ពិធីបុណ្យចូលឆ្នាំថ្មីនៃចន្ទគតិ ឆ្នាំ 2021 នៃបណ្ដាប្រទេសនៅទ្វីបអាស៊ី សុទ្ធតែត្រូវបានធ្វើឡើងដោយការប្រុងប្រយ័ត្នខ្ពស់ ព្រោះតែផលប៉ះពាល់ពីរោគរាតត្បាត Covid-19។
អាស៊ីឆ្នាំនេះ ទទួលអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវ ចន្ទគតិ នៅក្នុងគ្រាដែលប្រទេសជាច្រើនកំពុងប្រឈមនឹងរលកថ្មីនៃការឆ្លងវីរុស Covid-19 នាំឱ្យមានវិធានការទប់ស្កាត់ជាច្រើនត្រូវបានដាក់ចេញ។
រូបភាពខាងលើគឺជាទិដ្ឋភាពក្នុងពិធីបុណ្យចូលឆ្នាំចិន ឬចូលឆ្នាំចន្ទគតិ ឆ្នាំ 2021 នៅឯវិហារ Boen San Bio ក្នុងតំបន់ Tangerang រដ្ឋធានី ចាការតា (Jakarta) ប្រទេសឥណ្ឌូនេស៊ី។
ទិដ្ឋភាពនៅវិហារមួយក្នុងរដ្ឋធានីតៃប៉ិ នៃកោះតៃវ៉ាន់ ក្នុងពេលបាញ់កាំជ្រួចនៅក្នុងយប់ឆ្លងឆ្នាំ កាលពីម្សិលមិញ។
មេដឹកនាំកូរ៉េខាងជើង លោក Kim Jong-un និងក្រុមមន្ត្រីរដ្ឋាភិបាល កំពុងទស្សនាការសំដែងមួយនៅក្នុងពិធីទទួលឆ្នាំថ្មី។ រូបភាពនេះត្រូវបានចុះផ្សាយកាលពីថ្ងៃទី 12 កុម្ភៈ ដោយសារព័ត៌មានក្នុងស្រុក។
សាច់ញាតិរបស់ជនភៀសខ្លួនកូរ៉េខាងជើង រៀបចំទីសក្ការបូជា ដើម្បីប្រារព្ធពិធីរំលឹកវិញ្ញាណក្ខន្ធបុព្វការី នៅក្បែរតំបន់គ្មានកងទ័ព (DMZ) នាទីក្រុង Paju កូរ៉េខាងត្បុង កាលពីថ្ងៃទី 12 កុម្ភៈ។
ទិដ្ឋភាពមួយនៅក្នុងពិធីបុណ្យទន្លេ Hongbao ជាផ្នែកមួយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ដែលត្រូវបានធ្វើឡើងនៅប្រទេសសិង្ហបុរី។
ទិដ្ឋភាពមួយផ្សេងទៀត នៅក្នុងពិធីបុណ្យទន្លេ Hongbao នៅប្រទេសសិង្ហបុរី។
ទិដ្ឋភាពមួយនៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2021។
ទិដ្ឋភាពមួយផ្សេងទៀត នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី 11 ខែកុម្ភៈ ឆ្នាំ 2021។
អាកាសយានដ្ឋានអន្តរជាតិ Wuhan នៃប្រទេសចិន កាលពីថ្ងៃទី 11 កុម្ភៈ (ថ្ងៃចុងឆ្នាំជូត)។
ជនជាតិចិនជាច្រើន ត្រូវបង្ខំចិត្ត ជួបជុំគ្រួសារពីចម្ងាយ តាមរយៈអ៊ីនធើណិត ដោយសារបញ្ហា Covid-19។
ពលរដ្ឋជាប់សែស្រឡាយចិននៅរាជធានីបាងកក ប្រទេសថៃ មកអុជទៀន ធូប នៅក្នុងវត្ត Wat Mongkol Samakhom មុនពេលឆ្លងឆ្នាំ។
ទិដ្ឋភាពក្រុមម៉ុងសៃចិន កំពុងសំដែងនៅក្នុងព្រះរាជវាំងនារាជធានីភ្នំពេញ កាលពីថ្ងៃទី 11 កុម្ភៈ ឆ្នាំ 2021។ រូបភាពនេះថតដោយ Gao Bingnan មកពីសារព័ត៌មាន Xinhua៕
ប្រភព៖ AFP, Reuters, AP, Xinhua