣ ដល់ថ្ងៃទី ២៤ ខែឧសភា ខាងមុខនេះ ខណៈដែល៣ក្រុមខាងលើបានប្រជែងដណ្ដើមកៅអី គ្នាយ៉ាងខ្លាំង នៅក្នុងខេត្តកំពង់ស្ពឺ ហើយការប្រកួតចុងក្រោយរបស់ពួកគេ ត្រូវបានឈ្នះដោយមិនបាច់ប្រកួត។
បើយោងតាមការឲ្យដឹងពីមន្ដ្រីរៀបចំការប្រកួតខេត្តស្ទឹងត្រែង ត្រូវជួបខេត្តកំពង់ស្ពឺ ខណៈខេត្តឧត្តរមានជ័យ ត្រូវជួបក្រុមកំពង់ផែស្វយ័តខេត្តព្រះសីហនុ ប៉ុន្ដែដោយសារគូប្រជែងរបស់ខ្លួនទាំងពីរ ប្រកាសដកខ្លួនមុនការប្រកួត ធ្វើឲ្យខេត្តស្ទឹងត្រែង និងខេត្តឧត្តរមានជ័យទទួលបានកៅអីដំណាក់កាលទី៤ ដោយមិនបាច់ប្រកួត ។
រីឯក្រុមគិរីវង់វិញ គឺចាប់ឆ្នោតចំប្រអប់សំណាង ដែលគ្មានគូប្រកួត ដូច្នេះគិរីវង់ ក៏ត្រូវឡើងវគ្គបន្ដផងដែរ ៕